ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 39:12 - ព្រះគម្ពីរខ្មែរសាកល

នោះ​ប្រពន្ធរបស់ម្ចាស់គាត់ ក៏​ចាប់​អាវ​គាត់​ជាប់ ហើយ​និយាយថា​៖ “ចូរ​រួមដំណេក​ជាមួយ​ខ្ញុំ​!”។ ប៉ុន្តែ​យ៉ូសែប​ទុក​អាវ​របស់គាត់​ចោល​នៅក្នុង​ដៃ​នាង ហើយ​រត់​ចេញទៅ​ខាងក្រៅ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​ក៏​ចាប់​អាវ​របស់​លោក ទាំង​និយាយ​ថា៖ «មក​ដេក​ជា‌មួយ​ខ្ញុំ!»។ ប៉ុន្ដែ លោក​យ៉ូសែប​រលាស់​អាវ​ចោល​ក្នុង​ដៃ​នាង ហើយ​រត់​ចេញ​មក​ក្រៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ភរិយា​របស់​លោក​ប៉ូទី‌ផារ​ក៏​ទាញ​អាវ​លោក​យ៉ូសែប​ជាប់ ទាំង​ពោល​ថា៖ «សុំ​មក​រួម​ដំណេក​ជា​មួយ​ខ្ញុំ!»។ លោក​ក៏​ទុក​អាវ​លោក​ចោល​ក្នុង​ដៃ​នាង ហើយ​រត់​ចេញ​មក​ខាង​ក្រៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​នាង​ក៏​ចាប់​អាវ​គាត់ ទាំង​និយាយ​ថា មក​ដេក​នឹង​អញ​សិន តែ​គាត់​រលាស់​អាវ​ចោល​នៅ​ដៃ​នាង រត់​ចេញ​ទៅ​ក្រៅ​ទៅ

សូមមើលជំពូក

អាល់គីតាប

ភរិយា​របស់​ប៉ូទី‌ផារ​ក៏​ទាញ​អាវ​យូសុះ​ជាប់ ទាំង​ពោល​ថា៖ «សុំ​មក​រួម​ដំណេក​ជា​មួយ​ខ្ញុំ!»។ យូសុះ​ក៏​ទុក​អាវ​គាត់​ចោល​ក្នុង​ដៃ​នាង ហើយ​រត់​ចេញ​មក​ខាង​ក្រៅ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 39:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះបីជា​នាង​និយាយ​នឹង​យ៉ូសែប​ជា​រៀងរាល់ថ្ងៃ​ក៏ដោយ ក៏​គាត់​មិន​ព្រម​ស្ដាប់តាម​នាង ដើម្បី​រួមដំណេក​ជាមួយ​នាង ឬ​នៅ​ជាមួយ​នាង​ឡើយ​។


ថ្ងៃមួយ​មានកើតឡើងដូច្នេះ​: នៅពេល​យ៉ូសែប​ចូលទៅ​ក្នុង​ផ្ទះ​ដើម្បី​ធ្វើ​ការងារ​របស់គាត់ គ្មាន​មនុស្ស​ណាម្នាក់​ក្នុង​ពួក​អ្នកផ្ទះ​នៅក្នុង​ផ្ទះ​ឡើយ


កាល​នាង​ឃើញ​ថា​គាត់​ទុក​អាវ​របស់គាត់​ចោល​ក្នុង​ដៃ​នាង ហើយ​រត់គេច​ទៅ​ខាងក្រៅ​ដូច្នេះ


ប៉ុន្តែ​គាត់​បដិសេធ ហើយ​និយាយ​នឹង​ប្រពន្ធ​របស់​ម្ចាស់​គាត់​ថា​៖ “មើល៍! លោកម្ចាស់​របស់ខ្ញុំ​មិន​ខ្វល់ខ្វាយ​អំពី​អ្វីមួយ​ក្នុង​ផ្ទះ​ទេ ហើយ​លោក​បាន​ប្រគល់​អ្វីៗ​ទាំងអស់​ដែល​លោក​មាន មក​ក្នុង​ដៃ​របស់ខ្ញុំ​។


កូន​របស់ខ្ញុំ​អើយ កុំ​ដើរ​ជាមួយ​ពួកគេ​ក្នុង​ផ្លូវ​នោះ​ឡើយ ចូរ​ឃាត់ឃាំង​ជើង​អ្នក​ពី​គន្លង​របស់ពួកគេ


ចូរ​ដាក់​ផ្លូវ​របស់អ្នក​ឲ្យឆ្ងាយ​ពី​នាង ហើយ​កុំ​ទៅជិត​មាត់ទ្វារ​ផ្ទះ​នាង​ឲ្យសោះ


ចូរ​រំដោះ​ខ្លួនចេញ ដូច​ឈ្លូស​រួចពី​ដៃ​អ្នកប្រមាញ់ ដូច​សត្វស្លាប​រួចពី​ដៃ​ព្រាន​។


ខ្ញុំ​បាន​រកឃើញ​អ្វីដែល​ល្វីងជូរចត់​ជាង​សេចក្ដីស្លាប់​ទៅទៀត គឺ​មនុស្សស្រី​ដែល​ចិត្ត​របស់នាង​ជា​អន្ទាក់ និង​ជា​សំណាញ់ ហើយ​ដៃ​របស់នាង​ជា​ខ្នោះ​។ អ្នកដែល​ផ្គាប់ព្រះហឫទ័យ​ព្រះ នឹង​រួចផុត​ពី​នាង ប៉ុន្តែ​មនុស្សបាប​នឹង​ត្រូវ​នាង​ចាប់​វិញ​។


កុំ​ចាញ់បោក​ឡើយ​! “មិត្ត​អាក្រក់​ធ្វើឲ្យខូច​ចរិត​ល្អ”។


ដូច្នេះ ចូរ​គេចឲ្យផុត​ពី​តណ្ហា​នៃ​យុវវ័យ ហើយ​ស្វែងរក​សេចក្ដីសុចរិតយុត្តិធម៌ ជំនឿ សេចក្ដីស្រឡាញ់ និង​សេចក្ដីសុខសាន្ត ជាមួយនឹង​ពួក​អ្នក​ដែល​ហៅរក​ព្រះអម្ចាស់ ចេញពី​ចិត្ត​បរិសុទ្ធ​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ខ្ញុំ​សូម​ជំរុញទឹកចិត្ត​អ្នករាល់គ្នា​ដែលជា​ជនបរទេស និង​ជា​ជនរស់នៅបណ្ដោះអាសន្ន ឲ្យ​ចៀសវាង​ពី​តណ្ហា​ខាងសាច់ឈាម​ដែល​តែងតែ​តយុទ្ធ​នឹង​ព្រលឹង​របស់អ្នករាល់គ្នា​។