Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 6:5 - ព្រះគម្ពីរខ្មែរសាកល

5 ចូរ​រំដោះ​ខ្លួនចេញ ដូច​ឈ្លូស​រួចពី​ដៃ​អ្នកប្រមាញ់ ដូច​សត្វស្លាប​រួចពី​ដៃ​ព្រាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ចូរ​ដោះ​ខ្លួន​ចេញ ដូច​ជា​ប្រើស​ដែល​ខំ​ប្រឹង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នាយ​ព្រាន ហើយ​ដូច​ជា​សត្វ​ហើរ ឲ្យ​រួច​ពី​ដៃ​នៃ​អ្នក​ដែល​ចាប់​វា ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 គឺ​ខំ​ប្រឹង​រើ‌បម្រះ​ឲ្យ​ទាល់​តែ​រួច​ខ្លួន ដូច​ឈ្លូស និង​បក្សី​ខំ​ប្រឹង​រំដោះ​ខ្លួនឲ្យ​រួច​ពី​អន្ទាក់​របស់​ព្រាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ចូរ​ឲ្យ​ដោះ​ខ្លួន​ចេញ ដូច​ជា​ប្រើស​រួច​ពី​កណ្តាប់​ដៃ​នាយ​ព្រាន ហើយ​ដូច​សត្វ​ហើរ​រួច​ពី​ដៃ​នៃ​អ្នក​ដែល​ចាប់​វា។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 គឺ​ខំ​ប្រឹង​រើ‌បំរះ​ឲ្យ​ទាល់​តែ​រួច​ខ្លួន ដូច​ឈ្លូស និង​បក្សី​ខំ​ប្រឹង​រំដោះ​ខ្លួន ឲ្យ​រួច​ពី​អន្ទាក់​របស់​ព្រាន។

សូមមើលជំពូក ចម្លង




សុភា‌សិត 6:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះយេហូវ៉ា តើ​អ្នករាល់គ្នា​និយាយ​នឹង​ព្រលឹង​របស់ខ្ញុំ​ថា​៖ “ចូរ​រត់គេច​ទៅ​ភ្នំ​របស់ពួកឯង​ដូច​សត្វស្លាប​ទៅ” យ៉ាងដូចម្ដេច​បាន​?


ព្រលឹង​របស់យើង​ប្រៀបដូចជា​សត្វស្លាប​ដែល​រួចផុត​ពី​អង្គប់​របស់​អ្នក​ដាក់អង្គប់​; អង្គប់​ត្រូវបាន​បំបាក់ ហើយ​យើង​បាន​រួចផុត​!


ប្រាកដមែន គឺ​ព្រះអង្គ​ហើយ ដែល​រំដោះ​អ្នក​ពី​អង្គប់​របស់​ព្រាន ពី​ជំងឺរាតត្បាត​មរណៈ​។


ជាការពិត ដែល​រាយ​សំណាញ់​នៅមុខ​ភ្នែក​សត្វស្លាប​ណាមួយ ជា​ការឥតប្រយោជន៍​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម