ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 37:33 - ព្រះគម្ពីរខ្មែរសាកល

ឪពុក​ក៏​ស្គាល់​អាវវែងនោះ ហើយ​និយាយថា​៖ “អាវវែង​របស់​កូនប្រុស​យើង​មែន​។ សត្វសាហាវ​បាន​ស៊ី​វា​ហើយ​! យ៉ូសែប​ប្រាកដជា​ត្រូវបាន​ហែកស៊ី​ហើយ​!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ា​កុប​ស្គាល់​អាវ​នោះ ហើយ​ពោល​ថា៖ «នេះ​ពិត​ជា​អាវ​របស់​កូន​ខ្ញុំ​មែន មាន​សត្វ​សាហាវ​បាន​ហែក​វា​ស៊ី​ហើយ! យ៉ូសែប​ច្បាស់​ជា​សត្វ​ហែក​ខ្ទេច‌ខ្ទី​អស់​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ាកុប​ស្គាល់​អាវ​នោះ ក៏​ពោល​ថា៖ «នេះ​ពិត​ជា​អាវ​របស់​កូន​ខ្ញុំ​មែន! មាន​សត្វ​សាហាវ​ហែក​វា​ស៊ី​ហើយ! យ៉ូសែប​ត្រូវ​សត្វ​ហែក​ស៊ី​អស់​ហើយ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ក៏​ចំណាំ​ស្គាល់​អាវ​នោះ ហើយ​និយាយ​ថា គឺ​ជា​អាវ​របស់​កូន​អញ​ពិត មុខ​ជា​សត្វ​សាហាវ​បាន​ហែក​វា​ស៊ី​ហើយ យ៉ូសែប​បាន​ត្រូវ​ហែក​ខ្ទេច‌ខ្ទី​ជា​ប្រាកដ

សូមមើលជំពូក

អាល់គីតាប

យ៉ាកកូប​ស្គាល់​អាវ​នោះ ក៏​ពោល​ថា៖ «នេះ​ពិត​ជា​អាវ​របស់​កូន​ខ្ញុំ​មែន! មាន​សត្វ​សាហាវ​ហែក​វា​ស៊ី​ហើយ! យូសុះ​ត្រូវ​សត្វ​ហែក​ស៊ី​អស់​ហើយ!»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 37:33
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវនេះ មក៍! យើង​នាំគ្នា​សម្លាប់​វា ហើយ​បោះ​វា​ចោល​ទៅក្នុង​រណ្ដៅ​ណាមួយ រួច​និយាយថា​: ‘សត្វសាហាវ​បាន​ស៊ី​វា​ហើយ’ នោះ​យើង​នឹង​ឃើញថា​តើ​យល់សប្តិ​របស់វា​នឹង​ទៅជា​យ៉ាងណា”។


បន្ទាប់មក ពួកគេ​ចាត់​គេ​ឲ្យ​យក​អាវវែង​ចម្រុះពណ៌​នោះ​ទៅ​ឯ​ឪពុក​របស់ពួកគេ ដោយ​និយាយថា​៖ “យើង​បាន​រកឃើញ​អាវវែងនេះ​។ សូម​ពិនិត្យមើល​ចុះ តើជា​អាវវែង​របស់​កូនប្រុស​លោកឪពុក ឬ​មិនមែន​?”។


ប៉ុន្តែ​យ៉ាកុប​និយាយថា​៖ “កូនប្រុស​របស់យើង​ចុះទៅ​ជាមួយ​ពួកឯង​មិនបានឡើយ ដ្បិត​បងប្រុស​របស់វា​បាន​ស្លាប់​ហើយ នៅសល់​តែ​វា​ប៉ុណ្ណោះ​។ បើសិន​វា​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ​ដែល​ពួកឯង​ទៅ នោះ​ពួកឯង​នឹង​នាំ​សក់ស្កូវ​របស់យើង​ចុះ​ទៅ​ស្ថានមនុស្សស្លាប់​ទាំង​ទុក្ខព្រួយ​ហើយ”៕


ពេលនោះ យើងខ្ញុំ​បាន​ឆ្លើយ​នឹង​លោកម្ចាស់​នៃខ្ញុំ​ថា​: ‘យើងខ្ញុំ​មាន​ឪពុក​ចំណាស់​ម្នាក់ និង​កូន​ពៅ​ដែលកើតមកក្នុង​វ័យជរា​របស់គាត់​។ បងប្រុស​របស់វា​បាន​ស្លាប់​ហើយ ហើយ​ក្នុងចំណោម​កូនដែលកើតពី​ម្ដាយ​របស់វា នៅសល់​តែ​វា​ម្នាក់ឯងប៉ុណ្ណោះ ដូច្នេះ​ឪពុក​របស់វា​ស្រឡាញ់​វា​ណាស់’។


ម្នាក់​បាន​ចាកចេញ​ពី​យើង ហើយ​យើង​គិតថា​វា​ប្រាកដជា​ត្រូវសត្វហែកស៊ី​មែន​។ រហូតដល់​សព្វថ្ងៃ យើង​មិន​បាន​ឃើញ​វា​ទេ​។


អ៊ីស្រាអែល​និយាយ​នឹង​យ៉ូសែប​ថា​៖ “យើង​មិនដែល​នឹកស្មានថា​នឹង​បាន​ឃើញ​មុខ​ឯង​ទៀត​ឡើយ ប៉ុន្តែ​មើល៍! ព្រះ​បាន​ឲ្យ​យើង​ឃើញ​ទាំង​កូនចៅ​របស់ឯង​ទៀតផង​!”។


មនុស្សខ្វះចំណេះដឹង ចេះតែ​ជឿ​ពាក្យ​ទាំងអស់ រីឯ​មនុស្ស​ឆ្លាតវៃ​យល់ច្បាស់​នូវ​ជំហាន​របស់ខ្លួន​។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“ឥឡូវនេះ អ្នក​មិន​យល់​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ ប៉ុន្តែ​ក្រោយពីការទាំងនោះ អ្នក​នឹង​យល់”។