Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:20 - ព្រះគម្ពីរខ្មែរសាកល

20 ឥឡូវនេះ មក៍! យើង​នាំគ្នា​សម្លាប់​វា ហើយ​បោះ​វា​ចោល​ទៅក្នុង​រណ្ដៅ​ណាមួយ រួច​និយាយថា​: ‘សត្វសាហាវ​បាន​ស៊ី​វា​ហើយ’ នោះ​យើង​នឹង​ឃើញថា​តើ​យល់សប្តិ​របស់វា​នឹង​ទៅជា​យ៉ាងណា”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 មក​យើង នាំ​គ្នា​សម្លាប់​វា​ចោល ហើយ​យក​ទៅ​ទម្លាក់​ក្នុង​អណ្តូង​ណា​មួយ រួច​និយាយ​ថា មាន​សត្វ​សាហាវ​បាន​ហែក​វា​ស៊ី​ទៅ​ហើយ ហើយ​យើង​នឹង​មើល តើ​សប្តិ​របស់​វា​នឹង​ទៅ​ជា​យ៉ាង​ណា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 យើង​នាំ​គ្នា​ឆ្លៀត​សម្លាប់​វា យក​ទៅ​បោះ​ចោល​ក្នុង​អណ្ដូង​ណា​មួយ រួច​ពោល​ថា​មាន​សត្វ​សាហាវ​ហែក​វា​ស៊ី។ ធ្វើ​ដូច្នេះ យើង​មុខ​ជា​ដឹង​ថា​សុបិន​របស់​វា​នឹង​បាន​ទៅ​ជា​យ៉ាង​ណា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ចូរ​យើង​សំឡាប់​វា​ឥឡូវ ទំលាក់​ចុះ​ក្នុង​អណ្តូង​ណា​មួយ​ទៅ រួច​សឹម​និយាយ​ថា មាន​សត្វ​សាហាវ​ណា​បាន​ហែក​វា​ស៊ី​ទៅ​ហើយ យើង​នឹង​មើល តើ​នឹង​មាន​អ្វី​កើត​ពី​សប្តិ​នោះ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

20 យើង​នាំ​គ្នា​ឆ្លៀត​សម្លាប់​វា យក​ទៅ​បោះ​ចោល​ក្នុង​អណ្តូង​ណា​មួយ​រួច​ពោល​ថា មាន​សត្វ​សាហាវ​ហែក​វា​ស៊ី។ ធ្វើ​ដូច្នេះ យើង​មុខ​ជា​ដឹង​ថា​សុបិន​របស់​វា នឹង​បាន​ទៅ​ជា​យ៉ាង​ណា»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:20
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “មើល៍! អា​មេយល់សប្តិ​នោះ​មកដល់​ហើយ​!


ពេលនោះ យូដា​និយាយ​នឹង​ពួក​បងប្អូន​របស់គាត់​ថា​៖ “បើសិន​យើង​សម្លាប់​ប្អូនប្រុស​របស់យើង ហើយ​លាក់បាំង​ឈាម​របស់វា តើ​ចំណេញ​អ្វី​?


បន្ទាប់មក ពួកគេ​ចាត់​គេ​ឲ្យ​យក​អាវវែង​ចម្រុះពណ៌​នោះ​ទៅ​ឯ​ឪពុក​របស់ពួកគេ ដោយ​និយាយថា​៖ “យើង​បាន​រកឃើញ​អាវវែងនេះ​។ សូម​ពិនិត្យមើល​ចុះ តើជា​អាវវែង​របស់​កូនប្រុស​លោកឪពុក ឬ​មិនមែន​?”។


ឪពុក​ក៏​ស្គាល់​អាវវែងនោះ ហើយ​និយាយថា​៖ “អាវវែង​របស់​កូនប្រុស​យើង​មែន​។ សត្វសាហាវ​បាន​ស៊ី​វា​ហើយ​! យ៉ូសែប​ប្រាកដជា​ត្រូវបាន​ហែកស៊ី​ហើយ​!”។


យ៉ូសែប​ប្រាប់​បងប្អូន​របស់គាត់​ថា​៖ “ខ្ញុំ​ហ្នឹងហើយ ជា​យ៉ូសែប​! តើ​ឪពុក​របស់ខ្ញុំ​នៅតែ​នៅរស់​ឬទេ​?”។ ប៉ុន្តែ​បងប្អូន​របស់គាត់​មិនអាច​ឆ្លើយ​នឹង​គាត់​បានឡើយ ពីព្រោះ​ពួកគេ​តក់ស្លុត​នៅចំពោះ​គាត់​។


ពួកគេ​ជំរុញ​គ្នា​ឲ្យធ្វើ​ការអាក្រក់ ហើយ​ពិភាក្សា​គ្នា​ដើម្បី​បង្កប់​អន្ទាក់ ទាំង​និយាយថា​៖ “តើ​នរណា​នឹង​ឃើញ​ការនេះ​?”។


កូន​របស់ខ្ញុំ​អើយ ប្រសិនបើ​មនុស្សបាប​ល្បួង​អ្នក កុំ​ព្រម​ឲ្យសោះ​។


ដ្បិត​ជើង​ពួកគេ​រត់ទៅ​រក​ការ​អាក្រក់ ហើយ​ពួកគេ​រហ័ស​នឹង​បង្ហូរឈាម​។


អ្នកដែល​លាក់បាំង​សម្អប់ គឺមាន​បបូរមាត់​ភូតភរ ហើយ​អ្នកដែល​បញ្ចេញ​ពាក្យមួលបង្កាច់ អ្នកនោះ​ជា​មនុស្សល្ងង់​។


សេចក្ដីក្ដៅក្រហាយ​គឺ​ឃោរឃៅ ហើយ​កំហឹង​ដូចជា​ទឹកជំនន់ ប៉ុន្តែ​តើ​នរណា​អាច​ឈរ​នៅមុខ​សេចក្ដីប្រច័ណ្ឌ​បាន​?


អ្នកដែល​លាក់បាំង​ការបំពាន​របស់ខ្លួន​នឹង​មិន​ចម្រើនឡើង​ឡើយ រីឯ​អ្នកដែល​សារភាព ហើយ​បោះបង់ចោល​វិញ នឹង​ត្រូវបាន​អាណិតមេត្តា​។


ភ្នែក​ដែល​ឆ្មើងឆ្មៃ អណ្ដាត​ដែល​ភូតភរ ដៃ​ដែល​បង្ហូរឈាម​មនុស្ស​ឥតទោស


ដ្បិត​អ្នករាល់គ្នា​បាន​និយាយថា​៖ “យើង​បាន​តាំង​សម្ពន្ធមេត្រី​ជាមួយ​សេចក្ដីស្លាប់ ហើយ​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ស្ថានមនុស្សស្លាប់​ហើយ​; កាលណា​ខ្សែតី​ដ៏លើសលប់​ឆ្លងកាត់មក វា​នឹង​មិន​មកដល់​យើង​ឡើយ ពីព្រោះ​យើង​បាន​យក​សេចក្ដីភូតភរ​ជា​ជម្រក​របស់យើង ក៏​បាន​លាក់ខ្លួន​ក្នុង​សេចក្ដីកុហក”។


ពេល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​អំពី​អ្វីៗ​នៃផែនដី អ្នករាល់គ្នា​មិន​ជឿ​ទៅហើយ ចុះ​ប្រសិនបើ​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​អំពី​អ្វីៗ​នៃស្ថានសួគ៌​វិញ តើ​អ្នករាល់គ្នា​នឹង​ជឿ​យ៉ាងដូចម្ដេច​?


តាមពិត ពីមុន យើង​ក៏​ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាន​នាំឲ្យវង្វេង ធ្វើជាទាសករ​របស់​តណ្ហា និង​ការសប្បាយ​ផ្សេងៗ រស់នៅ​ក្នុង​គំនិតព្យាបាទ និង​ចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំង​ស្អប់​គ្នាទៅវិញទៅមក​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម