នៅពេលរ៉ាជែលឃើញថាខ្លួនមិនបានបង្កើតកូនឲ្យយ៉ាកុប រ៉ាជែលក៏ច្រណែនបងស្រីរបស់នាង នាងក៏និយាយនឹងយ៉ាកុបថា៖ “សូមឲ្យខ្ញុំមានកូនផង! បើមិនដូច្នោះទេ ខ្ញុំនឹងស្លាប់”។
លោកុប្បត្តិ 35:18 - ព្រះគម្ពីរខ្មែរសាកល លុះកាលព្រលឹងរបស់នាងរៀបនឹងចាកចេញទៅ ដ្បិតនាងជិតស្លាប់ហើយ នាងក៏ដាក់ឈ្មោះកូននោះថាបេន-អូនី ប៉ុន្តែឪពុករបស់កូននោះដាក់ឈ្មោះវាថាបេនយ៉ាមីនវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រលឹងរបស់នាងហៀបនឹងចេញពីនាងទៅ (ដ្បិតនាងហៀបនឹងស្លាប់) នាងបានដាក់ឈ្មោះកូននោះថា "បេន-អូនី" តែឪពុកដាក់ឈ្មោះថា "បេន-យ៉ាមីន" វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីរ៉ាជែលកំពុងតែដង្ហក់ ហើយពេលហៀបនឹងផុតដង្ហើម គាត់បានដាក់ឈ្មោះកូននោះថា “បេនអូនី” មានន័យថា “កូននៃទុក្ខលំបាក” តែឪពុកដាក់ឈ្មោះថា “បេនយ៉ាមីន” មានន័យថា “កូនខាងស្ដាំ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលព្រលឹងកំពុងតែចេញពីនាងទៅ ដ្បិតនាងត្រូវស្លាប់ នោះនាងឲ្យកូនឈ្មោះថា បេន-អូនី តែឪពុកហៅថា បេន-យ៉ាមីនវិញ អាល់គីតាប រ៉ាជែលកំពុងតែដង្ហក់ ហើយពេលហៀបនឹងផុតដង្ហើម គាត់បានដាក់ឈ្មោះកូននោះថា “បេនអូនី” មានន័យថា “កូននៃទុក្ខលំបាក” តែឪពុកដាក់ឈ្មោះថា “ពុនយ៉ាម៉ីន” មានន័យថា “កូនខាងស្តាំ”។ |
នៅពេលរ៉ាជែលឃើញថាខ្លួនមិនបានបង្កើតកូនឲ្យយ៉ាកុប រ៉ាជែលក៏ច្រណែនបងស្រីរបស់នាង នាងក៏និយាយនឹងយ៉ាកុបថា៖ “សូមឲ្យខ្ញុំមានកូនផង! បើមិនដូច្នោះទេ ខ្ញុំនឹងស្លាប់”។
ខណៈដែលនាងកំពុងតែសម្រាលកូនយ៉ាងពិបាកនោះ ឆ្មបក៏និយាយនឹងនាងថា៖ “កុំខ្លាចឡើយ ដ្បិតលើកនេះ លោកស្រីបានកូនប្រុសទៀត!”។
រ៉ាជែលក៏ស្លាប់ទៅ ហើយត្រូវគេបញ្ចុះនៅក្បែរផ្លូវទៅអេប្រាតា (អេប្រាតាគឺបេថ្លេហិម)។
ប៉ុន្តែយ៉ាកុបនិយាយថា៖ “កូនប្រុសរបស់យើងចុះទៅជាមួយពួកឯងមិនបានឡើយ ដ្បិតបងប្រុសរបស់វាបានស្លាប់ហើយ នៅសល់តែវាប៉ុណ្ណោះ។ បើសិនវាជួបគ្រោះថ្នាក់តាមផ្លូវដែលពួកឯងទៅ នោះពួកឯងនឹងនាំសក់ស្កូវរបស់យើងចុះទៅស្ថានមនុស្សស្លាប់ទាំងទុក្ខព្រួយហើយ”៕
ប៉ុន្តែយ៉ាកុបមិនបានចាត់បេនយ៉ាមីនប្អូនប្រុសរបស់យ៉ូសែបឲ្យទៅជាមួយពួកបងប្រុសរបស់គាត់ឡើយ ដ្បិតយ៉ាកុបនិយាយថា៖ “ក្រែងលោវាជួបគ្រោះថ្នាក់”។
សូមឲ្យព្រះដ៏មានព្រះចេស្ដាប្រទានសេចក្ដីមេត្តាដល់ពួកឯងនៅចំពោះបុរសនោះ ហើយសូមឲ្យលោកប្រគល់បងប្អូនម្នាក់ទៀតរបស់ពួកឯង និងបេនយ៉ាមីនឲ្យមកជាមួយពួកឯងផង។ រីឯយើងវិញ ប្រសិនបើយើងត្រូវបាត់បង់កូន ក៏បាត់បង់កូនទៅចុះ”។
ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងរបស់ទូលបង្គំចោលនៅស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏នឹងមិនបណ្ដោយឲ្យអង្គដ៏វិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
សូមឲ្យព្រះហស្តរបស់ព្រះអង្គស្ថិតលើមនុស្សដែលនៅខាងស្ដាំព្រះអង្គ គឺលើកូនមនុស្សដែលព្រះអង្គបានធ្វើឲ្យរឹងមាំសម្រាប់អង្គទ្រង់!
“ប៉ុន្តែព្រះមានបន្ទូលនឹងគាត់ថា: ‘មនុស្សល្ងីល្ងើអើយ! នៅយប់នេះ ព្រលឹងរបស់អ្នកនឹងត្រូវទារពីអ្នកវិញហើយ។ ចុះអ្វីៗដែលអ្នកបានរៀបចំទុកនោះ នឹងទៅជារបស់នរណាវិញ?’។
ព្រះយេស៊ូវទ្រង់ស្រែកដោយសំឡេងយ៉ាងខ្លាំងថា៖“ព្រះបិតាអើយ!ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្តរបស់ព្រះអង្គ”។ នៅពេលមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏ផុតដង្ហើមទៅ។
ខណៈដែលពួកគេកំពុងគប់ដុំថ្មសម្លាប់ស្ទេផាន គាត់ហៅរកព្រះអម្ចាស់ថា៖ “ព្រះអម្ចាស់យេស៊ូវអើយ សូមទទួលវិញ្ញាណរបស់ទូលបង្គំផង!”។