ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 34:1 - ព្រះគម្ពីរខ្មែរសាកល

ឯ​ឌីណា​កូនស្រី​ដែល​លេអា​បង្កើត​ឲ្យ​យ៉ាកុប បាន​ចេញទៅ​មើល​ពួក​កូនស្រី​នៅ​ស្រុក​នោះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​នាង​ឌីណា ជា​កូន​ស្រី​ដែល​នាង​លេអា​បាន​បង្កើត​ឲ្យ​លោក​យ៉ាកុប បាន​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ស្រីៗ​នៅ​ស្រុក​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស្រី​លេអា​បាន​បង្កើត​កូន​ស្រី​មួយ​ជូន​លោក​យ៉ាកុប ឈ្មោះ​ឌីណា។ ថ្ងៃ​មួយ នាង​ឌីណា​បាន​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ស្រីៗ​នៅ​ស្រុក​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ឌីណា ជា​កូន​ស្រី​ដែល​លេអា​បាន​បង្កើត​ឲ្យ​យ៉ាកុប នាង​ចេញ​ទៅ​មើល​ពួក​កូន​ស្រី​ស្រុក​នោះ

សូមមើលជំពូក

អាល់គីតាប

លេអា​បាន​បង្កើត​កូន​ស្រី​មួយ​ជូន​យ៉ាកកូប ឈ្មោះ​ឌីណា។ ថ្ងៃ​មួយ ឌីណា​បាន​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ស្រីៗ​នៅ​ស្រុក​នោះ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 34:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​អេសាវ​មាន​អាយុ​សែសិប​ឆ្នាំ គាត់​យក​យូឌីត​កូនស្រី​របស់​បេរី​ជនជាតិហេត និង​បាសម៉ាត​កូនស្រី​របស់​អេឡូន​ជនជាតិហេត​ជា​ប្រពន្ធ​។


រេបិកា​និយាយ​នឹង​អ៊ីសាក​ថា​៖ “ខ្ញុំ​ជិនឆ្អន់​នឹង​ជីវិត​ខ្ញុំ ព្រោះតែ​ពួក​កូនស្រី​ជនជាតិ​ហេត​។ បើសិន​យ៉ាកុប​យក​ប្រពន្ធ​ពី​ពួក​កូនស្រី​ជនជាតិ​ហេត​ដូច​ពួកនាង គឺ​ពី​ពួក​កូនស្រី​នៃ​ទឹកដី​នេះ តើ​ជីវិត​ខ្ញុំ​មានប្រយោជន៍អ្វី​ដល់​ខ្ញុំ​?”៕


នៅពេល​អេសាវ​ឃើញ​ថា​អ៊ីសាក​បាន​ឲ្យពរ​យ៉ាកុប ហើយ​បញ្ជូន​គាត់​ទៅ​ប៉ាដាន់-អើរ៉ាម​ដើម្បី​យក​ប្រពន្ធ​ពី​ទីនោះ​សម្រាប់​ខ្លួនឯង ហើយ​ឃើញ​ថា​អ៊ីសាក​បាន​ឲ្យពរ​យ៉ាកុប ទាំង​បង្គាប់​គាត់​ថា​៖ “កុំ​យក​ប្រពន្ធ​ពី​ពួក​កូនស្រី​កាណាន​ឡើយ”


លេអា​ក៏​និយាយថា​៖ “ខ្ញុំ​សប្បាយចិត្ត​ណាស់ ដ្បិត​ស្រី​ៗ​នឹង​ហៅ​ខ្ញុំ​ថាមានពរ”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា អេស៊ើរ​។


ក្រោយមក នាង​បង្កើត​បាន​កូនស្រី​ម្នាក់ ហើយ​ដាក់ឈ្មោះ​កូននោះ​ថា ឌីណា​។


គាត់​ក៏​សង់​អាសនា​មួយ​នៅ​ទីនោះ ហើយ​ដាក់ឈ្មោះ​ថា “អែល អែឡូហេ អ៊ីស្រាអែល”៕


ទាំងនេះ​ជា​កូនចៅ​របស់​លេអា​ដែល​នាង​បាន​បង្កើត​ឲ្យ​យ៉ាកុប​នៅ​ប៉ាដាន់-អើរ៉ាម ព្រមទាំង​ឌីណា​កូនស្រី​របស់គាត់​ផង​។ កូនចៅប្រុសស្រី​ទាំងអស់​របស់គាត់ មាន ៣៣ នាក់​។


លើសពីនេះទៅទៀត ពួកនាង​ចេះ​ធ្វើជា​មនុស្ស​ខ្ជិល ទាំង​ដើរចុះឡើង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​មិនគ្រាន់តែ​ខ្ជិល​ប៉ុណ្ណោះទេ គឺ​ថែមទាំង​និយាយដើម និង​ជ្រៀតជ្រែករឿងអ្នកដទៃ ព្រមទាំង​និយាយ​អ្វី​ដែល​មិន​គួរ​និយាយ​ទៀតផង​។


ចេះគ្រប់គ្រងចិត្ត បរិសុទ្ធ ខំធ្វើការងារផ្ទះ មានចិត្តល្អ ចុះចូល​នឹង​ប្ដី​របស់ខ្លួន ដើម្បីកុំឲ្យ​ព្រះបន្ទូល​របស់​ព្រះ​ត្រូវបាន​ប្រមាថ​ឡើយ​។