លោកុប្បត្តិ 46:15 - ព្រះគម្ពីរខ្មែរសាកល15 ទាំងនេះជាកូនចៅរបស់លេអាដែលនាងបានបង្កើតឲ្យយ៉ាកុបនៅប៉ាដាន់-អើរ៉ាម ព្រមទាំងឌីណាកូនស្រីរបស់គាត់ផង។ កូនចៅប្រុសស្រីទាំងអស់របស់គាត់ មាន ៣៣ នាក់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 (អ្នកទាំងនេះជាកូនប្រុសៗរបស់លេអា ដែលនាងបានបង្កើតឲ្យលោកយ៉ាកុបនៅស្រុកប៉ាដាន់-អើរ៉ាម ព្រមទាំងឌីណាជាកូនស្រីរបស់លោកដែរ។ កូនប្រុស និងកូនស្រីរបស់លោក ទាំងអស់មានសាមសិបបីនាក់)។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 លោកទាំងនោះជាកូនដែលលោកស្រីលេអាបានបង្កើតជូនលោកយ៉ាកុប នៅស្រុកប៉ាដាន់-អើរ៉ាម។ ក្រៅពីលោកទាំងនេះនៅមាននាងឌីណាដែរ។ កូន និងចៅប្រុសស្រីរបស់លោកស្រីលេអាមានទាំងអស់សាមសិបបីនាក់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 នោះសុទ្ធតែជាកូនចៅរបស់លេអាដែលនាងបានបង្កើតឲ្យយ៉ាកុបនៅស្រុកប៉ាដាន់-អើរ៉ាម ព្រមទាំងឌីណាជាកូនស្រីផង ពួកកូនប្រុសកូនស្រីទាំងនោះមាន៣៣នាក់។ សូមមើលជំពូកអាល់គីតាប15 អ្នកទាំងនោះជាកូន ដែលលេអាបានបង្កើតជូនយ៉ាកកូប នៅស្រុកប៉ាដាន់-អើរ៉ាម។ ក្រៅពីកូនទាំងនេះនៅមាននាងឌីណាដែរ។ កូន និងចៅប្រុសស្រីរបស់លេអាមានទាំងអស់សាមសិបបីនាក់។ សូមមើលជំពូក |