Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 34:1 - អាល់គីតាប

1 លេអា​បាន​បង្កើត​កូន​ស្រី​មួយ​ជូន​យ៉ាកកូប ឈ្មោះ​ឌីណា។ ថ្ងៃ​មួយ ឌីណា​បាន​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ស្រីៗ​នៅ​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ឯ​ឌីណា​កូនស្រី​ដែល​លេអា​បង្កើត​ឲ្យ​យ៉ាកុប បាន​ចេញទៅ​មើល​ពួក​កូនស្រី​នៅ​ស្រុក​នោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឯ​នាង​ឌីណា ជា​កូន​ស្រី​ដែល​នាង​លេអា​បាន​បង្កើត​ឲ្យ​លោក​យ៉ាកុប បាន​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ស្រីៗ​នៅ​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​ស្រី​លេអា​បាន​បង្កើត​កូន​ស្រី​មួយ​ជូន​លោក​យ៉ាកុប ឈ្មោះ​ឌីណា។ ថ្ងៃ​មួយ នាង​ឌីណា​បាន​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ស្រីៗ​នៅ​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​ឌីណា ជា​កូន​ស្រី​ដែល​លេអា​បាន​បង្កើត​ឲ្យ​យ៉ាកុប នាង​ចេញ​ទៅ​មើល​ពួក​កូន​ស្រី​ស្រុក​នោះ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 34:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​អេសាវ​អាយុ​សែ‌សិប​ឆ្នាំ គាត់​រៀប​ការ​ជា​មួយ​យូឌីត ជា​កូន​របស់​បេរី ជន‌ជាតិ​ហេត ព្រម​ទាំង​រៀប​ការ​ជា​មួយ​នឹង​បាសម៉ាត់ ជា​កូន​របស់​អេឡូន ជន‌ជាតិ​ហេត។


រ៉ហ្វ៊ីកា​ជម្រាប​អ៊ីសា‌ហាក់​ថា៖ «ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ស្ត្រី​ជន‌ជាតិ​ហេត​នេះ​ណាស់។ បើ​យ៉ាកកូប​រៀប​ការ​នឹង​ស្ត្រី​ជន‌ជាតិ​ហេត​នៅ​ស្រុក​នេះ​ដែរ នោះ​ជីវិត​ខ្ញុំ​នឹង​គ្មាន​ន័យ​អ្វី​ទៀត​ឡើយ!»។


អេសាវ​ឃើញ​អ៊ីសា‌ហាក់​ឲ្យ​ពរ​យ៉ាកកូប និង​ចាត់​គាត់​ឲ្យ​ទៅ​រក​ប្រពន្ធ​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ទាំង​ផ្តែ​ផ្តាំ​នៅ​ពេល​ឲ្យ​ពរ​នោះ​ថា កុំ​យក​ស្ត្រី​សាសន៍​កាណាន​មក​ធ្វើ​ជា​ភរិយា


លេអា​ពោល​ថា៖ «ខ្ញុំ​មាន​សុភ‌មង្គល​ហើយ! ឥឡូវ​នេះ ស្ត្រី​ទាំង​ឡាយ​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភ‌មង្គល​មែន!»។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា“អេស៊ើរ”។


បន្ទាប់​មក គាត់​សំរាល​បាន​កូន​ស្រី​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា «ឌីណា»។


គាត់​បាន​សង់​អាសនៈ​មួយ​នៅ​ទី​នោះ ដែល​គាត់​ដាក់​ឈ្មោះ​ថា «អុលឡោះ​ជា​ម្ចាស់​របស់​អ៊ីស្រ‌អែល»។


អ្នក​ទាំង​នោះ​ជា​កូន ដែល​លេអា​បាន​បង្កើត​ជូន​យ៉ាកកូប នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម។ ក្រៅ​ពី​កូន​ទាំង​នេះ​នៅ​មាន​នាង​ឌីណា​ដែរ។ កូន និង​ចៅ​ប្រុស​ស្រី​របស់​លេអា​មាន​ទាំង​អស់​សាម‌សិប​បី​នាក់។


ហេតុ​អ្វី​បាន​ជា​អ្នក​ឆាប់​ដូរ​គំនិត​ដូច្នេះ ស្រុក​អេស៊ីប​នឹង​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត ដូច ស្រុក​អាស្ស៊ីរី​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត​ដែរ។


មួយ​វិញ​ទៀត ពួក​នាង​មិន​ធ្វើ​ការ​អ្វី​ទេ គឺ​មាន​ទម្លាប់​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ពួក​នាង​មិន​គ្រាន់​តែ​អត់​ធ្វើ​អ្វី​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​និយាយ​ប៉ប៉ាច់‌ប៉ប៉ោច និយាយ​បេះ‌បួយ និង​និយាយ​ពី​ការ​ផ្សេងៗ​ដែល​មិន​ត្រូវ​និយាយ។


ឲ្យ​មាន​ចិត្ដ​ធ្ងន់ មាន​ចរិយា​បរិសុទ្ធ យក​ចិត្ដ​ទុក​ដាក់​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង មាន​ចិត្ដ​ល្អ គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន។ ធ្វើ​ដូច្នេះ គ្មាន​នរណា​អាច​មួល​បង្កាច់​បន្ទូល​របស់​អុលឡោះ​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម