Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 34:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឯ​នាង​ឌីណា ជា​កូន​ស្រី​ដែល​នាង​លេអា​បាន​បង្កើត​ឲ្យ​លោក​យ៉ាកុប បាន​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ស្រីៗ​នៅ​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ឯ​ឌីណា​កូនស្រី​ដែល​លេអា​បង្កើត​ឲ្យ​យ៉ាកុប បាន​ចេញទៅ​មើល​ពួក​កូនស្រី​នៅ​ស្រុក​នោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​ស្រី​លេអា​បាន​បង្កើត​កូន​ស្រី​មួយ​ជូន​លោក​យ៉ាកុប ឈ្មោះ​ឌីណា។ ថ្ងៃ​មួយ នាង​ឌីណា​បាន​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ស្រីៗ​នៅ​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​ឌីណា ជា​កូន​ស្រី​ដែល​លេអា​បាន​បង្កើត​ឲ្យ​យ៉ាកុប នាង​ចេញ​ទៅ​មើល​ពួក​កូន​ស្រី​ស្រុក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 លេអា​បាន​បង្កើត​កូន​ស្រី​មួយ​ជូន​យ៉ាកកូប ឈ្មោះ​ឌីណា។ ថ្ងៃ​មួយ ឌីណា​បាន​ចេញ​ទៅ​សួរ​សុខ​ទុក្ខ​ស្រីៗ​នៅ​ស្រុក​នោះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 34:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​អេសាវ​មាន​អាយុ​សែសិប​ឆ្នាំ លោក​បាន​រៀប​ការ​ជា‌មួយ​នាង​យូឌីត កូន​ស្រី​របស់​បេរី​ជា​សាសន៍​ហេត និង​នាង​បាស‌ម៉ាត កូន​ស្រី​របស់​អេឡូន ជា​សាសន៍​ហេត


លោក​ស្រី​រេបិកា​មាន​ប្រសាសន៍​ទៅ​លោក​អ៊ីសាក​ថា៖ «ខ្ញុំ​មិន​ចង់​រស់​នៅ​ទៀត​ទេ ដោយ​ព្រោះ​ស្ត្រី​សាសន៍​ហេត​ទាំង​នេះ។ បើ​យ៉ាកុប​រៀប​ការ​ជាមួយ​ស្ត្រី​សាសន៍​ហេត​នៅ​ស្រុក​នេះ​ដែរ នោះ​តើ​ជីវិត​ខ្ញុំ​រស់​នៅ​មាន​ន័យ​អ្វី​ទៀត?»


ឥឡូវ​នេះ អេសាវ​ឃើញ​ថា លោក​អ៊ីសាក​បាន​ឲ្យ​ពរ​លោក​យ៉ាកុប ព្រម​ទាំង​ឲ្យ​គាត់​ទៅ​ឯ​ស្រុក​ប៉ាដាន់-អើរ៉ាម ដើម្បី​យក​ប្រពន្ធ​ពី​ទី​នោះ ហើយ​ថា ពេល​ដែល​ឲ្យ​ពរ​នោះ លោក​ផ្តាំ​ថា «កូន​មិន​ត្រូវ​យក​ប្រពន្ធ​ពី​ពួក​ស្ត្រី​សាសន៍​កាណាន​ឡើយ»


នាង​លេអា​ពោល​ថា៖ «ខ្ញុំ​សប្បាយ​ហើយ! ដ្បិត​ស្ត្រី​ទាំង​ឡាយ​នឹងហៅ​ខ្ញុំ​ថា ខ្ញុំ​សប្បាយ​មែន!»។ ដូច្នេះ នាង​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "អេស៊ើរ" ។


ក្រោយ​មក នាង​បង្កើត​បាន​កូន​ស្រី​មួយ ហើយ​ដាក់​ឈ្មោះ​កូន​នោះ​ថា "ឌីណា"។


លោក​បាន​សង់​អាស‌នា​មួយ​នៅ​ទី​នោះ ដាក់​ឈ្មោះ​ថា «អែល-អែឡូហេ-អ៊ីស្រា‌អែល »។


(អ្នក​ទាំង​នេះ​ជា​កូន​ប្រុសៗ​របស់​លេអា ដែល​នាង​បាន​បង្កើត​ឲ្យ​លោក​យ៉ាកុប​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ព្រម‌ទាំង​ឌីណា​ជា​កូន​ស្រី​របស់​លោក​ដែរ។ កូន​ប្រុស និង​កូន​ស្រី​របស់​លោក ទាំង​អស់​មាន​សាមសិប​បី​នាក់)។


ហេតុ​អ្វី​បាន​ជា​អ្នក​អាល័យ​តែ​ដើរ​ចុះ​ឡើង ដើម្បី​បំផ្លាស់​កិរិយា​របស់​អ្នក អ្នក​នឹង​ត្រូវ​មាន​សេចក្ដី​ខ្មាស​ចំពោះ​ស្រុក​អេស៊ីព្ទ ដូច​ជា​អ្នក​បាន​ខ្មាស​ចំពោះ​ស្រុក​អាស‌ស៊ើរ​ដែរ


មួយ​វិញ​ទៀត ពួក​នាង​ទម្លាប់​នៅ​ដៃ​ទំនេរ ទាំង​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​មិន​ត្រឹម​តែ​នៅ​ដៃ​ទំនេរ​ប៉ុណ្ណោះ គឺ​ថែម​ទាំង​និយាយ​ប៉ប៉ាច់‌ប៉ប៉ោច ហើយ​បេះ‌បួយ ក៏​និយាយ​សេចក្ដី​ដែល​មិន​គួរ​និយាយ។


ឲ្យ​មាន​ចិត្ត​ធ្ងន់ បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​កិច្ចការ​ផ្ទះ មាន​ចិត្ត​ល្អ ហើយ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រមាថ​ព្រះ‌បន្ទូល​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម