Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 26:34 - ព្រះគម្ពីរខ្មែរសាកល

34 នៅពេល​អេសាវ​មាន​អាយុ​សែសិប​ឆ្នាំ គាត់​យក​យូឌីត​កូនស្រី​របស់​បេរី​ជនជាតិហេត និង​បាសម៉ាត​កូនស្រី​របស់​អេឡូន​ជនជាតិហេត​ជា​ប្រពន្ធ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 កាល​លោក​អេសាវ​មាន​អាយុ​សែសិប​ឆ្នាំ លោក​បាន​រៀប​ការ​ជា‌មួយ​នាង​យូឌីត កូន​ស្រី​របស់​បេរី​ជា​សាសន៍​ហេត និង​នាង​បាស‌ម៉ាត កូន​ស្រី​របស់​អេឡូន ជា​សាសន៍​ហេត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ពេល​លោក​អេសាវ​អាយុ​សែ‌សិប​ឆ្នាំ លោក​រៀបការ​ជា​មួយ​នាង​យូ‌ឌីត ជា​កូន​របស់​លោក​បេរី ជន‌ជាតិ​ហេត ព្រម​ទាំង​រៀបការ​ជា​មួយ​នឹង​នាង​បាស‌ម៉ាត់ ជា​កូន​របស់​លោក​អេឡូន ជន‌ជាតិ​ហេត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ឯ​អេសាវ កាល​គាត់​យក​នាង​យូឌីត​ជា​កូន​បេរី​សាសន៍​ហេត ហើយ​នាង​បាស‌ម៉ាត​ជា​កូន​អេឡូន​សាសន៍​ហេត ធ្វើ​ជា​ប្រពន្ធ នោះ​គាត់​មាន​អាយុ​៤០​ឆ្នាំ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

34 ពេល​អេសាវ​អាយុ​សែ‌សិប​ឆ្នាំ គាត់​រៀប​ការ​ជា​មួយ​យូឌីត ជា​កូន​របស់​បេរី ជន‌ជាតិ​ហេត ព្រម​ទាំង​រៀប​ការ​ជា​មួយ​នឹង​បាសម៉ាត់ ជា​កូន​របស់​អេឡូន ជន‌ជាតិ​ហេត។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 26:34
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្នក​ស្បថ​ដោយ​អាង​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​មេឃ និង​ជា​ព្រះ​នៃ​ផែនដី​ថា អ្នក​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូនប្រុស​របស់ខ្ញុំ ពី​កូនស្រី​ជនជាតិកាណាន ដែល​ខ្ញុំ​រស់នៅ​ក្នុងចំណោម​គេ​នេះ​ឡើយ


រេបិកា​និយាយ​នឹង​អ៊ីសាក​ថា​៖ “ខ្ញុំ​ជិនឆ្អន់​នឹង​ជីវិត​ខ្ញុំ ព្រោះតែ​ពួក​កូនស្រី​ជនជាតិ​ហេត​។ បើសិន​យ៉ាកុប​យក​ប្រពន្ធ​ពី​ពួក​កូនស្រី​ជនជាតិ​ហេត​ដូច​ពួកនាង គឺ​ពី​ពួក​កូនស្រី​នៃ​ទឹកដី​នេះ តើ​ជីវិត​ខ្ញុំ​មានប្រយោជន៍អ្វី​ដល់​ខ្ញុំ​?”៕


នោះ​អេសាវ​ក៏​ឃើញ​ថា​ពួក​កូនស្រី​កាណាន​ជាទីមិនពេញចិត្ត​ក្នុង​ភ្នែក​អ៊ីសាក​ឪពុក​របស់គាត់


ដូច្នេះ អេសាវ​ក៏​ទៅរក​អ៊ីសម៉ាអែល ហើយ​យក​ម៉ាហាឡាត់ ធ្វើជា​ប្រពន្ធ​មួយ​ទៀត ផ្សេងពី​ប្រពន្ធ​ដែល​គាត់​មាន​។ នាងជា​កូនស្រី​របស់​អ៊ីសម៉ាអែល​ដែលជា​កូនប្រុស​របស់​អ័ប្រាហាំ ហើយនាងជា​ប្អូនស្រី​របស់​នេបាយ៉ូត​។


ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​រេហួល​: ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា​។ អ្នកទាំងនេះ​ហើយ ជា​កូនចៅ​របស់​បាសម៉ាត​ប្រពន្ធ​អេសាវ​។


អេសាវ​បាន​យក​ប្រពន្ធ​ពី​ស្រី​កាណាន គឺ​អ័ដា​កូនស្រី​របស់​អេឡូន​ជនជាតិហេត និង​អ័ហូលីបាម៉ា​ដែលជា​កូនស្រី​របស់​អ័ណា និងជា​ចៅស្រី​របស់​ស៊ីបៀន​ជនជាតិហេវី


រីឯ​អ័ហូលីបាម៉ា​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរ៉ា​។ អ្នកទាំងនេះ​ហើយ ជា​កូនប្រុស​របស់​អេសាវ​ដែល​កើតមក​ដល់​គាត់​នៅ​ដែនដី​កាណាន​។


ប៉ុន្តែ​ដើម្បី​ចៀសវាង​ពី​អំពើអសីលធម៌ខាងផ្លូវភេទ មនុស្សប្រុស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ​របស់​ខ្លួន ហើយ​មនុស្សស្រី​ម្នាក់ៗ​ក៏​ត្រូវ​មាន​ប្ដី​របស់ខ្លួន​ដែរ​។


ហើយ​កុំឲ្យ​អ្នកណា​ទៅជា​មនុស្សអសីលធម៌ខាងផ្លូវភេទ ឬ​ទៅជា​មនុស្ស​ប្រមាថព្រះ ដូច​អេសាវ​ដែល​លក់​សិទ្ធិកូនច្បង​របស់​ខ្លួន​សម្រាប់​អាហារ​តែមួយ​ពេល​នោះ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម