ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 33:14 - ព្រះគម្ពីរខ្មែរសាកល

សូម​លោកម្ចាស់​នៃខ្ញុំ​អញ្ជើញទៅ​ខាងមុខ​បាវបម្រើ​របស់លោក​ចុះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​នាំ​ពួកវា​ទៅ​យឺតៗ​តាម​ដំណើរ​របស់​ហ្វូងសត្វ​ដែល​នៅមុខ​ខ្ញុំ និង​តាម​ដំណើរ​របស់​កូនក្មេង រហូតដល់​ខ្ញុំ​ទៅ​ដល់​លោកម្ចាស់​នៃខ្ញុំ​នៅ​សៀរ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ សូម​លោក​បង​អញ្ជើញ​ទៅ​មុន​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ដើរ​ទៅ​មួយៗ​តាម​កម្លាំង​ហ្វូង​សត្វ​ដែល​ដើរ​មុខ​ខ្ញុំ ហើយ​តាម​កម្លាំង​កូន​ក្មេង​ដែរ រហូត​ទាល់​តែ​ខ្ញុំ​ទៅ​ជួប​លោក​បង​នៅ​ស្រុក​សៀរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ សូម​លោក​បង​អញ្ជើញ​ទៅ​មុន​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ដើរ​សន្សឹម​តាម​ក្រោយ ជា​មួយ​ហ្វូង​សត្វ និង​ក្មេងៗ រហូត​ទៅ​ដល់​ទី​លំ‌នៅ​របស់​លោក​បង នៅ​ស្រុក​សៀរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ សូម​ឲ្យ​បង​អញ្ជើញ​ទៅ​មុន​ខ្ញុំ​ជា​ប្អូន​ចុះ ឯ​ខ្ញុំៗ​នឹង​ដើរ​ទៅ​មួយៗ​តាម​កំឡាំង​ហ្វូង​សត្វ​ដែល​ដើរ​មុខ​ខ្ញុំ ហើយ​តាម​កំឡាំង​កូន​ក្មេង​ដែរ ទាល់​តែ​ខ្ញុំ​ទៅ​ដល់​បង​នៅ​ស្រុក​សៀរ

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ សូម​លោក​បង​អញ្ជើញ​ទៅ​មុន​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ដើរ​សន្សឹម​តាម​ក្រោយ ជា​មួយ​ហ្វូង​សត្វ និង​ក្មេងៗ​រហូត​ទៅ​ដល់​ទី​លំនៅ​របស់​លោក​បង នៅ​ស្រុក​សៀរ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 33:14
13 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ចាត់​ពួក​អ្នកនាំសារ​ឲ្យទៅ​មុន​គាត់ ទៅឯ​អេសាវ​បងប្រុស​របស់គាត់ ដែល​នៅ​ស្រុក​សៀរ​ក្នុង​ដែនដី​អេដំ


ដោយ​បង្គាប់​ពួកគេ​ថា​៖ “ពួកអ្នក​ត្រូវ​និយាយ​នឹង​អេសាវ​ចៅហ្វាយ​របស់ខ្ញុំ​ដូច្នេះ​ថា​: ‘យ៉ាកុប​បាវបម្រើ​របស់លោក ជម្រាប​លោក​ដូច្នេះ​: “ខ្ញុំ​បាន​រស់នៅបណ្ដោះអាសន្ន​ជាមួយ​ឡាបាន់ ហើយ​ត្រូវបាន​ពន្យារពេល​រហូតដល់​ឥឡូវនេះ​។


យ៉ាកុប​និយាយ​នឹង​គាត់​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​ដឹង​ហើយ​ថា ពួក​កូនក្មេង​ខ្សោយ ហើយ​ហ្វូងចៀម និង​ហ្វូងគោ​ដែល​បំបៅកូន​ក៏​នៅជាមួយ​ខ្ញុំ​ដែរ ប្រសិនបើ​បង្ខំ​ពួកវា​ខ្លាំងពេក​តែ​មួយ​ថ្ងៃ ហ្វូងសត្វ​ទាំងអស់​នឹង​ងាប់​។


ព្រះអង្គ​នឹង​ឃ្វាល​ហ្វូងចៀម​របស់ព្រះអង្គ ដូចជា​អ្នកគង្វាល ព្រះអង្គ​នឹង​ប្រមូល​កូនចៀម​ទាំងឡាយ​មក​ក្នុង​ព្រះពាហុ​របស់ព្រះអង្គ ព្រមទាំង​បី​នៅនឹង​ព្រះឱរា​របស់ព្រះអង្គ​ផង ក៏​នឹង​នាំ​មេចៀមបំបៅកូន​ទៅដោយស្លូត​។


ព្រះយេស៊ូវ​ទ្រង់​ថ្លែង​ព្រះបន្ទូល​ដល់​ពួកគេ​ដោយ​ពាក្យឧបមា​បែបនេះ​ជាច្រើន តាមដែល​ពួកគេ​អាច​ស្ដាប់​បាន។


យើង​ដែល​ជា​អ្នក​រឹងមាំ ត្រូវតែ​រែកពុន​ភាពខ្សោយ​របស់​អ្នក​ដែល​មិនរឹងមាំ ហើយ​មិន​ត្រូវ​បំពេញចិត្ត​ខ្លួនឯង​ឡើយ​។


ខ្ញុំ​បាន​ឲ្យអាហារ​ដល់​អ្នករាល់គ្នា​ជា​ទឹកដោះ មិនមែន​ជា​អាហាររឹង​ទេ ដោយសារ​អ្នករាល់គ្នា​មិនទាន់​អាច​ទទួល​បាន ហើយ​ឥឡូវនេះ​ក៏​នៅតែ​មិន​អាច​ដែរ