Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 33:13 - ព្រះគម្ពីរខ្មែរសាកល

13 យ៉ាកុប​និយាយ​នឹង​គាត់​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​ដឹង​ហើយ​ថា ពួក​កូនក្មេង​ខ្សោយ ហើយ​ហ្វូងចៀម និង​ហ្វូងគោ​ដែល​បំបៅកូន​ក៏​នៅជាមួយ​ខ្ញុំ​ដែរ ប្រសិនបើ​បង្ខំ​ពួកវា​ខ្លាំងពេក​តែ​មួយ​ថ្ងៃ ហ្វូងសត្វ​ទាំងអស់​នឹង​ងាប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ប៉ុន្ដែ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «លោក​បង​ជ្រាប​ហើយ​ថា កូន​ក្មេង​វា​នៅ​ទន់ ហើយ​ហ្វូង​ចៀម ហ្វូង​គោ​ដែល​នៅ​ជា‌មួយ​ខ្ញុំ​ក៏​បំបៅ​កូន បើ​បង្ខំ​វា​ឲ្យ​ខំ​ប្រឹង​ដើរ​តែ​មួយ​ថ្ងៃ នោះ​នឹង​ស្លាប់​ទាំង​អស់​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​យ៉ាកុប​តប​វិញ​ថា៖ «លោក​បង​ជ្រាប​ស្រាប់​ហើយ​ថា ធ្វើ​ដំណើរ​ជា​មួយ​កូន​ក្មេង​មិន​ស្រួល​ទេ ហើយ​ខ្ញុំ​ក៏​មាន​ចៀម និង​គោ​ដែល​បំបៅ​កូន​មក​ជា​មួយ​ដែរ។ បើ​យើង​បង្ខំ​ឲ្យ​ដើរ​លឿន​តែ​មួយ​ថ្ងៃ ហ្វូង​ចៀម​មុខ​ជា​ត្រូវ​វិនាស​អស់​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តែ​យ៉ាកុប​ឆ្លើយ​ថា បង​ជ្រាប​ហើយ​ថា កូន​ក្មេង​វា​នៅ​ទន់ ហើយ​ហ្វូង​ចៀម ហ្វូង​គោ​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​ក៏​បំបៅ​កូន បើ​បង្ខំ​វា​ឲ្យ​ដើរ​តែ​១​ថ្ងៃ​ទៅ នោះ​នឹង​ស្លាប់​ទាំង​អស់​ជា​មិន​ខាន

សូមមើលជំពូក ចម្លង

អាល់គីតាប

13 យ៉ាកកូប​តប​វិញ​ថា៖ «លោក​បង​ដឹង​ស្រាប់​ហើយ ថា​ធ្វើ​ដំណើរ​ជា​មួយ​កូន​ក្មេង​មិន​ស្រួល​ទេ ហើយ​ខ្ញុំ​ក៏​មាន​ចៀម និង​គោ​ដែល​បំបៅ​កូន​មក​ជា​មួយ​ដែរ។ បើ​យើង​បង្ខំ​ឲ្យ​ដើរ​លឿន​តែ​មួយ​ថ្ងៃ ហ្វូង​ចៀម​មុខ​ជា​ត្រូវ​វិនាស​អស់​មិន​ខាន

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 33:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ អេសាវ​និយាយថា​៖ “ចូរ​យើង​ចេញដំណើរ​ទៅ ហើយ​ខ្ញុំ​នឹង​ទៅ​ខាងមុខ​ឯង”។


សូម​លោកម្ចាស់​នៃខ្ញុំ​អញ្ជើញទៅ​ខាងមុខ​បាវបម្រើ​របស់លោក​ចុះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​នាំ​ពួកវា​ទៅ​យឺតៗ​តាម​ដំណើរ​របស់​ហ្វូងសត្វ​ដែល​នៅមុខ​ខ្ញុំ និង​តាម​ដំណើរ​របស់​កូនក្មេង រហូតដល់​ខ្ញុំ​ទៅ​ដល់​លោកម្ចាស់​នៃខ្ញុំ​នៅ​សៀរ”។


គឺ​យក​គាត់​ចេញ​ពី​ការមើលថែ​មេចៀមបំបៅកូន ឲ្យ​ឃ្វាល​យ៉ាកុប​ជា​ប្រជារាស្ត្រ​របស់ព្រះអង្គ និង​អ៊ីស្រាអែល​ជា​មរតក​របស់ព្រះអង្គ​។


មនុស្ស​សុចរិត​ត្រាប្រណី​ជីវិត​សត្វចិញ្ចឹម​របស់ខ្លួន រីឯ​សេចក្ដីមេត្តា​របស់​មនុស្ស​អាក្រក់​គឺ​ឃោរឃៅ​។


ព្រះអង្គ​នឹង​ឃ្វាល​ហ្វូងចៀម​របស់ព្រះអង្គ ដូចជា​អ្នកគង្វាល ព្រះអង្គ​នឹង​ប្រមូល​កូនចៀម​ទាំងឡាយ​មក​ក្នុង​ព្រះពាហុ​របស់ព្រះអង្គ ព្រមទាំង​បី​នៅនឹង​ព្រះឱរា​របស់ព្រះអង្គ​ផង ក៏​នឹង​នាំ​មេចៀមបំបៅកូន​ទៅដោយស្លូត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម