Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 33:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ដូច្នេះ សូម​លោក​បង​អញ្ជើញ​ទៅ​មុន​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ដើរ​ទៅ​មួយៗ​តាម​កម្លាំង​ហ្វូង​សត្វ​ដែល​ដើរ​មុខ​ខ្ញុំ ហើយ​តាម​កម្លាំង​កូន​ក្មេង​ដែរ រហូត​ទាល់​តែ​ខ្ញុំ​ទៅ​ជួប​លោក​បង​នៅ​ស្រុក​សៀរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 សូម​លោកម្ចាស់​នៃខ្ញុំ​អញ្ជើញទៅ​ខាងមុខ​បាវបម្រើ​របស់លោក​ចុះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​នាំ​ពួកវា​ទៅ​យឺតៗ​តាម​ដំណើរ​របស់​ហ្វូងសត្វ​ដែល​នៅមុខ​ខ្ញុំ និង​តាម​ដំណើរ​របស់​កូនក្មេង រហូតដល់​ខ្ញុំ​ទៅ​ដល់​លោកម្ចាស់​នៃខ្ញុំ​នៅ​សៀរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ដូច្នេះ សូម​លោក​បង​អញ្ជើញ​ទៅ​មុន​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ដើរ​សន្សឹម​តាម​ក្រោយ ជា​មួយ​ហ្វូង​សត្វ និង​ក្មេងៗ រហូត​ទៅ​ដល់​ទី​លំ‌នៅ​របស់​លោក​បង នៅ​ស្រុក​សៀរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដូច្នេះ សូម​ឲ្យ​បង​អញ្ជើញ​ទៅ​មុន​ខ្ញុំ​ជា​ប្អូន​ចុះ ឯ​ខ្ញុំៗ​នឹង​ដើរ​ទៅ​មួយៗ​តាម​កំឡាំង​ហ្វូង​សត្វ​ដែល​ដើរ​មុខ​ខ្ញុំ ហើយ​តាម​កំឡាំង​កូន​ក្មេង​ដែរ ទាល់​តែ​ខ្ញុំ​ទៅ​ដល់​បង​នៅ​ស្រុក​សៀរ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ដូច្នេះ សូម​លោក​បង​អញ្ជើញ​ទៅ​មុន​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ដើរ​សន្សឹម​តាម​ក្រោយ ជា​មួយ​ហ្វូង​សត្វ និង​ក្មេងៗ​រហូត​ទៅ​ដល់​ទី​លំនៅ​របស់​លោក​បង នៅ​ស្រុក​សៀរ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 33:14
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​ចាត់​ពួក​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន ដើម្បី​ជួប​លោក​អេសាវ​ជា​បង នៅ​ស្រុក​សៀរ ក្នុង​ទឹក​ដី​អេដុម


ដោយ​ផ្ដាំ​អ្នក​ទាំង​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ជម្រាប​លោក​អេសាវ​ជា​ម្ចាស់​របស់​ខ្ញុំ​ថា "យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក​ផ្តាំ​មក​ដូច្នេះ​ថា ខ្ញុំ​បាន​ស្នាក់​នៅ​ជា‌មួយ​លោក​ឡាបាន់​រហូត​មក​ដល់​ឥឡូវ​នេះ។


ប៉ុន្ដែ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «លោក​បង​ជ្រាប​ហើយ​ថា កូន​ក្មេង​វា​នៅ​ទន់ ហើយ​ហ្វូង​ចៀម ហ្វូង​គោ​ដែល​នៅ​ជា‌មួយ​ខ្ញុំ​ក៏​បំបៅ​កូន បើ​បង្ខំ​វា​ឲ្យ​ខំ​ប្រឹង​ដើរ​តែ​មួយ​ថ្ងៃ នោះ​នឹង​ស្លាប់​ទាំង​អស់​ជា​មិន​ខាន។


ឥឡូវ​នេះ មើល៍ មាន​ពួក​កូន​ចៅ​អាំម៉ូន ម៉ូអាប់ និង​ពួក​ភ្នំ​សៀរ ដែល​ព្រះ‌អង្គ​មិន​បើក​ឲ្យ​អ៊ីស្រា‌អែល​ទន្ទ្រាន​ចូល​ស្រុក​គេ ក្នុង​កាល​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​បាន​ឲ្យ​ដើរ​វាង​ពី​គេ ឥត​បំផ្លាញ​គេ​ឡើយ


ព្រះ‌អង្គ​នឹង​ឃ្វាល​ហ្វូង​របស់​ព្រះ‌អង្គ ដូច​ជា​គង្វាល ព្រះ‌អង្គ​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី ទៅ​ដោយ​ថ្នម។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ព្រោះ​ស្រុក​ម៉ូអាប់ និង​ស្រុក​សៀរ​ពោល​ថា មើល៍ ពួក​វង្ស​យូដា​គេ​ក៏​ដូច​ជា​អស់​ទាំង​សាសន៍​ដែរ


ព្រះ‌អង្គ​ប្រកាស​ព្រះ‌បន្ទូល​ទៅ​គេ ដោយ​រឿង​ប្រៀប​ធៀប​បែប​នេះ​ជា​ច្រើន តាម​ដែល​គេ​អាច​ស្តាប់​បាន


យើង​ដែល​ជា​អ្នក​រឹង​មាំ គួរ​តែ​ទ្រាំ‌ទ្រ​នឹង​ភាព​ទន់​ខ្សោយ​របស់​អ្នក​ដែល​មិន​រឹង​មាំ ហើយ​មិន​ត្រូវ​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ឡើយ។


ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​អ្នក​រាល់​គ្នា​ជា​អាហារ មិន​ឲ្យ​អាហារ​រឹង​ទេ ដ្បិត​កាល​ណោះ អ្នក​រាល់​គ្នា​ពុំ​អាច​ទទួល​អាហារ​រឹង​បាន ហើយ​សូម្បី​តែ​ឥឡូវ​នេះ ក៏​នៅ​តែ​ពុំ​អាច​ទទួល​បាន


«បន្ទាប់​មក ពួក​យើង​បាន​ធ្វើ​ដំណើរ​វិល​ទៅ​ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម វិញ ដូច​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ពួក​យើង​ដើរ​ព័ទ្ធ​ជុំវិញ​ភ្នំ​សៀរ​អស់​ជា​ច្រើន​ថ្ងៃ។


ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ព្រះ‌អង្គ​បាន​យាង​ចេញ​ពី​ភ្នំ​សៀរ កាល​ព្រះ‌អង្គ​បាន​យាង​មក​ពី​ស្រុក​អេដុម នោះ​ផែនដី​ញាប់​ញ័រ ផ្ទៃ​មេឃ​ក៏​បង្អុរ អើ ពពក​បាន​បង្អុរ​ទឹក​ចុះ​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម