Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 32:4 - ព្រះគម្ពីរខ្មែរសាកល

4 ដោយ​បង្គាប់​ពួកគេ​ថា​៖ “ពួកអ្នក​ត្រូវ​និយាយ​នឹង​អេសាវ​ចៅហ្វាយ​របស់ខ្ញុំ​ដូច្នេះ​ថា​: ‘យ៉ាកុប​បាវបម្រើ​របស់លោក ជម្រាប​លោក​ដូច្នេះ​: “ខ្ញុំ​បាន​រស់នៅបណ្ដោះអាសន្ន​ជាមួយ​ឡាបាន់ ហើយ​ត្រូវបាន​ពន្យារពេល​រហូតដល់​ឥឡូវនេះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដោយ​ផ្ដាំ​អ្នក​ទាំង​នោះ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ជម្រាប​លោក​អេសាវ​ជា​ម្ចាស់​របស់​ខ្ញុំ​ថា "យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក​ផ្តាំ​មក​ដូច្នេះ​ថា ខ្ញុំ​បាន​ស្នាក់​នៅ​ជា‌មួយ​លោក​ឡាបាន់​រហូត​មក​ដល់​ឥឡូវ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 លោក​បាន​ផ្ដែផ្ដាំ​អ្នក​នាំ​សារ​ទាំង​នោះ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ជម្រាប​លោក​អេសាវ​ជា​ម្ចាស់​ខ្ញុំ​ដូច​ត​ទៅ: យ៉ាកុប ជា​អ្នក​បម្រើ​របស់​លោក សូម​ជម្រាប​ថា “ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​លោក​អ៊ំ​ឡាបាន់​រហូត​មក​ទល់​ពេល​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដោយ​បង្គាប់​ថា ចូរ​ឯង​រាល់​គ្នា​ជំរាប​ដល់​អេសាវ ជា​លោក​ម្ចាស់​អញ យ៉ាង​នេះ​ថា យ៉ាកុប​ជា​អ្នក​បំរើ​របស់​លោក​ផ្តាំ​មក​ដូច្នេះ​ថា ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​ឡាបាន់​ដរាប​ដល់​ឥឡូវ​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គាត់​បាន​ផ្តែ​ផ្តាំ​អ្នក​នាំ​សារ​ទាំង​នោះ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ជម្រាប​អេសាវ ជា​ចៅ‌ហ្វាយ​ខ្ញុំ​ដូច​តទៅ: យ៉ាកកូប​ជា​អ្នក​បម្រើ​របស់​អ្នក សូម​ជម្រាប​ថា “ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​លោក​អ៊ំ​ឡាបាន់​រហូត​មក​ទល់​ពេល​នេះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 32:4
23 ការដាក់ឲ្យឆ្លើយតបគ្នា  

“លោកម្ចាស់​នៃយើងខ្ញុំ​អើយ សូម​ស្ដាប់​យើងខ្ញុំ​! លោក​ជា​អ្នកដឹកនាំ​ពី​ព្រះ​ក្នុងចំណោម​យើងខ្ញុំ​។ សូម​បញ្ចុះ​សព​នេះ នៅក្នុង​ផ្នូរ​ដែលល្អបំផុត​របស់យើងខ្ញុំ​ចុះ​! ក្នុងចំណោម​យើងខ្ញុំ គ្មាន​អ្នកណា​ឃាត់​លោក​មិនឲ្យ​បញ្ចុះ​សព​ក្នុង​ផ្នូរ​គេ​ឡើយ”។


អេសាវ​និយាយ​នឹង​យ៉ាកុប​ថា​៖ “សូម​ឲ្យ​ខ្ញុំ​ហូប​សម្លក្រហម​ខ្លះ​ផង គឺ​សម្លក្រហម​នេះ ពីព្រោះ​ខ្ញុំ​អស់កម្លាំង​!”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​គាត់​ថា​អេដំ​។


សូមឲ្យ​ប្រជាជាតិ​នានា​បម្រើ​ឯង សូមឲ្យ​ជាតិសាសន៍​ទាំងឡាយ​ក្រាបចុះ​នៅចំពោះ​ឯង​; សូមឲ្យ​ឯង​បានជា​ចៅហ្វាយ​លើ​បងប្អូន​របស់ឯង សូមឲ្យ​ពួក​កូនប្រុស​របស់​ម្ដាយ​ឯង​ក្រាបចុះ​នៅចំពោះ​ឯង​។ សូមឲ្យ​អ្នកដែល​ដាក់បណ្ដាសា​ឯង ត្រូវបណ្ដាសា​វិញ​; សូមឲ្យ​អ្នកដែល​ឲ្យពរ​ឯង មានព្រះពរ​វិញ​!”។


អ៊ីសាក​ឆ្លើយ​នឹង​អេសាវ​ថា​៖ “មើល៍! ឪពុក​បាន​តាំង​វា​ជា​ចៅហ្វាយ​លើ​ឯង ហើយ​ប្រគល់​បងប្អូន​ទាំងអស់​របស់វា​ទៅ​វា​ទុកជា​បាវបម្រើ ព្រមទាំង​បាន​ទ្រទ្រង់​វា​ដោយ​ស្រូវ និង​ស្រាទំពាំងបាយជូរថ្មី​ផង​។ កូន​អើយ ឥឡូវនេះ ឪពុក​អាច​ធ្វើ​អ្វី​សម្រាប់​ឯង​បាន​?”។


ម្ភៃ​ឆ្នាំ​នេះ ខ្ញុំ​បាន​នៅក្នុង​ផ្ទះ​លោកអ៊ំ ទាំង​បម្រើ​លោកអ៊ំ​——​ដប់បួន​ឆ្នាំ​ដើម្បី​បាន​កូនស្រី​ទាំង​ពីរ​របស់លោកអ៊ំ ប្រាំមួយ​ឆ្នាំ​ដើម្បី​បាន​ហ្វូងសត្វ​របស់លោកអ៊ំ​——​ប៉ុន្តែ​លោកអ៊ំ​បាន​ផ្លាស់ប្ដូរ​ថ្លៃឈ្នួល​របស់ខ្ញុំ​ដប់​ដង​ហើយ​។


នោះ​អ្នក​ត្រូវ​ឆ្លើយថា​: ‘ទាំងនេះ​ជារបស់​យ៉ាកុប​បាវបម្រើ​របស់លោក ជា​ជំនូន​ដែល​ជូន​មក​អេសាវ​លោកម្ចាស់​នៃខ្ញុំ​។ មើល៍! គាត់​ក៏​កំពុងមក​តាមក្រោយ​យើងខ្ញុំ​ដែរ’”។


ខ្ញុំ​មាន​គោ លា ហ្វូងចៀម បាវបម្រើប្រុស និង​បាវបម្រើស្រី​; ខ្ញុំ​បាន​ចាត់​គេ​ឲ្យមក​ប្រាប់​លោកម្ចាស់​នៃខ្ញុំ ដើម្បី​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់លោក”’”។


សូម​លោកម្ចាស់​នៃខ្ញុំ​អញ្ជើញទៅ​ខាងមុខ​បាវបម្រើ​របស់លោក​ចុះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​នាំ​ពួកវា​ទៅ​យឺតៗ​តាម​ដំណើរ​របស់​ហ្វូងសត្វ​ដែល​នៅមុខ​ខ្ញុំ និង​តាម​ដំណើរ​របស់​កូនក្មេង រហូតដល់​ខ្ញុំ​ទៅ​ដល់​លោកម្ចាស់​នៃខ្ញុំ​នៅ​សៀរ”។


អេសាវ​សួរ​ទៀត​ថា​៖ “តើ​ក្បួនដង្ហែ​ទាំងអស់​នេះ​ដែល​ខ្ញុំ​បាន​ជួប មានន័យ​ដូចម្ដេច​?”។ យ៉ាកុប​តបថា​៖ “គឺ​ដើម្បី​រកបាន​សេចក្ដីសន្ដោស​នៅចំពោះ​ភ្នែក​របស់​លោកម្ចាស់​នៃខ្ញុំ”។


ដូច្នេះ អេសាវ​ក៏​តាំងលំនៅ​តាម​តំបន់ភ្នំ​សៀរ (​អេសាវ​គឺ​អេដំ​)​។


នេះ​ជា​វង្សត្រកូល​របស់​អេសាវ​ដូនតា​របស់​ជនជាតិអេដំ​នៅ​តំបន់ភ្នំ​សៀរ​។


ប្រសិនបើ​អ្នក​ធ្វើល្អ តើ​មិន​ត្រូវបាន​ទទួលយក​ទេ​ឬ​? ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ធ្វើល្អ នោះ​បាប​ក្រាប​នៅ​មាត់ទ្វារ​ហើយ​។ បំណងប្រាថ្នា​របស់វា​គឺមាន​ចំពោះ​អ្នក ប៉ុន្តែ​អ្នក​ត្រូវតែ​គ្រប់គ្រង​លើ​វា​វិញ”។


ចម្លើយ​ទន់ភ្លន់​រម្ងាប់​សេចក្ដីក្ដៅក្រហាយ ប៉ុន្តែ​សម្ដី​គំរោះគំរើយ​បង្ក​កំហឹង​វិញ​។


ដោយ​ការអត់ធ្មត់យ៉ាងយូរ គេ​អាច​លួងលោម​អ្នកដឹកនាំ ហើយ​អណ្ដាត​ទន់ភ្លន់​ក៏​អាច​បំបាក់​ឆ្អឹង​បាន​ដែរ​។


នោះ​កូន​របស់ខ្ញុំ​អើយ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំដោះ​ខ្លួនចេញ​ចុះ ដ្បិត​អ្នក​បាន​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​អ្នកជិតខាង​របស់អ្នក​ហើយ ដូច្នេះ​ចូរ​ទៅ​បន្ទាបខ្លួន ហើយ​អង្វរ​អ្នកជិតខាង​របស់អ្នក​ចុះ​;


ប្រសិនបើ​កំហឹង​របស់​មេគ្រប់គ្រង​ឆួលឡើង​ទាស់នឹង​អ្នក កុំ​ចាកចោល​កន្លែង​របស់អ្នក​ឡើយ ដ្បិត​ភាពស្ងប់ស្ងាត់​អាច​រម្ងាប់​កំហុស​ដ៏ធំ​បាន​។


នេះជា​ទំនាយ​ស្ដីអំពី​ពួក​ឌូម៉ា​: មាន​ម្នាក់​ស្រែក​មក​ខ្ញុំ​ពី​សៀរ​ថា​៖ “អ្នកយាម​អើយ យប់​ថ្មើរណាហើយ​? អ្នកយាម​អើយ យប់​ថ្មើរណាហើយ​?”។


ដ្បិត​អស់អ្នក​ដែល​លើកតម្កើង​ខ្លួន នឹង​ត្រូវបាន​បន្ទាបចុះ រីឯ​អ្នក​ដែល​បន្ទាបខ្លួន នឹង​ត្រូវបាន​លើកតម្កើង”។


ដូច​សារ៉ា​ដែល​ស្ដាប់បង្គាប់​អ័ប្រាហាំ ទាំង​ហៅ​លោក​ថា​លោកម្ចាស់​ទៀតផង​។ ប្រសិនបើ​អ្នករាល់គ្នា​ធ្វើល្អ​ដោយ​មិន​ភ័យខ្លាច​ចំពោះ​សេចក្ដីគំរាមកំហែង​ណាមួយ នោះ​អ្នករាល់គ្នា​បានជា​កូន​របស់​សារ៉ា​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម