ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 30:13 - ព្រះគម្ពីរខ្មែរសាកល

លេអា​ក៏​និយាយថា​៖ “ខ្ញុំ​សប្បាយចិត្ត​ណាស់ ដ្បិត​ស្រី​ៗ​នឹង​ហៅ​ខ្ញុំ​ថាមានពរ”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា អេស៊ើរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​លេអា​ពោល​ថា៖ «ខ្ញុំ​សប្បាយ​ហើយ! ដ្បិត​ស្ត្រី​ទាំង​ឡាយ​នឹងហៅ​ខ្ញុំ​ថា ខ្ញុំ​សប្បាយ​មែន!»។ ដូច្នេះ នាង​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "អេស៊ើរ" ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស្រី​លេអា​ពោល​ថា៖ «ខ្ញុំ​មាន​សុភមង្គល​ហើយ! ឥឡូវ​នេះ ស្ត្រី​ទាំង‌ឡាយ​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​មែន!»។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា “អេ‌ស៊ើរ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​លេអា​នឹក​ថា ខ្ញុំ​សប្បាយ​ណាស់​ហើយ ដ្បិត​គ្រប់​ទាំង​ស្ត្រី​នឹង​ថា ខ្ញុំ​មាន​ពរ នាង​ក៏​ឲ្យ​ឈ្មោះ​ថា អេស៊ើរ។

សូមមើលជំពូក

អាល់គីតាប

លេអា​ពោល​ថា៖ «ខ្ញុំ​មាន​សុភ‌មង្គល​ហើយ! ឥឡូវ​នេះ ស្ត្រី​ទាំង​ឡាយ​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភ‌មង្គល​មែន!»។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា“អេស៊ើរ”។

សូមមើលជំពូក



លោកុ‌ប្បត្តិ 30:13
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ីលផា​បាវបម្រើស្រី​របស់​លេអា បង្កើត​កូនប្រុស​ទីពីរ​ឲ្យ​យ៉ាកុប​។


កូនប្រុស​របស់​ស៊ីលផា​បាវបម្រើស្រី​របស់​លេអា មាន​កាដ និង​អេស៊ើរ​។ អ្នកទាំងនេះ​ហើយ ជា​កូនប្រុស​របស់​យ៉ាកុប​ដែល​កើតមក​ដល់​គាត់​នៅ​ប៉ាដាន់-អើរ៉ាម​។


ពួក​កូនប្រុស​របស់​អេស៊ើរ មាន​យីមណា យីសវ៉ា យីសវី និង​បេរា ព្រមទាំង​សេរ៉ា​ប្អូនស្រី​របស់ពួកគេ រីឯ​ពួក​កូនប្រុស​របស់​បេរា មាន​ហេប៊ើរ និង​ម៉ាលគាល​។


ស្បៀងអាហារ​របស់​អេស៊ើរ​នឹង​មាន​សម្បូរហូរហៀរ វា​នឹង​ផ្ដល់​អាហារប្រណិត​សម្រាប់​ស្ដេច​។


កូន​ៗ​របស់នាង​ក្រោកឡើង ហើយ​ហៅ​នាង​ថាមានពរ ប្ដី​នាង​ក៏​សរសើរ​នាង​ថា​៖


ដ្បិត​ព្រះអង្គ​បាន​ទតមើលដោយព្រះហឫទ័យសន្ដោស​ដល់​ភាពតូចទាប​របស់​ទាសី​ព្រះអង្គ‍។ មើល៍! ចាប់ពីឥឡូវនេះទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ហៅ​ខ្ញុំ​ថាជាអ្នកមានព្រះពរ