Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:14 - ព្រះគម្ពីរខ្មែរសាកល

14 នៅ​រដូវ​ច្រូត​ស្រូវសាលី រូបេន​ចេញទៅ ហើយ​ឃើញ​ផ្លែស្នេហ៍​នៅ​ទីវាល ក៏​យកមក​ឲ្យ​លេអា​ម្ដាយ​របស់គាត់ នោះ​រ៉ាជែល​និយាយ​នឹង​លេអា​ថា​៖ “សូម​ឲ្យ​ផ្លែស្នេហ៍​ខ្លះ​របស់​កូនប្រុស​បង​ដល់​ខ្ញុំ​ផង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ថ្ងៃ​មួយ រូបេន​បាន​ចេញ​ទៅ​វាល​នៅ​រដូវ​ច្រូត​ស្រូវ​សាលី ឃើញ​ផ្លែ​ស្នេហ៍ រួច​យក​មក​ជូន​នាង​លេអា​ជា​ម្តាយ។ ពេល​នោះ នាង​រ៉ាជែល​ពោល​ទៅកាន់​នាង​លេអា​ថា៖ «សូម​ចែក​ផ្លែ​ស្នេហ៍​កូន​របស់​បង​ខ្លះ​មក​ខ្ញុំ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ថ្ងៃ​មួយ នៅ​រដូវ​ចម្រូត​ស្រូវ​សាលី រូបេន​បាន​ចេញ​ទៅ​ចម្ការ ហើយ​បេះ​បាន​ផ្លែ​ស្នេហ៍​យក​មក​ជូន​ម្ដាយ។ ពេល​នោះ លោក​ស្រី​រ៉ាជែល​ពោល​ទៅ​កាន់​លោក​ស្រី​លេអា​ថា៖ «សូម​ចែក​ផ្លែ​ស្នេហ៍​កូន​របស់​បង​មក​ឲ្យ​ខ្ញុំ​ខ្លះ​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឯ​រូបេន​ក៏​ចេញ​ទៅ​ឯ​វាល​នៅ​វេលា​ច្រូត​ស្រូវ​ភោជ្ជ‌សាលី ឃើញ​ផ្លែ​ស្នេហ៍ រួច​យក​មក​ជូន​ដល់​លេអា​ជា​ម្តាយ នោះ​រ៉ាជែល​និយាយ​ទៅ​លេអា​ថា សូម​ឲ្យ​ផ្លែ​ស្នេហ៍​របស់​កូន​បង​ខ្លះ​មក​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ថ្ងៃ​មួយ នៅ​រដូវ​ចម្រូត​ស្រូវ​សាលី រូបេន​បាន​ចេញ​ទៅ​ចម្ការ ហើយ​បេះ​បាន​ផ្លែ​ស្នេហ៍​យក​មក​ជូន​ម្តាយ។ ពេល​នោះ រ៉ាជែល​ពោល​ទៅ​កាន់​លេអា​ថា៖ «សូម​ចែក​ផ្លែ​ស្នេហ៍​កូន​របស់​បង​មក​ឲ្យ​ខ្ញុំ​ខ្លះ​មក»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:14
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អេសាវ​និយាយ​នឹង​យ៉ាកុប​ថា​៖ “សូម​ឲ្យ​ខ្ញុំ​ហូប​សម្លក្រហម​ខ្លះ​ផង គឺ​សម្លក្រហម​នេះ ពីព្រោះ​ខ្ញុំ​អស់កម្លាំង​!”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​គាត់​ថា​អេដំ​។


លេអា​តប​នឹង​នាង​ថា​៖ “ដែល​ឯង​ដណ្ដើមយក​ប្ដី​របស់យើង តើ​មិនគ្រប់គ្រាន់​ទេ​ឬ បានជា​ឯង​ចង់​ដណ្ដើមយក​ផ្លែស្នេហ៍​របស់​កូនប្រុស​យើង​ទៀត​?”។ រ៉ាជែល​និយាយថា​៖ “ធ្វើដូច្នេះវិញ គាត់​អាច​រួមដំណេក​ជាមួយ​បង​បាន​នៅ​យប់​នេះ ជាថ្នូរនឹង​ផ្លែស្នេហ៍​របស់​កូនប្រុស​បង”។


កាល​យ៉ាកុប​មក​ពី​ទីវាល​វិញ​នៅ​ពេលល្ងាច លេអា​ក៏​ចេញទៅ​ទទួល​គាត់ ហើយ​និយាយថា​៖ “បង​ត្រូវ​ចូលមកឯ​ខ្ញុំ ពីព្រោះ​ខ្ញុំ​ពិតជា​បាន​ជួល​បង​ដោយ​ផ្លែស្នេហ៍​របស់​កូនប្រុស​ខ្ញុំ”។ ដូច្នេះ គាត់​ក៏​រួមដំណេក​ជាមួយ​នាង​នៅ​យប់​នោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម