Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 នាង​លេអា​ពោល​ថា៖ «ខ្ញុំ​សប្បាយ​ហើយ! ដ្បិត​ស្ត្រី​ទាំង​ឡាយ​នឹងហៅ​ខ្ញុំ​ថា ខ្ញុំ​សប្បាយ​មែន!»។ ដូច្នេះ នាង​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "អេស៊ើរ" ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 លេអា​ក៏​និយាយថា​៖ “ខ្ញុំ​សប្បាយចិត្ត​ណាស់ ដ្បិត​ស្រី​ៗ​នឹង​ហៅ​ខ្ញុំ​ថាមានពរ”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា អេស៊ើរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​ស្រី​លេអា​ពោល​ថា៖ «ខ្ញុំ​មាន​សុភមង្គល​ហើយ! ឥឡូវ​នេះ ស្ត្រី​ទាំង‌ឡាយ​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​មែន!»។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា “អេ‌ស៊ើរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ​លេអា​នឹក​ថា ខ្ញុំ​សប្បាយ​ណាស់​ហើយ ដ្បិត​គ្រប់​ទាំង​ស្ត្រី​នឹង​ថា ខ្ញុំ​មាន​ពរ នាង​ក៏​ឲ្យ​ឈ្មោះ​ថា អេស៊ើរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 លេអា​ពោល​ថា៖ «ខ្ញុំ​មាន​សុភ‌មង្គល​ហើយ! ឥឡូវ​នេះ ស្ត្រី​ទាំង​ឡាយ​នឹង​ពោល​ថា ខ្ញុំ​ជា​អ្នក​មាន​សុភ‌មង្គល​មែន!»។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា“អេស៊ើរ”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:13
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ស៊ីលផា​ជា​ស្រី​បម្រើ​របស់​នាង​លេអា បង្កើត​បាន​កូន​មួយ​ទៀត​ឲ្យ​លោក​យ៉ាកុប។


កូន​ប្រុស​របស់​នាង​ស៊ីលផា ជា​ស្រី​បម្រើ​នាង​លេអា មាន​កាដ និង​អេស៊ើរ។ អ្នក​ទាំង​នេះ​ជា​កូន​ប្រុស​របស់​លោក​យ៉ាកុប ដែល​កើត​នៅស្រុក​ប៉ាដាន់-អើរ៉ាម។


កូន​របស់​អេស៊ើរ គឺ​យីមណា យីសវ៉ា យីសវី បេរា និង​សេរ៉ា ជា​ប្អូន​ស្រី។ កូន​របស់​បេរា គឺ​ហេប៊ើរ និង​ម៉ាលគាល


អេស៊ើរ​នឹង​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​វិសេស ហើយ​វា​នឹង​ផ្គត់‌ផ្គង់​ព្រះ​ស្ងោយ យ៉ាង​ឆ្ងាញ់​ថ្វាយ​ស្តេច។


កូន​របស់​នាង​ទាំង​ប៉ុន្មាន​ក្រោក​ឈរ​ឡើង គោរព​ដល់​ម្តាយ ថា​ជា​អ្នក​មាន​ពរ ប្តី​ក៏​ក្រោក​ឈរ​ឡើង​សរសើរ​ដល់​នាង​ដែរ​ថា៖


ប៉ុន្តែ មាន​តែ​មួយ​ទេដែល​ជា​ព្រាប ជា​អ្នក​បរិសុទ្ធ​របស់​ខ្ញុំ នាង​ជា​កូន​ពន្លក​របស់​ម្តាយ ជា​កូន​សម្លាញ់របស់​អ្នក​ដែល​បង្កើត​នាង​មក ពួក​កូន​ស្រី​ទាំង‌ឡាយ​បាន​ឃើញ​នាង ហើយ​ក៏​ហៅ​ថា​ជា​អ្នក​មាន​ពរ ព្រម​ទាំង​ពួក​ភរិយា និង​អ្នក​ម្នាង ក៏​សសើរ​នាង​ដែរ។


ដ្បិត​ព្រះ‌អង្គ​បាន​ទត​មើល​សណ្ឋាន ទន់​ទាប​របស់​អ្នក​បម្រើ​ព្រះ‌អង្គ មើល​ចុះ ពី​នេះ​ទៅ​មុខ មនុស្ស​គ្រប់​ជំនាន់​នឹង​ហៅ​ខ្ញុំ​ថា ជា​អ្នក​មាន​ពរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម