មនុស្សនោះក៏ទូលថា៖ “ស្ត្រីដែលព្រះអង្គប្រទានមកឲ្យនៅជាមួយទូលបង្គំ នាងបានឲ្យពីដើមឈើនោះដល់ទូលបង្គំ ដូច្នេះទូលបង្គំក៏ហូប”។
លោកុប្បត្តិ 3:6 - ព្រះគម្ពីរខ្មែរសាកល ស្ត្រីឃើញថាផ្លែរបស់ដើមឈើនោះល្អសម្រាប់ជាអាហារ ក៏ជាទីគាប់ដល់ភ្នែក ហើយឃើញថាដើមឈើនោះទាក់ទាញឲ្យចង់ទទួលប្រាជ្ញា នោះនាងក៏បេះផ្លែវា ហើយហូប ព្រមទាំងឲ្យទៅប្ដីរបស់នាងដែលនៅជាមួយនាង នោះគាត់ក៏ហូបដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពេលស្ត្រីឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយថា ដើមឈើនោះគួរឲ្យចង់បាន ដើម្បីឲ្យមានប្រាជ្ញា នាងក៏បេះផ្លែឈើនោះមកបរិភោគ ព្រមទាំងចែកឲ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលស្ត្រីបានឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយជាដើមដែលល្មមគួរនឹងចង់បាន ដើម្បីឲ្យបានប្រាជ្ញា នោះនាងក៏យកផ្លែមកបរិភោគ ព្រមទាំងចែកឲ្យដល់ប្ដីដែរ គាត់ក៏បរិភោគតាម អាល់គីតាប ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។ |
មនុស្សនោះក៏ទូលថា៖ “ស្ត្រីដែលព្រះអង្គប្រទានមកឲ្យនៅជាមួយទូលបង្គំ នាងបានឲ្យពីដើមឈើនោះដល់ទូលបង្គំ ដូច្នេះទូលបង្គំក៏ហូប”។
ព្រះអង្គមានបន្ទូលនឹងអ័ដាមថា៖ “ដោយព្រោះអ្នកបានស្ដាប់តាមសំឡេងរបស់ប្រពន្ធអ្នក ហើយហូបពីដើមឈើដែលយើងបានបង្គាប់អ្នកថា: ‘កុំហូបពីវាឡើយ’ ដូច្នេះដីត្រូវបណ្ដាសាដោយសារតែអ្នកហើយ។ អ្នកនឹងហូបពីវាដោយការនឿយហត់ ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់អ្នក។
ក្រោយពីការទាំងនេះមានកើតឡើងដូច្នេះ: ប្រពន្ធរបស់ម្ចាស់យ៉ូសែប ចេះតែដៀងភ្នែកមើលយ៉ូសែប ហើយនិយាយថា៖ “ចូររួមដំណេកជាមួយខ្ញុំ!”។
ពួកកូនប្រុសរបស់ព្រះឃើញពួកកូនស្រីរបស់មនុស្ស ថាពួកនាងស្រស់ស្អាត ក៏យកជាប្រពន្ធរបស់ខ្លួន ពីអ្នកណាក៏ដោយដែលពួកគេបានជ្រើសរើស។
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា អស់អ្នកដែលមើលស្ត្រីដោយមានតណ្ហាចំពោះនាង បានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។
ដ្បិតអ្វីៗទាំងអស់ដែលនៅក្នុងពិភពលោក ដូចជាតណ្ហារបស់សាច់ឈាម តណ្ហារបស់ភ្នែក និងអំនួតនៃការរស់នៅ មិនមែនមកពីព្រះបិតាទេ គឺមកពីពិភពលោកវិញ។