ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងទៀតថា៖ “មើល៍! នាងមានផ្ទៃពោះ ហើយនាងនឹងសម្រាលបានកូនប្រុសម្នាក់។ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីសម៉ាអែល ដ្បិតព្រះយេហូវ៉ាបានឮអំពីទុក្ខវេទនារបស់នាងហើយ។
លោកុប្បត្តិ 29:32 - ព្រះគម្ពីរខ្មែរសាកល លេអាក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់ នាងដាក់ឈ្មោះកូននោះថា រូបេន ដ្បិតនាងនិយាយថា៖ “ព្រះយេហូវ៉ាបានទតឃើញទុក្ខវេទនារបស់ខ្ញុំហើយ។ ឥឡូវនេះ ប្ដីរបស់ខ្ញុំនឹងស្រឡាញ់ខ្ញុំមិនខាន”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងលេអាក៏មានទម្ងន់ ហើយបង្កើតបានកូនប្រុសមួយ នាងដាក់ឈ្មោះកូននោះថា "រូបេន" ដ្បិតនាងពោលថា៖ «ព្រះយេហូវ៉ាបានទតឃើញទុក្ខព្រួយរបស់ខ្ញុំ ឥឡូវនេះ ប្តីខ្ញុំប្រាកដជានឹងស្រឡាញ់ខ្ញុំមិនខាន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រីលេអាមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា “រូបេន” ដ្បិតគាត់ពោលថា៖ «ព្រះអម្ចាស់បានទតឃើញថា ខ្ញុំជាស្ត្រីអភ័ព្វ ហើយឥឡូវនេះ ប្ដីខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លេអាក៏មានទំងន់បង្កើតបានកូនប្រុស១ ឲ្យឈ្មោះថា រូបេន ដោយនឹកថា ព្រះយេហូវ៉ាទ្រង់បានទតមើលសេចក្ដីទុក្ខលំបាករបស់អញនេះហើយ ឥឡូវនេះ ប្ដីអញនឹងស្រឡាញ់ដល់អញ អាល់គីតាប លេអាមានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា “រូបេន” ដ្បិតគាត់ពោលថា៖ «អុលឡោះតាអាឡាបានឃើញថា ខ្ញុំជាស្ត្រីអភ័ព្វ ហើយឥឡូវនេះ ប្ដីខ្ញុំមុខជាស្រឡាញ់ខ្ញុំមិនខាន»។ |
ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងទៀតថា៖ “មើល៍! នាងមានផ្ទៃពោះ ហើយនាងនឹងសម្រាលបានកូនប្រុសម្នាក់។ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីសម៉ាអែល ដ្បិតព្រះយេហូវ៉ាបានឮអំពីទុក្ខវេទនារបស់នាងហើយ។
កាលព្រះយេហូវ៉ាទតឃើញថាលេអាត្រូវបានស្អប់ ព្រះអង្គក៏បើកផ្ទៃនាង រីឯរ៉ាជែលនៅជាស្ត្រីអារ។
ប្រសិនបើព្រះរបស់ឪពុកខ្ញុំ គឺព្រះរបស់អ័ប្រាហាំ ជាព្រះដែលអ៊ីសាកកោតខ្លាច មិនបានគង់នៅជាមួយខ្ញុំទេ នោះលោកអ៊ំប្រាកដជាបញ្ជូនខ្ញុំទៅដោយដៃទទេហើយ។ ព្រះបានទតឃើញទុក្ខវេទនារបស់ខ្ញុំ និងការនឿយហត់នៃដៃរបស់ខ្ញុំ បានជាព្រះអង្គស្ដីបន្ទោសលោកអ៊ំយប់មិញ”។
កាលអ៊ីស្រាអែលរស់នៅក្នុងទឹកដីនោះ រូបេនក៏ទៅរួមដំណេកជាមួយប៊ីលហាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ឮអំពីការនោះដែរ។ យ៉ាកុបមានកូនប្រុសដប់ពីរនាក់:
កូនប្រុសរបស់លេអា មានរូបេនជាកូនច្បងរបស់យ៉ាកុប ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
នៅពេលរូបេនត្រឡប់មកដល់រណ្ដៅនោះវិញ មើល៍! យ៉ូសែបមិននៅក្នុងរណ្ដៅទេ នោះគាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន
រូបេនក៏តបនឹងពួកគេថា៖ “តើខ្ញុំមិនបានប្រាប់ពួកឯងថា: ‘កុំប្រព្រឹត្តបាបទាស់នឹងក្មេងនោះឡើយ’ ទេឬ? ប៉ុន្តែពួកឯងមិនបានស្ដាប់ទេ។ មើល៍! ឥឡូវនេះ ឈាមរបស់វាត្រូវបានទាមទារពីពួកយើងវិញហើយ!”។
កាលនៅកន្លែងសំណាក់ ម្នាក់ក្នុងពួកគេបានបើកបាវរបស់ខ្លួនដើម្បីដាក់ចំណីឲ្យលារបស់ខ្លួន នោះគាត់ឃើញប្រាក់របស់ខ្លួន ហើយមើល៍! វានៅមាត់បាវរបស់ខ្លួន។
យ៉ាងណាមិញ កាលណាព្រះអង្គទ្រង់ឮសម្រែករបស់ពួកគាត់ ព្រះអង្គក៏យកចិត្តទុកដាក់នឹងទុក្ខវេទនារបស់ពួកគាត់
សូមចាប់អារម្មណ៍នឹងទុក្ខវេទនា និងទុក្ខលំបាករបស់ទូលបង្គំ ហើយសូមយកអស់ទាំងបាបរបស់ទូលបង្គំចេញផង។
“នៅគ្រាដែលព្រះអម្ចាស់បានប្រោសប្រណីខ្ញុំ ព្រះអង្គបានធ្វើយ៉ាងនេះចំពោះខ្ញុំ ដើម្បីដកយកសេចក្ដីអាម៉ាស់របស់ខ្ញុំចេញពីចំណោមមនុស្ស”។