Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 35:22 - ព្រះគម្ពីរខ្មែរសាកល

22 កាល​អ៊ីស្រាអែល​រស់នៅ​ក្នុង​ទឹកដី​នោះ រូបេន​ក៏​ទៅ​រួមដំណេក​ជាមួយ​ប៊ីលហា​ប្រពន្ធចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រាអែល​ក៏​ឮ​អំពីការនោះ​ដែរ​។ យ៉ាកុប​មាន​កូនប្រុស​ដប់ពីរ​នាក់​:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 នៅ​គ្រា​ដែល​លោក​អ៊ីស្រា‌អែល​រស់​នៅ​ក្នុង​ស្រុក​នោះ រូបេន​បាន​ទៅ​រួម​ដំណេក​ជា‌មួយ​នាង​ប៊ីលហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក ហើយ​លោក​អ៊ីស្រា‌អែល​បាន​ដឹង​រឿង​នេះ។ រី​ឯ​កូន​ប្រុស​របស់​លោក​យ៉ាកុប មាន​ដប់​ពីរ​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 គ្រា​ដែល​លោក​អ៊ីស្រា‌អែល​អាស្រ័យ​នៅ​ស្រុក​នោះ លោក​រូបេន​រួម​ដំណេក​ជា​មួយ​នាង​ប៊ីល‌ហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​លោក​អ៊ីស្រា‌អែល​បាន​ដឹង​រឿង​នេះ។ លោក​យ៉ាកុប​មាន​កូន​ប្រុស​ដប់‌ពីរ​នាក់​គឺ:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 កំពុង​ដែល​គាត់​នៅ​ក្នុង​ស្រុក​នោះ រូបេន​ក៏​បាន​ទៅ​រួម​ដំណេក​នឹង​ប៊ីលហា​ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រាអែល​ក៏​ឮ​និយាយ។ រីឯ​កូន​ប្រុស​របស់​យ៉ាកុប មាន​១២​នាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

22 គ្រា​ដែល​អ៊ីស្រ‌អែល​អាស្រ័យ​នៅ​ស្រុក​នោះ រូបេន​រួម​ដំណេក​ជា​មួយ​ប៊ីលហា ជា​ប្រពន្ធ​ចុង​របស់​ឪពុក​ខ្លួន ហើយ​អ៊ីស្រ‌អែល​បាន​ដឹង​រឿង​នេះ។ យ៉ាកកូប​មាន​កូន​ប្រុស​ដប់​ពីរ​នាក់ គឺ:

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 35:22
36 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​កាល​ព្រលឹង​របស់នាង​រៀបនឹង​ចាកចេញទៅ ដ្បិត​នាង​ជិត​ស្លាប់​ហើយ នាង​ក៏​ដាក់ឈ្មោះ​កូននោះ​ថា​បេន-អូនី ប៉ុន្តែ​ឪពុក​របស់កូននោះ​ដាក់ឈ្មោះ​វា​ថា​បេនយ៉ាមីន​វិញ​។


ព្រះ​បាន​ប្រទាន​សម្ពន្ធមេត្រី​នៃ​ពិធីកាត់ស្បែក​ដល់​អ័ប្រាហាំ​។ ដូច្នេះ អ័ប្រាហាំ​បាន​បង្កើត​អ៊ីសាក ហើយ​ធ្វើពិធីកាត់ស្បែក​ឲ្យ​គាត់​នៅ​ថ្ងៃ​ទីប្រាំបី​។ ក្រោយមក អ៊ីសាក​បាន​បង្កើត​យ៉ាកុប ហើយ​យ៉ាកុប​បាន​បង្កើត​បុព្វបុរស​ទាំង​ដប់ពីរ​នាក់​។


មាន​លេចឮ​នៅ​គ្រប់ទីកន្លែង​ថា ក្នុងចំណោម​អ្នករាល់គ្នា​មាន​អំពើអសីលធម៌ខាងផ្លូវភេទ ជា​អំពើ​ដែល​សូម្បីតែ​នៅក្នុងចំណោម​សាសន៍ដទៃ​ក៏គ្មាន​បែបនេះ​ដែរ គឺ​មាន​ម្នាក់​យក​ប្រពន្ធ​របស់​ឪពុក​ខ្លួន​។


រីឯ​កំពែងក្រុង​មាន​គ្រឹះ​ដប់ពីរ ហើយ​នៅលើ​គ្រឹះទាំងនោះ មាន​ឈ្មោះ​ដប់ពីរ​របស់​សាវ័ក​ទាំង​ដប់ពីរ​នៃ​កូនចៀម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម