Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:33 - ព្រះគម្ពីរខ្មែរសាកល

33 នាង​មានផ្ទៃពោះ​ទៀត ហើយ​បង្កើត​បាន​កូនប្រុស​ម្នាក់ នាង​ក៏​និយាយថា​៖ “ដោយសារ​ព្រះយេហូវ៉ា​បាន​ឮ​ថា​ខ្ញុំ​ត្រូវបាន​ស្អប់ បានជា​ព្រះអង្គ​ប្រទាន​កូននេះ​ឲ្យ​ខ្ញុំ​ទៀត”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា ស៊ីម្មាន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 នាង​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត នាង​ពោល​ថា៖ «ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ឮ ថា​ប្តី​ខ្ញុំ​ស្អប់​ខ្ញុំ ព្រះ‌អង្គក៏​ប្រទាន​កូន​នេះ​មក​ខ្ញុំ​ទៀត»។ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "ស៊ីម្មាន"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 គាត់​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ គាត់​ពោល​ថា៖ «ព្រះ‌អម្ចាស់​ជ្រាប​ថា ប្ដី​ខ្ញុំ​មិន​ស្រឡាញ់​ខ្ញុំ​ទេ បាន​ជា​ព្រះអង្គ​ប្រទាន​កូន​ប្រុស​មួយ​ទៀត​នេះ​មក​ឲ្យ​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​ថា “ស៊ីម្មាន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១​ទៀត ហើយ​នឹក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឮ​ថា​គាត់​ស្អប់​អញ បាន​ជា​ទ្រង់​ប្រទាន​កូន​នេះ​មក​អញ​ទៀត នាង​ឲ្យ​ឈ្មោះ​ថា ស៊ីម្មាន

សូមមើលជំពូក ចម្លង

អាល់គីតាប

33 គាត់​មាន​ផ្ទៃ​ពោះ​ម្តង​ទៀត ហើយ​សំរាល​បាន​កូន​ប្រុស​មួយ គាត់​ពោល​ថា៖ «អុលឡោះ‌តាអាឡា​ដឹង​ថា ប្ដី​ខ្ញុំ​មិន​ស្រឡាញ់​ខ្ញុំ​ទេ បាន​ជា​ទ្រង់​ប្រទាន​កូន​ប្រុស​មួយ​ទៀត​នេះ​មក​ឲ្យ​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​ថា“ស៊ីម្មាន”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:33
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លេអា​និយាយថា​៖ “ព្រះ​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​ឲ្យ​បាវបម្រើស្រី​របស់ខ្ញុំ​ដល់​ប្ដី​ខ្ញុំ”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា អ៊ីសាខារ​។


លេអា​ក៏​និយាយថា​៖ “ព្រះ​បាន​ប្រទាន​អំណោយទាន​ដ៏ល្អ​ដល់​ខ្ញុំ​។ ម្ដងនេះ ប្ដី​របស់ខ្ញុំ​នឹង​ឲ្យតម្លៃ​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​បង្កើត​កូនប្រុស​ប្រាំមួយ​នាក់​ឲ្យ​គាត់”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា សាប់យូឡូន​។


រ៉ាជែល​និយាយថា​៖ “ព្រះ​បាន​ផ្ដល់យុត្តិធម៌​ឲ្យ​ខ្ញុំ​ហើយ​។ ព្រះអង្គ​បាន​ឮ​សំឡេង​របស់ខ្ញុំ​ជាប្រាកដ ហើយ​ប្រទាន​កូនប្រុស​ម្នាក់​ដល់​ខ្ញុំ”។ ដោយហេតុនេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា ដាន់​។


រ៉ាជែល​និយាយថា​៖ “ខ្ញុំ​បាន​បោកចំបាប់​ជាមួយ​បងស្រី​របស់ខ្ញុំ ដោយ​ការបោកចំបាប់​ដ៏ខ្លាំង ហើយក៏​បាន​ឈ្នះ”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា ណែបថាលី​។


លុះ​ដល់​ថ្ងៃ​ទីបី ពេល​ពួកគេ​កំពុង​ឈឺ កូនប្រុស​ពីរ​នាក់​របស់​យ៉ាកុប គឺ​ស៊ីម្មាន និង​លេវី ជា​បងប្រុស​របស់​ឌីណា ក៏​យក​ដាវ​រៀងៗខ្លួន ហើយ​ចូលទៅ​ក្នុង​ទីក្រុង​ដែលនៅ​សុខសាន្ត រួច​សម្លាប់​មនុស្សប្រុស​ទាំងអស់​។


ពេលនោះ យ៉ាកុប​ប្រាប់​ស៊ីម្មាន និង​លេវី​ថា​៖ “ពួកឯង​បាន​នាំទុក្ខ​មកលើ​យើង ដោយ​សម្អុយឈ្មោះ​យើង​ចំពោះ​អ្នកដែល​រស់នៅ​ស្រុក​នេះ គឺ​ជនជាតិកាណាន និង​ជនជាតិពេរិស៊ីត​។ យើង​មាន​គ្នាតិច​ផង បើសិន​ពួកគេ​ប្រមូលគ្នា​ទាស់នឹង​យើង ហើយ​វាយ​យើង នោះ​យើង និង​អ្នកផ្ទះ​របស់យើង​នឹង​ត្រូវគេ​បំផ្លាញ”។


កូនប្រុស​របស់​លេអា មាន​រូបេន​ជា​កូនច្បង​របស់​យ៉ាកុប ស៊ីម្មាន លេវី យូដា អ៊ីសាខារ និង​សាប់យូឡូន​។


យ៉ូសែប​ក៏​បែរចេញ​ពី​ពួកគេ​ទៅ​យំ រួច​ត្រឡប់មក​និយាយ​ជាមួយ​ពួកគេ​វិញ ក៏​យក​ស៊ីម្មាន​ពី​ពួកគេ ហើយ​ចង​គាត់​នៅចំពោះ​ភ្នែក​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម