បន្ទាប់មក ឡាបាន់និយាយនឹងយ៉ាកុបថា៖ “ដោយព្រោះឯងជាសាច់ញាតិរបស់យើង តើឯងត្រូវតែបម្រើយើងទទេឬ? ចូរប្រាប់យើងមក តើឯងចង់បានថ្លៃឈ្នួលជាអ្វី?”។
លោកុប្បត្តិ 29:16 - ព្រះគម្ពីរខ្មែរសាកល ឡាបាន់មានកូនស្រីពីរនាក់ កូនច្បងឈ្មោះលេអា ហើយកូនពៅឈ្មោះរ៉ាជែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឡាបាន់មានកូនស្រីពីរនាក់ កូនបងឈ្មោះលេអា ហើយកូនប្អូនឈ្មោះរ៉ាជែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់មានកូនស្រីពីរនាក់ កូនបងឈ្មោះលេអា ហើយកូនប្អូនឈ្មោះរ៉ាជែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯឡាបាន់គាត់មានកូនស្រី២ កូនច្បងឈ្មោះលេអា ហើយកូនពៅឈ្មោះរ៉ាជែល អាល់គីតាប ឡាបាន់មានកូនស្រីពីរនាក់ កូនបងឈ្មោះលេអា ហើយកូនប្អូនឈ្មោះរ៉ាជែល។ |
បន្ទាប់មក ឡាបាន់និយាយនឹងយ៉ាកុបថា៖ “ដោយព្រោះឯងជាសាច់ញាតិរបស់យើង តើឯងត្រូវតែបម្រើយើងទទេឬ? ចូរប្រាប់យើងមក តើឯងចង់បានថ្លៃឈ្នួលជាអ្វី?”។
គាត់ដាក់ពួកបាវបម្រើស្រី និងកូនៗរបស់ពួកនាងនៅខាងមុខ ក៏ដាក់លេអា និងកូនៗរបស់នាងនៅបន្ទាប់ ហើយដាក់រ៉ាជែល និងយ៉ូសែបនៅខាងក្រោយបង្អស់
កូនប្រុសរបស់លេអា មានរូបេនជាកូនច្បងរបស់យ៉ាកុប ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
ទាំងនេះជាកូនចៅរបស់លេអាដែលនាងបានបង្កើតឲ្យយ៉ាកុបនៅប៉ាដាន់-អើរ៉ាម ព្រមទាំងឌីណាកូនស្រីរបស់គាត់ផង។ កូនចៅប្រុសស្រីទាំងអស់របស់គាត់ មាន ៣៣ នាក់។
នៅទីនោះគេបានបញ្ចុះអ័ប្រាហាំ និងសារ៉ាប្រពន្ធរបស់គាត់ នៅទីនោះគេបានបញ្ចុះអ៊ីសាក និងរេបិកាប្រពន្ធរបស់គាត់ ហើយនៅទីនោះយើងបានបញ្ចុះលេអាដែរ។