Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 49:31 - ព្រះគម្ពីរខ្មែរសាកល

31 នៅ​ទីនោះ​គេ​បាន​បញ្ចុះ​អ័ប្រាហាំ និង​សារ៉ា​ប្រពន្ធ​របស់គាត់ នៅ​ទីនោះ​គេ​បាន​បញ្ចុះ​អ៊ីសាក និង​រេបិកា​ប្រពន្ធ​របស់គាត់ ហើយ​នៅ​ទីនោះ​យើង​បាន​បញ្ចុះ​លេអា​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​អ័ប្រា‌ហាំ និង​លោក​យាយ​សារ៉ា​ជា​ប្រពន្ធ ហើយ​នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​អ៊ីសាក និង​លោក​យាយ​រេបិកា​ជា​ប្រពន្ធ ហើយ​នៅ​ទី​នោះ ពុក​ក៏​បាន​បញ្ចុះ​សព​លេអា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​តា​អប្រាហាំ និង​លោក​យាយ​សារ៉ា ជា​ភរិយា លោក​តា​អ៊ីសាក និង​លោក​យាយ​រេបិកា ជា​ភរិយា ហើយ​ពុក​ក៏​បាន​បញ្ចុះ​សព​លេអា នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 គឺ​នៅ​ទី​នោះ​ដែល​គេ​បាន​កប់​សព​អ័ប្រា‌ហាំ នឹង​សារ៉ា​ជា​ប្រពន្ធ​គាត់ ហើយ​នៅ​ទី​នោះ​គេ​បាន​កប់​សព​អ៊ីសាក នឹង​រេបិកា​ប្រពន្ធ​គាត់ ហើយ​គឺ​នៅ​ទី​នោះ​ដែល​អញ​បាន​កប់​សព​លេអា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​តា​អ៊ីព្រហ៊ីម និង​យាយ​សារ៉ា ជា​ភរិយា តា​អ៊ីសា‌ហាក់ និង​យាយ​រ៉ហ្វ៊ីកា ជា​ភរិយា ហើយ​ពុក​ក៏​បាន​បញ្ចុះ​សព​លេអា នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 49:31
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​អ័ប្រាហាំ​ក្រោក​ចេញពី​មុខ​សព ហើយ​និយាយ​នឹង​កូនចៅ​ហេត​ថា​៖


ជា​ចម្ការ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​កូនចៅ​ហេត​។ គឺ​នៅ​ទីនោះ​ហើយ ដែល​អ័ប្រាហាំ​ត្រូវគេ​បញ្ចុះ​ជាមួយ​សារ៉ា​ប្រពន្ធ​របស់គាត់​។


អ៊ីសាក និង​អ៊ីសម៉ាអែល​កូនប្រុស​របស់គាត់ ក៏​បញ្ចុះ​គាត់​នៅក្នុង​រអាង​នៅ​ម៉ាក់ពេឡា ត្រង់​ចម្ការ​របស់​អេប្រុន​កូនប្រុស​សូហារ​ជា​ជនជាតិហេត ដែល​នៅទល់មុខ​ម៉ាមរេ


ឡាបាន់​មាន​កូនស្រី​ពីរ​នាក់ កូនច្បង​ឈ្មោះ​លេអា ហើយ​កូនពៅ​ឈ្មោះ​រ៉ាជែល​។


អ៊ីសាក​បាន​ផុតដង្ហើម ហើយ​ស្លាប់​ទៅ​ពេល​មាន​អាយុច្រើន និង​ស្កប់ចិត្ត​នឹង​អាយុ​របស់ខ្លួន ក៏​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់ នោះ​អេសាវ និង​យ៉ាកុប​កូនប្រុស​របស់គាត់​ក៏​បញ្ចុះសព​គាត់​៕


កាលណា​យើង​បាន​ដេកលក់​ជាមួយ​ដូនតា​របស់យើង ឯង​ត្រូវ​យក​យើង​ចេញ​ពី​អេហ្ស៊ីប ហើយ​បញ្ចុះ​យើង​ក្នុង​ផ្នូរ​របស់ពួកគាត់”។ យ៉ូសែប​តបថា​៖ “ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់លោកឪពុក”។


ចម្ការ និង​រអាង​ដែល​នៅ​ទីនោះ គឺបាន​ទិញ​ពី​កូនចៅ​ហេត”។


គឺ​ពួក​កូនប្រុស​របស់គាត់​បាន​យក​គាត់​ទៅ​ដែនដី​កាណាន ហើយ​បញ្ចុះ​គាត់​ក្នុង​រអាងភ្នំ​ត្រង់​ចម្ការ​នៅ​ម៉ាក់ពេឡា​ទល់មុខ​ម៉ាមរេ ជា​ចម្ការ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​អេប្រុន​ជនជាតិហេត​ទុកជា​ទី​បញ្ចុះសព​។


ពួកគេ​បាន​យក​សពអ្នកទាំងនោះ​មក​ស៊ីគែម​វិញ ហើយ​បញ្ចុះ​ក្នុង​រូងផ្នូរ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​កូនចៅ​របស់​ហេម័រ នៅ​ស៊ីគែម ដោយ​ប្រាក់​មួយចំនួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម