Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 លោក​ឡាបាន់​មាន​កូន​ស្រី​ពីរ​នាក់ កូន​បង​ឈ្មោះ​លេអា ហើយ​កូន​ប្អូន​ឈ្មោះ​រ៉ាជែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ឡាបាន់​មាន​កូនស្រី​ពីរ​នាក់ កូនច្បង​ឈ្មោះ​លេអា ហើយ​កូនពៅ​ឈ្មោះ​រ៉ាជែល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​ឡាបាន់​មាន​កូន​ស្រី​ពីរ​នាក់ កូន​បង​ឈ្មោះ​លេអា ហើយ​កូន​ប្អូន​ឈ្មោះ​រ៉ាជែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 រីឯ​ឡាបាន់​គាត់​មាន​កូន​ស្រី​២ កូន​ច្បង​ឈ្មោះ​លេអា ហើយ​កូន​ពៅ​ឈ្មោះ​រ៉ាជែល

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ឡាបាន់​មាន​កូន​ស្រី​ពីរ​នាក់ កូន​បង​ឈ្មោះ​លេអា ហើយ​កូន​ប្អូន​ឈ្មោះ​រ៉ាជែល។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:16
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ដោយ​ព្រោះ​តែ​ក្មួយ​ជា​សាច់​ញាតិ​របស់​អ៊ំ តើ​ត្រូវ​ឲ្យ​ក្មួយ​បម្រើ​អ៊ំ​ដោយ​មិន​យក​កម្រៃ​ឬ? ចូរ​ប្រាប់​មក​ចុះ តើ​ក្មួយ​ចង់​បាន​ឈ្នួល​ជា​អ្វី?»


នាង​លេអា​មាន​ភ្នែក​ស្រទន់ ហើយ​នាង​រ៉ាជែល​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។


នាងលេអា​ក៏​មាន​ទម្ងន់​ទៀត បង្កើត​បាន​កូន​ប្រុស​ទី​ប្រាំមួយ​ឲ្យ​លោក​យ៉ាកុប។


លោក​យ៉ាកុប​ប្រើ​គេ​ឲ្យ​ទៅ​ហៅ​នាង​រ៉ាជែល និង​នាង​លេអា មក​ឯ​ទី​វាល ត្រង់​កន្លែង​ហ្វូង​សត្វ​របស់​លោក


លោក​ដាក់​ស្រី​បម្រើ​ទាំង​ពីរ និង​កូន​រប​ស់​ពួក​នាង​ឲ្យ​ដើរ​មុខ​គេ បន្ទាប់​មក នាង​លេអា និង​កូន​របស់​នាង រួចនាង​រ៉ាជែល និង​យ៉ូសែប ដើរ​ក្រោយ​គេ​បង្អស់។


កូន​ប្រុស​របស់​នាង​លេអា មាន​រូបេន (ជា​កូន​ច្បង​របស់​លោក​យ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ និង​សាប់‌យូឡូន។


(អ្នក​ទាំង​នេះ​ជា​កូន​ប្រុសៗ​របស់​លេអា ដែល​នាង​បាន​បង្កើត​ឲ្យ​លោក​យ៉ាកុប​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ព្រម‌ទាំង​ឌីណា​ជា​កូន​ស្រី​របស់​លោក​ដែរ។ កូន​ប្រុស និង​កូន​ស្រី​របស់​លោក ទាំង​អស់​មាន​សាមសិប​បី​នាក់)។


នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​អ័ប្រា‌ហាំ និង​លោក​យាយ​សារ៉ា​ជា​ប្រពន្ធ ហើយ​នៅ​ទី​នោះ គេ​បាន​បញ្ចុះ​សព​លោក​អ៊ីសាក និង​លោក​យាយ​រេបិកា​ជា​ប្រពន្ធ ហើយ​នៅ​ទី​នោះ ពុក​ក៏​បាន​បញ្ចុះ​សព​លេអា​ដែរ។


ដូច្នេះ ពួក​អ្នក​ដែល​នៅ​ត្រង់​ទ្វារ​ក្រុង និង​ពួក​ចាស់​ទុំ​ក៏​ឆ្លើយ​ឡើង​ថា៖ «យើង​ទាំង​អស់​គ្នា​ជា​សាក្សី​ស្រាប់ សូម​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​ស្រី​ដែល​ចូល​មក​ក្នុង​ផ្ទះ​អ្នក បាន​ដូច​ជា​នាង​រ៉ាជែល និង​នាង​លេអា ដែល​ទាំង​ពីរ​នោះ​បាន​បង្កើត​គ្រួសារ​អ៊ីស្រា‌អែល​ឡើង​ដែរ ក៏​សូម​ឲ្យ​អ្នក​បាន​ចម្រើន​ឡើង ក្នុង​ស្រុក​អេប្រា‌តា ហើយ​មាន​ឈ្មោះ​ល្បី​ក្នុង​ក្រុង​បេថ្លេ‌ហិម​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម