Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:15 - ព្រះគម្ពីរខ្មែរសាកល

15 បន្ទាប់មក ឡាបាន់​និយាយ​នឹង​យ៉ាកុប​ថា​៖ “ដោយព្រោះ​ឯង​ជា​សាច់ញាតិ​របស់យើង តើ​ឯង​ត្រូវតែ​បម្រើ​យើង​ទទេ​ឬ​? ចូរ​ប្រាប់​យើង​មក តើ​ឯង​ចង់បាន​ថ្លៃឈ្នួល​ជា​អ្វី​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ដោយ​ព្រោះ​តែ​ក្មួយ​ជា​សាច់​ញាតិ​របស់​អ៊ំ តើ​ត្រូវ​ឲ្យ​ក្មួយ​បម្រើ​អ៊ំ​ដោយ​មិន​យក​កម្រៃ​ឬ? ចូរ​ប្រាប់​មក​ចុះ តើ​ក្មួយ​ចង់​បាន​ឈ្នួល​ជា​អ្វី?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ថ្ងៃ​មួយ លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ក្មួយ​ជា​សាច់‌ញាតិ​របស់​អ៊ំ​មែន តែ​ក្មួយ​មិន​ត្រូវ​ធ្វើ​ការ​ឲ្យ​អ៊ំ ដោយ​មិន​យក​កម្រៃ​នោះ​ឡើយ។ សូម​ក្មួយ​ប្រាប់​អ៊ំ​មក ក្មួយ​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឡាបាន់​និយាយ​ទៅ​យ៉ាកុប​ថា តើ​ត្រូវ​ឲ្យ​ឯង​បំរើ​អញ​ទទេ ដោយ​ព្រោះ​តែ​ឯង​ជា​បង​ប្អូន​នឹង​អញ​ឬ​អី ចូរ​ប្រាប់​អញ​ចុះ តើ​ឯង​ចង់​បាន​ឈ្នួល​ជា​អ្វី

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ថ្ងៃ​មួយ ឡាបាន់​ពោល​ទៅ​កាន់​យ៉ាកកូប​ថា៖ «ក្មួយ​ជា​សាច់​ញាតិ​របស់​អ៊ំ​មែន តែ​ក្មួយ​មិន​ត្រូវ​ធ្វើ​ការ​ឲ្យ​អ៊ំ ដោយ​មិន​យក​កំរៃ​នោះ​ឡើយ។ សូម​ក្មួយ​ប្រាប់​អ៊ំ​មក ក្មួយ​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន?»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:15
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់​មាន​កូនស្រី​ពីរ​នាក់ កូនច្បង​ឈ្មោះ​លេអា ហើយ​កូនពៅ​ឈ្មោះ​រ៉ាជែល​។


ឡាបាន់​និយាយ​ទៀត​ថា​៖ “ចូរ​កំណត់​ថ្លៃឈ្នួល​របស់ឯង​ដល់​យើង​ចុះ នោះ​យើង​នឹង​ឲ្យ”។


ម្ភៃ​ឆ្នាំ​នេះ ខ្ញុំ​បាន​នៅក្នុង​ផ្ទះ​លោកអ៊ំ ទាំង​បម្រើ​លោកអ៊ំ​——​ដប់បួន​ឆ្នាំ​ដើម្បី​បាន​កូនស្រី​ទាំង​ពីរ​របស់លោកអ៊ំ ប្រាំមួយ​ឆ្នាំ​ដើម្បី​បាន​ហ្វូងសត្វ​របស់លោកអ៊ំ​——​ប៉ុន្តែ​លោកអ៊ំ​បាន​ផ្លាស់ប្ដូរ​ថ្លៃឈ្នួល​របស់ខ្ញុំ​ដប់​ដង​ហើយ​។


យ៉ាងណាមិញ ឪពុក​របស់​ពួកអូន​បាន​បោកបញ្ឆោត​បង ហើយ​បាន​ផ្លាស់ប្ដូរ​ថ្លៃឈ្នួល​របស់បង​ដប់​ដង​ហើយ ប៉ុន្តែ​ព្រះ​មិន​ឲ្យ​គាត់​ធ្វើអាក្រក់​ដល់​បង​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម