Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 33:2 - ព្រះគម្ពីរខ្មែរសាកល

2 គាត់​ដាក់​ពួក​បាវបម្រើស្រី និង​កូន​ៗ​របស់ពួកនាង​នៅ​ខាងមុខ ក៏​ដាក់​លេអា និង​កូន​ៗ​របស់នាង​នៅ​បន្ទាប់ ហើយ​ដាក់​រ៉ាជែល និង​យ៉ូសែប​នៅ​ខាងក្រោយ​បង្អស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 លោក​ដាក់​ស្រី​បម្រើ​ទាំង​ពីរ និង​កូន​រប​ស់​ពួក​នាង​ឲ្យ​ដើរ​មុខ​គេ បន្ទាប់​មក នាង​លេអា និង​កូន​របស់​នាង រួចនាង​រ៉ាជែល និង​យ៉ូសែប ដើរ​ក្រោយ​គេ​បង្អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​ដាក់​ស្ត្រី​បម្រើ​ទាំង​ពីរ និង​កូន​របស់​នាង ឲ្យ​ដើរ​មុខ​គេ បន្ទាប់​មក លោក​ស្រី​លេអា និង​កូន​របស់​គាត់ ហើយ​លោក​ស្រី​រ៉ាជែល និង​យ៉ូសែប ដើរ​ក្រោយ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គាត់​ឲ្យ​បាវ​ស្រី​ទាំង​២​នឹង​កូន​គេ​ដើរ​ទៅ​មុន បន្ទាប់​មក​លេអា​នឹង​កូន​នាង រួច​រ៉ាជែល នឹង​យ៉ូសែប​ជា​ខាង​ក្រោយ​បង្អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 គាត់​ដាក់​ស្ត្រី​បម្រើ​ទាំង​ពីរ និង​កូន​របស់​នាង​ឲ្យ​ដើរ​មុខ​គេ បន្ទាប់​មក លេអា និង​កូន​របស់​គាត់ ហើយ​រ៉ាជែល និង​យូសុះ ដើរ​ក្រោយ​គេ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 33:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឡាបាន់​មាន​កូនស្រី​ពីរ​នាក់ កូនច្បង​ឈ្មោះ​លេអា ហើយ​កូនពៅ​ឈ្មោះ​រ៉ាជែល​។


ដូច្នេះ យ៉ាកុប​ក៏​ចូលទៅឯ​រ៉ាជែល​ដែរ ហើយ​គាត់​ស្រឡាញ់​រ៉ាជែល​ជាង​ស្រឡាញ់​លេអា​។ គាត់​បាន​បម្រើ​ឡាបាន់​ប្រាំពីរ​ឆ្នាំ​ទៀត​។


យ៉ាកុប​ងើបភ្នែកឡើង​មើល​ទៅ នោះ​មើល៍! អេសាវ​កំពុង​មក ហើយ​មាន​មនុស្ស​បួនរយ​នាក់​នៅជាមួយ​គាត់​! យ៉ាកុប​ក៏​ចែក​កូន​ៗ​ឲ្យ​លេអា រ៉ាជែល និង​បាវបម្រើស្រី​ទាំង​ពីរ​នាក់​។


រីឯ​ខ្លួនគាត់​ដើរទៅ​ខាងមុខ​ពួកគេ ហើយ​ក្រាបមុខដល់ដី​ប្រាំពីរ​ដង រហូតដល់​គាត់​បាន​ចូលទៅជិត​បងប្រុស​របស់ខ្លួន​។


រីឯ​អ៊ីស្រាអែល​ស្រឡាញ់​យ៉ូសែប​ជាង​កូនប្រុស​ទាំងអស់​របស់គាត់ ពីព្រោះ​យ៉ូសែប​ជា​កូន​ក្នុង​វ័យជរា​របស់​គាត់ ហើយ​គាត់​បាន​ធ្វើ​អាវវែង​ចម្រុះពណ៌​ឲ្យ​យ៉ូសែប​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “នៅ​ថ្ងៃ​ដែល​យើង​រៀបចំ​កម្មសិទ្ធិដ៏មានតម្លៃ ពួកគេ​នឹង​ទៅជា​របស់​យើង ហើយ​យើង​នឹង​ប្រណី​ដល់​ពួកគេ ដូចដែល​មនុស្ស​ប្រណី​ដល់​កូន​របស់ខ្លួន ដែល​បម្រើ​ខ្លួន​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម