ហើយខ្ញុំនឹងឲ្យអ្នកស្បថដោយអាងព្រះយេហូវ៉ាដ៏ជាព្រះនៃមេឃ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ ពីកូនស្រីជនជាតិកាណាន ដែលខ្ញុំរស់នៅក្នុងចំណោមគេនេះឡើយ
លោកុប្បត្តិ 28:1 - ព្រះគម្ពីរខ្មែរសាកល អ៊ីសាកហៅយ៉ាកុបមកឲ្យពរ រួចបង្គាប់គាត់ថា៖ “កុំយកប្រពន្ធពីពួកកូនស្រីកាណានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ៊ីសាកបានហៅលោកយ៉ាកុបមកឲ្យពរ រួចផ្តាំថា៖ «កូនមិនត្រូវយកប្រពន្ធពីពួកស្ត្រីសាសន៍កាណានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកបានហៅលោកយ៉ាកុបមកឲ្យពរ ហើយហាមថា៖ «កូនមិនត្រូវយកស្ត្រីសាសន៍កាណានធ្វើជាភរិយាទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកក៏ហៅយ៉ាកុបមកឲ្យពរ រួចផ្តាំថា កុំឲ្យឯងយកប្រពន្ធពីពួកកូនស្រីស្រុកកាណានឡើយ អាល់គីតាប អ៊ីសាហាក់បានហៅយ៉ាកកូបមកឲ្យពរ ហើយហាមថា៖ «កូនមិនត្រូវយកស្ត្រីសាសន៍កាណាន ធ្វើជាភរិយាទេ។ |
ហើយខ្ញុំនឹងឲ្យអ្នកស្បថដោយអាងព្រះយេហូវ៉ាដ៏ជាព្រះនៃមេឃ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ ពីកូនស្រីជនជាតិកាណាន ដែលខ្ញុំរស់នៅក្នុងចំណោមគេនេះឡើយ
ចៅហ្វាយរបស់ខ្ញុំឲ្យខ្ញុំស្បថដោយមានប្រសាសន៍ថា: ‘អ្នកមិនត្រូវយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ ពីកូនស្រីជនជាតិកាណាន ដែលខ្ញុំរស់នៅក្នុងទឹកដីគេនេះឡើយ
គឺអ្នកត្រូវទៅស្រុករបស់ខ្ញុំ និងសាច់ញាតិរបស់ខ្ញុំ ហើយយកប្រពន្ធឲ្យអ៊ីសាកកូនប្រុសរបស់ខ្ញុំ”។
ធ្វើម្ហូបដ៏ឆ្ងាញ់ឲ្យឪពុកតាមដែលឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកហូបចុះ ដើម្បីឲ្យព្រលឹងរបស់ឪពុកបានឲ្យពរឯង មុនពេលឪពុកស្លាប់”។
រេបិកានិយាយនឹងអ៊ីសាកថា៖ “ខ្ញុំជិនឆ្អន់នឹងជីវិតខ្ញុំ ព្រោះតែពួកកូនស្រីជនជាតិហេត។ បើសិនយ៉ាកុបយកប្រពន្ធពីពួកកូនស្រីជនជាតិហេតដូចពួកនាង គឺពីពួកកូនស្រីនៃទឹកដីនេះ តើជីវិតខ្ញុំមានប្រយោជន៍អ្វីដល់ខ្ញុំ?”៕
នៅពេលអេសាវឃើញថាអ៊ីសាកបានឲ្យពរយ៉ាកុប ហើយបញ្ជូនគាត់ទៅប៉ាដាន់-អើរ៉ាមដើម្បីយកប្រពន្ធពីទីនោះសម្រាប់ខ្លួនឯង ហើយឃើញថាអ៊ីសាកបានឲ្យពរយ៉ាកុប ទាំងបង្គាប់គាត់ថា៖ “កុំយកប្រពន្ធពីពួកកូនស្រីកាណានឡើយ”
នោះពួកយើងនឹងឲ្យកូនស្រីរបស់ពួកយើងទៅពួកលោក ហើយយកកូនស្រីរបស់ពួកលោកសម្រាប់ពួកយើង ព្រមទាំងរស់នៅជាមួយពួកលោក ហើយក្លាយជាប្រជាជាតិតែមួយ។
សូមចងស្ពានមេត្រីជាមួយពួកយើងទៅ គឺសូមឲ្យកូនស្រីរបស់ពួកលោកមកពួកយើង ហើយយកកូនស្រីរបស់ពួកយើងសម្រាប់ពួកលោកចុះ។
នៅទីនោះ យូដាឃើញកូនស្រីរបស់បុរសជនជាតិកាណានម្នាក់ បុរសនោះឈ្មោះស៊ូអា គាត់ក៏យកនាងជាប្រពន្ធ ហើយចូលទៅឯនាង។
អ៊ីស្រាអែលឲ្យពរយ៉ូសែបថា៖ “សូមឲ្យព្រះដែលអ័ប្រាហាំ និងអ៊ីសាកដូនតារបស់យើង បានដើរនៅចំពោះព្រះអង្គ ជាព្រះដែលឃ្វាលយើងអស់មួយជីវិតរហូតដល់សព្វថ្ងៃនេះ
ទាំងអស់នេះជាកុលសម្ព័ន្ធទាំងដប់ពីររបស់អ៊ីស្រាអែល ហើយនេះជាសេចក្ដីដែលឪពុករបស់ពួកគេបាននិយាយនឹងពួកគេ។ គាត់ឲ្យពរពួកគេ គឺឲ្យពរពួកគេម្នាក់ៗតាមពររបស់គេរៀងៗខ្លួន។
ពួកកូនប្រុសរបស់ព្រះឃើញពួកកូនស្រីរបស់មនុស្ស ថាពួកនាងស្រស់ស្អាត ក៏យកជាប្រពន្ធរបស់ខ្លួន ពីអ្នកណាក៏ដោយដែលពួកគេបានជ្រើសរើស។