Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 48:15 - ព្រះគម្ពីរខ្មែរសាកល

15 អ៊ីស្រាអែល​ឲ្យពរ​យ៉ូសែប​ថា​៖ “សូមឲ្យ​ព្រះ​ដែល​អ័ប្រាហាំ និង​អ៊ីសាក​ដូនតា​របស់យើង បាន​ដើរ​នៅចំពោះ​ព្រះអង្គ ជា​ព្រះ​ដែល​ឃ្វាល​យើង​អស់មួយជីវិត​រហូតដល់​សព្វថ្ងៃនេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 លោក​ឲ្យ​ពរ​លោក​យ៉ូសែប​ថា៖ «សូម​ព្រះ​ដែល​លោក​អ័ប្រា‌ហាំ និង​លោក​អ៊ីសាក​បាន​ដើរ​តាម ជា​ព្រះ​ដែល​បាន​ថែរក្សា​ពុក​ពេញ​មួយ​ជីវិត រហូត​មក​ដល់​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 រួច​លោក​ឲ្យ​ពរ​លោក​យ៉ូសែប​ថា៖ «សូម​ព្រះ‌ជាម្ចាស់​ដែល​លោក​អប្រាហាំ និង​លោក​អ៊ីសាក​ធ្លាប់​គោរព​បម្រើ សូម​ព្រះ‌ជាម្ចាស់​ដែល​ថែ‌រក្សា​ពុក តាំង​ពី​ពុក​កើត​មក រហូត​ដល់​សព្វ​ថ្ងៃ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 រួច​គាត់​ឲ្យ​ពរ​ដល់​យ៉ូសែប​ថា សូម​ឲ្យ​ព្រះ​ដែល​អ័ប្រា‌ហាំ​ជា​ជីតា នឹង​អ៊ីសាក​ជា​ឪពុក​អញ បាន​ដើរ​នៅ​ចំពោះ​ទ្រង់ ជា​ព្រះ​ដែល​បាន​ចិញ្ចឹម​អញ​គ្រប់​១​ជីវិត​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 រួច​គាត់​ឲ្យ​ពរ​យូសុះ​ថា៖ «សូម​អុលឡោះ​ដែល​អ៊ីព្រហ៊ីម និង​អ៊ីសា‌ហាក់​ធ្លាប់​គោរព​បម្រើ សូម​អុលឡោះ​ដែល​ថែ​រក្សា​ពុក តាំង​ពី​ពុក​កើត​មក រហូត​ដល់​សព្វ​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 48:15
39 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះពេល​អាប់រ៉ាម​មាន​អាយុ​កៅសិបប្រាំបួន​ឆ្នាំ ព្រះយេហូវ៉ា​លេចមក​ដល់​អាប់រ៉ាម ហើយ​មានបន្ទូល​នឹង​គាត់​ថា​៖ “យើង​ជា​ព្រះ​ដ៏មានព្រះចេស្ដា​។ ចូរ​ដើរ​នៅចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់លក្ខណ៍​ចុះ​។


នាង​ក៏​ប្រញាប់​ចាក់​ពី​ក្អម​របស់នាង​ទៅក្នុង​ស្នូកសត្វ ហើយ​រត់​ទៅ​អណ្ដូង​ដើម្បី​ដងទឹក​ទៀត គឺ​នាង​ដងទឹក​ឲ្យ​អូដ្ឋ​ទាំងអស់​របស់គាត់​។


នោះ​លោក​មានប្រសាសន៍​នឹង​ខ្ញុំ​ថា​: ‘ព្រះយេហូវ៉ា​ដែល​ខ្ញុំ​ដើរ​នៅចំពោះ​ព្រះអង្គ គឺ​ព្រះអង្គ​នឹង​ចាត់​ទូតសួគ៌​របស់ព្រះអង្គ​ឲ្យទៅ​ជាមួយ​អ្នក ហើយ​ធ្វើឲ្យ​ដំណើរ​របស់អ្នក​បាន​ជោគជ័យ ដូច្នេះ​អ្នក​នឹង​យក​ប្រពន្ធ​ឲ្យ​កូនប្រុស​របស់ខ្ញុំ​ពី​សាច់ញាតិ​របស់ខ្ញុំ និង​ពី​ផ្ទះ​របស់​ឪពុក​ខ្ញុំ​បាន​។


យ៉ាកុប​ក៏​ចូលទៅជិត ហើយ​ថើប​ឪពុករបស់គាត់ នោះ​អ៊ីសាក​ធុំក្លិន​សម្លៀកបំពាក់​របស់គាត់ ក៏​ឲ្យពរ​យ៉ាកុប​ថា​៖ “មើល៍! ក្លិន​កូនប្រុស​របស់យើង​ដូច​ក្លិន​ទីវាល​ដែល​ព្រះយេហូវ៉ា​បាន​ប្រទានពរ​!


ធ្វើ​ម្ហូបដ៏ឆ្ងាញ់​ឲ្យ​ឪពុក​តាមដែល​ឪពុក​ចូលចិត្ត ហើយ​យកមក​ឲ្យ​ឪពុក​ហូប​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់ឪពុក​បាន​ឲ្យពរ​ឯង មុនពេល​ឪពុក​ស្លាប់”។


បន្ទាប់មក យ៉ាកុប​បន់​ថា​៖ “ប្រសិនបើ​ព្រះ​គង់នៅ​ជាមួយ​ទូលបង្គំ ហើយ​ថែរក្សា​ទូលបង្គំ​តាម​ផ្លូវ​ដែល​ទូលបង្គំ​ទៅ​នេះ ព្រមទាំង​ប្រទាន​អាហារ​ឲ្យ​ទូលបង្គំ​ហូប និង​ប្រទាន​សម្លៀកបំពាក់​ឲ្យ​ទូលបង្គំ​ស្លៀកពាក់


រីឯ​ថ្ម​នេះ​ដែល​ទូលបង្គំ​បាន​បញ្ឈរ​ជា​បង្គោល នឹង​បានជា​ដំណាក់​របស់​ព្រះ ហើយ​អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​នឹង​ថ្វាយ​មួយភាគដប់​ដល់​ព្រះអង្គ”៕


សូមឲ្យ​ព្រះ​ដ៏មានព្រះចេស្ដា​ប្រទានពរ​ឯង ហើយ​ធ្វើឲ្យ​ឯង​បង្កើតកូន និង​កើនចំនួនឡើង​ចុះ ដើម្បីឲ្យ​ឯង​បាន​ទៅជា​សហគមន៍​នៃ​ជាតិសាសន៍​នានា​។


យើង​នាំគ្នា​ក្រោកឡើង​ទៅ​បេត-អែល ហើយ​នៅ​ទីនោះ​។ ខ្ញុំ​នឹង​សង់​អាសនា​មួយ​ដល់​ព្រះ​ដែល​តប​នឹង​ខ្ញុំ​នៅ​ថ្ងៃ​នៃ​ទុក្ខវេទនា​របស់ខ្ញុំ ហើយ​បាន​គង់នៅ​ជាមួយ​ខ្ញុំ​តាម​ផ្លូវ​ដែល​ខ្ញុំ​បាន​ធ្វើដំណើរ”។


ជា​ទូត​ដែល​ប្រោសលោះ​យើង​ពី​អស់ទាំង​ការ​អាក្រក់ ប្រទានពរ​ក្មេងប្រុស​ទាំងនេះ​។ សូមឲ្យ​ពួកគេ​ត្រូវបាន​ហៅ​តាម​ឈ្មោះ​របស់យើង និង​ឈ្មោះ​របស់​ដូនតា​យើង គឺ​អ័ប្រាហាំ និង​អ៊ីសាក​; សូមឲ្យ​ពួកគេ​កើនឡើង​យ៉ាងច្រើន​នៅលើ​ផ្ទៃ​ផែនដី”។


យ៉ូសែប​ជា​មែកឈើ​ដ៏​សម្បូរផលផ្លែ ជា​មែកឈើ​សម្បូរផលផ្លែ​នៅក្បែរ​ប្រភពទឹក​; មែក​វា​នឹង​វាររំលង​កំពែង​។


យ៉ាងណាមិញ ធ្នូ​របស់វា​នៅតែ​មាំមួន ហើយ​ដើមដៃ​វា​រហ័សរហួន គឺ​មកពី​ព្រះហស្ត​នៃ​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប គឺ​មកពី​អ្នកគង្វាល​ជា​ថ្មដា​នៃ​អ៊ីស្រាអែល


ទាំងអស់​នេះ​ជា​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​អ៊ីស្រាអែល ហើយ​នេះ​ជាសេចក្ដី​ដែល​ឪពុក​របស់ពួកគេ​បាន​និយាយ​នឹង​ពួកគេ​។ គាត់​ឲ្យពរ​ពួកគេ គឺ​ឲ្យពរ​ពួកគេ​ម្នាក់ៗ​តាម​ពរ​របស់គេរៀងៗខ្លួន​។


នេះ​ជា​វង្សត្រកូល​របស់​ណូអេ​: ណូអេ​ជា​មនុស្ស​សុចរិត ជា​មនុស្ស​គ្រប់លក្ខណ៍​នៅ​ជំនាន់​របស់គាត់​។ ណូអេ​បាន​ដើរ​ជាមួយ​ព្រះ​។


ទូលបង្គំ​បាន​តាំង​ព្រះយេហូវ៉ា​នៅមុខ​ទូលបង្គំ​ជានិច្ច​; ដោយសារ​ព្រះអង្គ​គង់នៅ​ខាងស្ដាំ​ទូលបង្គំ ទូលបង្គំ​មិន​រង្គើ​ឡើយ​។


ព្រះយេហូវ៉ា​ជា​អ្នកគង្វាល​របស់ខ្ញុំ ខ្ញុំ​មិន​ខ្វះ​អ្វីឡើយ​។


ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ ចូរ​រស់នៅ​ក្នុង​ស្រុក ហើយ​ហូប​សេចក្ដីស្មោះត្រង់​ជាអាហារ​ចុះ​។


ដំណេក​របស់​អ្នក​ធ្វើការនឿយហត់​គឺ​លក់ស្រួល ទោះបីជា​គេ​ហូប​តិច ឬ​ច្រើន​ក៏ដោយ ប៉ុន្តែ​ភាពបរិបូរ​របស់​អ្នកមាន មិន​ឲ្យ​គេ​ដេកលក់​ឡើយ​។


មើល៍! អ្វីដែល​ខ្ញុំ​បាន​ឃើញ​ថា​ល្អ និង​សម​នោះ គឺ​ហូប និង​ផឹក ហើយ​រកឃើញ​ការសប្បាយរីករាយ​ក្នុង​អស់ទាំង​ការនឿយហត់​របស់ខ្លួន ដែល​ខ្លួន​ប្រឹងប្រែងធ្វើ​នៅក្រោម​ថ្ងៃ ក្នុង​ថ្ងៃដ៏តិចតួចនៃជីវិត​របស់ខ្លួន​ដែល​ព្រះ​បាន​ប្រទាន​ដល់​ខ្លួន ដ្បិត​នេះ​ជា​ចំណែក​របស់ខ្លួន​។


អស់ទាំង​ការនឿយហត់​របស់​មនុស្ស គឺ​សម្រាប់​មាត់​របស់ខ្លួន យ៉ាងណាមិញ ចំណង់អាហារ​ក៏​មិនចេះ​ឆ្អែត​ដែរ​។


កាលណា​អ្នករាល់គ្នា​បែរទៅខាងស្ដាំ ឬ​បែរទៅខាងឆ្វេង ត្រចៀក​របស់អ្នក​នឹង​ឮ​ពាក្យ​ពីក្រោយ​អ្នក​ថា​៖ “គឺ​ផ្លូវ​នេះ​ហើយ ចូរ​ដើរ​តាម​ផ្លូវនេះ​ចុះ​!”។


គឺ​អ្នកនោះ​ហើយ បាន​ស្នាក់នៅ​កន្លែងខ្ពស់​។ ទីពឹងជ្រក​របស់អ្នកនោះ​ជា​បន្ទាយ​នៃ​ថ្មដា អាហារ​របស់អ្នកនោះ​នឹង​ត្រូវបាន​ប្រទានមក ទឹក​របស់អ្នកនោះ​នឹង​មាននៅជានិច្ច​។


អ្នក​ទាំងពីរ​ជា​មនុស្ស​សុចរិត​នៅចំពោះ​ព្រះ ហើយ​ដើរតាម​អស់ទាំង​បទបញ្ជា និង​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់​ដោយ​ឥតបន្ទោសបាន​ឡើយ​។


ដោយហេតុនេះ ទោះបីជា​អ្នករាល់គ្នា​ហូប ឬ​ផឹក ឬ​ធ្វើ​អ្វីក៏ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​សិរីរុងរឿង​របស់​ព្រះ​។


នេះ​ជា​មោទនភាព​របស់យើង គឺ​ទីបន្ទាល់​នៃ​សតិសម្បជញ្ញៈ​របស់យើង​ដែល​ថា ក្នុង​ពិភពលោកនេះ យើង​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីបរិសុទ្ធ​របស់​ព្រះ មិនមែន​តាម​ប្រាជ្ញា​ខាងសាច់ឈាម​ទេ គឺ​តាម​ព្រះគុណ​របស់​ព្រះ​វិញ​; យើង​បាន​ប្រព្រឹត្ត​ដូច្នេះ ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។


ដូច្នេះ ដូចដែល​អ្នករាល់គ្នា​បាន​ទទួល​ព្រះ​គ្រីស្ទ​យេស៊ូវ​ជា​ព្រះអម្ចាស់​យ៉ាងណា ចូរ​ដើរ​ក្នុង​ព្រះអង្គ​យ៉ាងនោះដែរ


យើង​បាន​លើកទឹកចិត្ត កម្សាន្តចិត្ត ហើយ​ដាស់តឿន​អ្នករាល់គ្នា ឲ្យ​អ្នករាល់គ្នា​ដើរ​តាមបែបសមគួរ​នឹង​ព្រះ​ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​មកក្នុង​អាណាចក្រ និង​សិរីរុងរឿង​របស់​អង្គទ្រង់​។


ដោយសារតែ​ជំនឿ យ៉ាកុប​បាន​ឲ្យពរ​កូនប្រុស​ទាំងពីរ​របស់​យ៉ូសែប កាល​លោក​ជិត​ស្លាប់ ហើយថ្វាយបង្គំ​ព្រះ ដោយច្រត់​លើ​ចុង​ឈើច្រត់​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម