ដូច្នេះឥឡូវនេះ ចូរយកប្រដាប់បរបាញ់របស់ឯង គឺបំពង់ព្រួញ និងធ្នូរបស់ឯង ហើយចេញទៅទីវាល បរបាញ់រកសាច់សត្វឲ្យឪពុកមក
លោកុប្បត្តិ 27:2 - ព្រះគម្ពីរខ្មែរសាកល អ៊ីសាកនិយាយថា៖ “មើល៍! ឪពុកចាស់ហើយ មិនដឹងស្លាប់ថ្ងៃណាទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកប្រាប់ថា៖ «មើល៍ ឥឡូវនេះ ពុកចាស់ហើយ មិនដឹងជាថ្ងៃណាដែលពុកស្លាប់ទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ទៀតថា៖ «ឪពុកចាស់ហើយ ពុំដឹងជាស្លាប់ថ្ងៃណាទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគាត់ប្រាប់ថា មើល ឥឡូវនេះ អញចាស់ហើយ មិនដឹងជាថ្ងៃណាដែលអញនឹងត្រូវស្លាប់ទេ អាល់គីតាប គាត់និយាយទៀតថា៖ «ឪពុកចាស់ហើយ ពុំដឹងជាស្លាប់ថ្ងៃណាទេ។ |
ដូច្នេះឥឡូវនេះ ចូរយកប្រដាប់បរបាញ់របស់ឯង គឺបំពង់ព្រួញ និងធ្នូរបស់ឯង ហើយចេញទៅទីវាល បរបាញ់រកសាច់សត្វឲ្យឪពុកមក
នៅពេលថ្ងៃស្លាប់របស់អ៊ីស្រាអែលជិតមកដល់ គាត់ក៏ហៅយ៉ូសែបកូនប្រុសរបស់គាត់មក ប្រាប់ថា៖ “ឥឡូវនេះ ប្រសិនបើយើងរកបានសេចក្ដីសន្ដោសនៅចំពោះភ្នែករបស់ឯង សូមដាក់ដៃឯងនៅក្រោមភ្លៅយើង ហើយប្រព្រឹត្តចំពោះយើងដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ផង គឺសូមកុំបញ្ចុះយើងនៅអេហ្ស៊ីបឡើយ។
អ៊ីស្រាអែលនិយាយនឹងយ៉ូសែបថា៖ “មើល៍! យើងជិតស្លាប់ហើយ ប៉ុន្តែព្រះនឹងគង់នៅជាមួយពួកឯង ហើយនាំពួកឯងត្រឡប់ទៅឯទឹកដីរបស់ដូនតាពួកឯងវិញ។
កុំអួតអំពីថ្ងៃស្អែកឡើយ ដ្បិតអ្នកមិនដឹងថាក្នុងមួយថ្ងៃមានអ្វីកើតឡើងនោះទេ។
អ្វីក៏ដោយដែលដៃរបស់អ្នករកធ្វើបាន ចូរធ្វើអស់ពីកម្លាំងរបស់អ្នកចុះ; ដ្បិតនៅស្ថានមនុស្សស្លាប់ ជាកន្លែងដែលអ្នកនឹងទៅនោះ គ្មានកិច្ចការ ឬគម្រោង ឬចំណេះដឹង ឬប្រាជ្ញាឡើយ។
នៅគ្រានោះ ហេសេគាប្រឈួនស្ទើរតែសោយទិវង្គត។ ព្យាការីអេសាយកូនរបស់អ័ម៉ូសក៏មកគាល់ទ្រង់ ហើយទូលទ្រង់ថា៖ “ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: ‘ចូរចាត់ចែងផ្ទះរបស់អ្នកចុះ ដ្បិតអ្នកត្រូវស្លាប់ហើយ គឺមិនរស់ទេ’”។
ថា៖ “ឱព្រះយេហូវ៉ាអើយ! សូមព្រះអង្គនឹកចាំអំពីរបៀបដែលទូលបង្គំបានដើរនៅចំពោះព្រះអង្គដោយភាពស្មោះត្រង់ និងដោយចិត្តសុក្រឹត ព្រមទាំងបានប្រព្រឹត្តល្អក្នុងព្រះនេត្ររបស់ព្រះអង្គផង!”។ ហើយហេសេគាទ្រង់ព្រះកន្សែងយ៉ាងខ្លាំង។
ដូច្នេះ ចូរប្រុងស្មារតីចុះ ដ្បិតអ្នករាល់គ្នាមិនដឹងថាម្ចាស់ផ្ទះនឹងមកវិញពេលណាទេ គឺមិនដឹងថាពេលល្ងាច ឬពេលកណ្ដាលអធ្រាត្រ ឬពេលមាន់រងាវ ឬពេលព្រឹកព្រលឹមឡើយ
អ្នករាល់គ្នាមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើង ហើយជីវិតរបស់អ្នករាល់គ្នានឹងទៅជាយ៉ាងណាទេ! ដ្បិតអ្នករាល់គ្នាជាអ័ព្ទដែលលេចមកតែមួយភ្លែតប៉ុណ្ណោះ រួចក៏បាត់ទៅវិញ។