លោកុប្បត្តិ 27:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 លោកប្រាប់ថា៖ «មើល៍ ឥឡូវនេះ ពុកចាស់ហើយ មិនដឹងជាថ្ងៃណាដែលពុកស្លាប់ទេ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 អ៊ីសាកនិយាយថា៖ “មើល៍! ឪពុកចាស់ហើយ មិនដឹងស្លាប់ថ្ងៃណាទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 លោកមានប្រសាសន៍ទៀតថា៖ «ឪពុកចាស់ហើយ ពុំដឹងជាស្លាប់ថ្ងៃណាទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 នោះគាត់ប្រាប់ថា មើល ឥឡូវនេះ អញចាស់ហើយ មិនដឹងជាថ្ងៃណាដែលអញនឹងត្រូវស្លាប់ទេ សូមមើលជំពូកអាល់គីតាប2 គាត់និយាយទៀតថា៖ «ឪពុកចាស់ហើយ ពុំដឹងជាស្លាប់ថ្ងៃណាទេ។ សូមមើលជំពូក |
ប៉ុន្តែ ដាវីឌនិយាយដោយស្បថថា៖ «បិតាអ្នកជ្រាបច្បាស់ថា ខ្ញុំជាទីគាប់ចិត្តដល់អ្នក បានជាទ្រង់នឹកថា កុំឲ្យយ៉ូណាថានដឹងឡើយ ក្រែងទាស់ចិត្ត ប៉ុន្តែ ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងអ្នកដែលរស់នៅដែរថា ពិតប្រាកដជាខ្ញុំ និងសេចក្ដីស្លាប់ នៅឃ្លាតតែមួយជំហានពីគ្នាទេ»។