រីឯអ្នកវិញ អ្នកនឹងទៅឯពួកដូនតារបស់អ្នកដោយសុខសាន្ត អ្នកនឹងត្រូវគេបញ្ចុះក្រោយពីមានអាយុវែងល្អ។
លោកុប្បត្តិ 25:8 - ព្រះគម្ពីរខ្មែរសាកល អ័ប្រាហាំបានផុតដង្ហើម ហើយស្លាប់ទៅក្រោយពីមានអាយុវែងល្អ គឺមានអាយុច្រើន ទាំងស្កប់ចិត្ត ក៏ត្រូវបានប្រមូលទៅឯដូនតារបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកអ័ប្រាហាំបានអាយុវែងល្អ ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ លោកក៏ផុតដង្ហើមស្លាប់ទៅ ហើយក៏បានទៅជួបជុំនឹងដូនតារបស់លោកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក លោកអប្រាហាំទទួលមរណភាពទៅ គឺក្រោយពីលោករស់យ៉ាងយូរប្រកបដោយសុភមង្គល មានអាយុយឺនយូរសម្បូណ៌សប្បាយមក លោកក៏បានទៅជួបជុំនឹងបុព្វបុរសរបស់លោក ដែលចែកស្ថានទៅហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគាត់បានអាយុវែងល្អ ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ នោះផុតដង្ហើមស្លាប់ទៅ បានប្រមូលទៅមូលនឹងញាតិគាត់វិញ អាល់គីតាប បន្ទាប់មក អ៊ីព្រហ៊ីមស្លាប់ទៅ គឺក្រោយពីគាត់រស់យ៉ាងយូរប្រកបដោយសុភមង្គល មានអាយុយឺនយូរសម្បូណ៌សប្បាយមក គាត់ក៏បានទៅជួបជុំនឹងបុព្វបុរសរបស់គាត់ ដែលស្លាប់ទៅហើយ។ |
រីឯអ្នកវិញ អ្នកនឹងទៅឯពួកដូនតារបស់អ្នកដោយសុខសាន្ត អ្នកនឹងត្រូវគេបញ្ចុះក្រោយពីមានអាយុវែងល្អ។
នេះជាអាយុនៃជីវិតរបស់អ៊ីសម៉ាអែល គឺមួយរយសាមសិបប្រាំពីរឆ្នាំ។ គាត់បានផុតដង្ហើម ហើយស្លាប់ទៅ ក៏ត្រូវបានប្រមូលទៅឯដូនតារបស់គាត់។
លុះកាលព្រលឹងរបស់នាងរៀបនឹងចាកចេញទៅ ដ្បិតនាងជិតស្លាប់ហើយ នាងក៏ដាក់ឈ្មោះកូននោះថាបេន-អូនី ប៉ុន្តែឪពុករបស់កូននោះដាក់ឈ្មោះវាថាបេនយ៉ាមីនវិញ។
កូនប្រុសកូនស្រីទាំងអស់ក៏ក្រោកឡើងសម្រាលទុក្ខគាត់ ប៉ុន្តែគាត់មិនព្រមទទួលការសម្រាលទុក្ខឡើយ ដោយនិយាយថា៖ “យើងនឹងចុះទៅស្ថានមនុស្សស្លាប់ ទៅឯកូនប្រុសរបស់យើងទាំងកាន់ទុក្ខ”។ គឺយ៉ាងនេះឯងដែលឪពុករបស់គាត់យំស្រណោះគាត់។
យ៉ាកុបបង្គាប់ពួកគេទៀតថា៖ “យើងនឹងត្រូវបានប្រមូលទៅឯដូនតារបស់យើង។ ចូរបញ្ចុះយើងជាមួយដូនតារបស់យើង ក្នុងរអាងនៅចម្ការរបស់អេប្រុនជនជាតិហេត
នៅពេលយ៉ាកុបបានបង្គាប់ពួកកូនប្រុសរបស់គាត់ចប់ហើយ គាត់ក៏លើកជើងរបស់គាត់ដាក់លើគ្រែវិញ រួចផុតដង្ហើមទៅ ហើយត្រូវបានប្រមូលទៅឯដូនតារបស់គាត់៕
គឺពួកកូនប្រុសរបស់គាត់បានយកគាត់ទៅដែនដីកាណាន ហើយបញ្ចុះគាត់ក្នុងរអាងភ្នំត្រង់ចម្ការនៅម៉ាក់ពេឡាទល់មុខម៉ាមរេ ជាចម្ការដែលអ័ប្រាហាំបានទិញពីអេប្រុនជនជាតិហេតទុកជាទីបញ្ចុះសព។
ភាពរុងរឿងរបស់ពួកមនុស្សកំលោះ គឺកម្លាំងរបស់ពួកគេ ហើយសិរីរុងរឿងរបស់ចាស់ៗ គឺសក់ស្កូវ។
រំពេចនោះ ទូតសួគ៌របស់ព្រះអម្ចាស់បានប្រហារហេរ៉ូឌ ពីព្រោះទ្រង់មិនថ្វាយសិរីរុងរឿងដល់ព្រះ។ ទ្រង់ដាច់ខ្យល់ទៅ ដោយត្រូវដង្កូវស៊ី។
ពោលគឺ ថ្វីត្បិតតែដាវីឌបានដេកលក់ ក្រោយពីបម្រើតាមគម្រោងរបស់ព្រះក្នុងជំនាន់របស់ខ្លួន ហើយត្រូវបានបន្ថែមទៅក្នុងពួកដូនតារបស់គាត់ ទាំងជួបការរលួយក៏ដោយ
រំពេចនោះ នាងដួលដាច់ខ្យល់នៅទៀបជើងពេត្រុស។ ពួកយុវជនទាំងនោះចូលមក ឃើញនាងស្លាប់ ក៏សែងនាងយកទៅបញ្ចុះនៅក្បែរប្ដីរបស់នាង។
នៅពេលឮពាក្យទាំងនេះ អាណានាសក៏ដួលដាច់ខ្យល់ទៅ ហើយសេចក្ដីភ័យខ្លាចយ៉ាងខ្លាំងបានកើតមានដល់អស់អ្នកដែលឮអំពីហេតុការណ៍នេះ។