Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 25:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 បន្ទាប់​មក លោក​អប្រាហាំ​ទទួល​មរណ‌ភាព​ទៅ គឺ​ក្រោយ​ពី​លោក​រស់​យ៉ាង​យូរ​ប្រកប​ដោយ​សុភមង្គល មាន​អាយុ​យឺន‌យូរ​សម្បូណ៌​សប្បាយ​មក លោក​ក៏​បាន​ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស​របស់​លោក ដែល​ចែក​ស្ថាន​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 អ័ប្រាហាំ​បាន​ផុតដង្ហើម ហើយ​ស្លាប់​ទៅ​ក្រោយពី​មាន​អាយុវែង​ល្អ គឺ​មាន​អាយុច្រើន ទាំង​ស្កប់ចិត្ត ក៏​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 កាល​លោក​អ័ប្រា‌ហាំ​បាន​អាយុ​វែង​ល្អ ព្រម​ទាំង​ស្កប់‌ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ លោក​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​ក៏​បាន​ទៅជួប​ជុំ​នឹង​ដូន​តា​របស់​លោក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 កាល​គាត់​បាន​អាយុ​វែង​ល្អ ព្រម​ទាំង​ស្កប់‌ស្កល់​នឹង​អាយុ​របស់​ខ្លួន​ហើយ នោះ​ផុត​ដង្ហើម​ស្លាប់​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​គាត់​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 បន្ទាប់​មក អ៊ីព្រហ៊ីម​ស្លាប់​ទៅ គឺ​ក្រោយ​ពី​គាត់​រស់​យ៉ាង​យូរ​ប្រកប​ដោយ​សុភ‌មង្គល មាន​អាយុ​យឺន​យូរ​សម្បូណ៌​សប្បាយ​មក គាត់​ក៏​បាន​ទៅ​ជួប​ជុំ​នឹង​បុព្វ‌បុរស​របស់​គាត់ ដែល​ស្លាប់​ទៅ​ហើយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 25:8
27 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អ្នក​វិញ អ្នក​នឹង​ទៅ​ជួប‌ជុំ​ជា​មួយ​បុព្វបុរស​របស់​អ្នក​ដោយ​សុខ‌សាន្ត ហើយ​គេ​នឹង​បញ្ចុះ​សព​អ្នក ក្រោយ​ពី​អ្នក​បាន​រស់​យ៉ាង​សុខ​ក្សេម‌ក្សាន្ត អាយុ​យឺន‌យូរ។


លោក​អ៊ីស្មា‌អែល​រស់​បាន​ទាំង​អស់​មួយ​រយ​សាម‌សិប​ប្រាំ‌ពីរ​ឆ្នាំ។ បន្ទាប់​មក លោក​ទទួល​មរណ‌ភាព ទៅ​ជួប‌ជុំ​នឹង​បុព្វបុរស ដែល​បាន​ចែក​ស្ថាន​ផុត​ទៅ​ហើយ​នោះ​វិញ។


លោក​អប្រាហាំ​រស់​បាន​ទាំង​អស់​មួយ​រយ​ចិត‌សិប​ប្រាំ​ឆ្នាំ។


លោក​ស្រី​រ៉ាជែល​កំពុង​តែ​ដង្ហក់ ហើយ​ពេល​ហៀប​នឹង​ផុត​ដង្ហើម គាត់​បាន​ដាក់​ឈ្មោះ​កូន​នោះ​ថា “បេន‌អូនី” មាន​ន័យ​ថា “កូន​នៃ​ទុក្ខ​លំបាក” តែ​ឪពុក​ដាក់​ឈ្មោះ​ថា “បេន‌យ៉ាមីន” មាន​ន័យ​ថា “កូន​ខាង​ស្ដាំ”។


កូន​ចៅ​របស់​លោក​ទាំង​ប្រុស​ទាំង​ស្រី​នាំ​គ្នា​មក​រំលែក​ទុក្ខ​លោក តែ​លោក​មិន​ព្រម​ឲ្យ​នរណា​រំលែក​ទុក្ខ​លោក​ឡើយ។ លោក​មាន​ប្រសាសន៍​ថា៖ «ពុក​មុខ​តែ​លា​ចាក​លោក​នេះ ទៅ​ជួប​មុខ​កូន​ប្រុស​របស់​ពុក ទាំង​កាន់​ទុក្ខ!» ហើយ​លោក​ក៏​យំ​អាឡោះ‌អាល័យ​កូន។


បន្ទាប់​មក លោក​យ៉ាកុប​ផ្ដែផ្ដាំ​កូនៗ​ថា៖ «បន្តិច​ទៀត ពុក​នឹង​ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​ពុក ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ​នោះ។ ចូរ​បញ្ចុះ​សព​ពុក​នៅ​ក្បែរ​ដូនតា​ក្នុង​គុហា ដែល​នៅ​ក្នុង​ចម្ការ​របស់​លោក​អេប្រូន​ជា​ជន‌ជាតិ​ហេត


លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ លោក​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​លោក។


គឺ​គេ​បាន​យក​សព​លោក​ទៅ​ស្រុក​កាណាន រួច​បញ្ចុះ​ក្នុង​គុហា​នៅ​ចម្ការ​ម៉ាក‌ពេឡា ជា​ចម្ការ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​លោក​អេប្រូន ជា​ជន‌ជាតិ​ហេត សម្រាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព នៅ​ជិត​ម៉ាមរ៉េ ។


កាល​ព្រះ‌បាទ​ដាវីឌ​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ ស្ដេច​បាន​តែង‌តាំង​សម្ដេច​សាឡូម៉ូន ជា​បុត្រ ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល។


ព្រះ‌បាទ​ដាវីឌ​សោយ​ទិវង្គត​ក្នុង​វ័យ​ជរា គឺ​បន្ទាប់​ពី​មាន​អាយុ​វែង សម្បូណ៌​សប្បាយ មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ស្ដុក‌ស្ដម្ភ និង​ប្រកប​ដោយ​ភាព​ថ្កុំ‌ថ្កើង​រុង​រឿង។ ព្រះ‌បាទ​សាឡូម៉ូន ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ​ត​ពី​បិតា។


លោក​យេហូ‌យ៉ាដា​មាន​វ័យ​កាន់​តែ​ចាស់​ជរា និង​មាន​អាយុ​វែង រួច​លោក​ទទួល​មរណ‌ភាព​ក្នុង​ជន្មាយុ​មួយ​រយ​សាម‌សិប​ឆ្នាំ។


វា​ធ្វើ​ឲ្យ​មាន​ដាន​រលោង​នៅ​ពី​ក្រោយ​វា គឺ​ប្រៀប​បី​ដូច​ជា​សក់​របស់​ចាស់​ព្រឹទ្ធា‌ចារ្យ។


បន្ទាប់​ពី​មាន​អាយុ​យឺន‌យូរ​សម្បូណ៌​សប្បាយ​មក លោក​យ៉ូប​ក៏​លា​ចាក​លោក​នេះ​ទៅ៕


លោក​រស់​បាន​អាយុ​វែង ស្កប់​ស្កល់ ហើយ​លា​ចាក​លោក​នេះ​ទៅ ដូច​ស្រូវ​ទុំ​នៅ​រដូវ​ចម្រូត។


កម្លាំង​ជា​អំនួត​របស់​យុវជន រីឯ​សក់​ស្កូវ​ជា​កិត្តិយស​របស់​មនុស្ស​ចាស់។


ឃើញ​ដូច្នេះ ខ្ញុំ​ខឹង​ជំនួស​ព្រះ‌អម្ចាស់ ខ្ញុំ​ទប់​ចិត្ត​លែង​បាន​ទៀត​ហើយ។ «ចូរ​ជះ​កំហឹង​នេះ​ទៅ​លើ​ក្មេងៗ​នៅ​តាម​ផ្លូវ ព្រម​ទាំង​ជះ​ទៅ​លើ​ក្រុម​យុវជន​ផង ដ្បិត​មនុស្ស​ប្រុស​ស្រី និង​មនុស្ស​ចាស់​ជរា នឹង​ត្រូវ​ខ្មាំង​សត្រូវ​នាំ​យក​ទៅ។


«បន្តិច​ទៀត អើរ៉ុន​នឹង​ទៅ​ជួប‌ជុំ​ដូនតា​របស់​គាត់។ គាត់​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ ដ្បិត​អ្នក​ទាំង​ពីរ​បាន​បះ‌បោរ​នឹង​បញ្ជា​របស់​យើង នៅ​ប្រភព​ទឹក​មេរី‌បា។


អ្នក​មើល​ឃើញ​ស្រុក​នេះ ប៉ុន្តែ អ្នក​ត្រូវ​ទទួល​មរណ‌ភាព ទៅ​ជួប‌ជុំ​នឹង​សាច់‌ញាតិ​របស់​អ្នក​វិញ ដូច​អើរ៉ុន​ជា​បង​របស់​អ្នក​ដែរ


រំពេច​នោះ ស្រាប់​តែ​មាន​ទេវតា​របស់​ព្រះ‌ជាម្ចាស់​មក​ប្រហារ​ស្ដេច​ហេរ៉ូដ ព្រោះ​ស្ដេច​ពុំ​បាន​ថ្វាយ​សិរី‌រុងរឿង​ទៅ​ព្រះ‌ជាម្ចាស់។ ស្ដេច​ត្រូវ​ដង្កូវ​ចោះ ហើយ​ក៏​ផុត​ដង្ហើម​ទៅ។


ព្រះ‌បាទ​ដាវីឌ​បាន​បម្រើ​ព្រះ‌ជាម្ចាស់ តាម​គម្រោង‌ការ​ព្រះអង្គ​នៅ​ជំនាន់​នោះ រួច​សោយ​ទិវង្គត​ទៅ។ គេ​បាន​បញ្ចុះ​សព​ព្រះ‌បាទ​ដាវីឌ​ក្នុង​ផ្នូរ​ជា​មួយ​ព្រះ‌អយ្យ‌កោ ហើយ​សព​របស់​ស្ដេច​ក៏​បាន​រលួយ​អស់​ដែរ។


រំពេច​នោះ នាង​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក ហើយ​ដាច់​ខ្យល់​ស្លាប់​ទៅ។ ពេល​ពួក​យុវជន​ចូល​មក ឃើញ​នាង​ស្លាប់ ក៏​នាំ​គ្នា​យក​សព​នាង​ទៅ​បញ្ចុះ នៅ​ក្បែរ​សព​ប្ដី​របស់​នាង។


កាល​អាណា‌ណាស​បាន​ឮ​ពាក្យ​នេះ ក៏​ដួល​ដាច់​ខ្យល់​ស្លាប់​ទៅ។ រីឯ​អស់​អ្នក​ដែល​បាន​ឮ​ដំណឹង​នេះ ក៏​ស្ញែង​ខ្លាច​ជា​ខ្លាំង។


អ្នក​នឹង​ស្លាប់​នៅ​លើ​ភ្នំ​ដែល​អ្នក​ឡើង​ទៅ​នោះ គឺ​អ្នក​នឹង​ទៅ​ជួប‌ជុំ​ដូនតា​របស់​អ្នក ដូច​អើរ៉ុន​ដែល​បាន​ស្លាប់​នៅ​លើ​ភ្នំ​ហោរ ទៅ​ជួប‌ជុំ​ដូនតា​របស់​គាត់​ដែរ ។


មនុស្ស​ជំនាន់​នោះ​ក៏​ទៅ​ជួប‌ជុំ​នឹង​ដូនតា​របស់​គេ ដែល​ចែក​ស្ថាន​ទៅ​ហើយ ហើយ​មាន​មនុស្ស​មួយ​ជំនាន់​ទៀត​កើត​មក​តាម​ក្រោយ។ អ្នក​ទាំង​នេះ​មិន​បាន​ស្គាល់​ព្រះ‌អម្ចាស់ ហើយ​ក៏​មិន​ស្គាល់​ស្នា​ព្រះ‌ហស្ដ ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​អ៊ីស្រា‌អែល​ដែរ។


លោក​គេឌាន ជា​កូន​របស់​លោក​យ៉ូអាស បាន​រស់​យ៉ាង​យូរ ប្រកប​ដោយ​សុភមង្គល បន្ទាប់​មក លោក​ក៏​ទទួល​មរណ‌ភាព​ទៅ។ គេ​បាន​បញ្ចុះ​សព​លោក​ក្នុង​ផ្នូរ​របស់​លោក​យ៉ូអាស ជា​ឪពុក នៅ​អូប្រា ជា​ភូមិ​របស់​អំបូរ​អបៀ‌ស៊ើរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម