Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 49:33 - ព្រះគម្ពីរខ្មែរសាកល

33 នៅពេល​យ៉ាកុប​បាន​បង្គាប់​ពួក​កូនប្រុស​របស់គាត់​ចប់​ហើយ គាត់​ក៏​លើក​ជើង​របស់គាត់​ដាក់​លើ​គ្រែ​វិញ រួច​ផុតដង្ហើម​ទៅ ហើយ​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 កាល​លោក​យ៉ាកុប​បាន​ផ្ដែ​ផ្តាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ លោក​ក៏​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ផុត​ដង្ហើម​ទៅ រួច​ក៏​បាន​ទៅ​ជួប​ជុំ​ជា‌មួយ​ញាតិ​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 លោក​យ៉ាកុប​បាន​ផ្ដែផ្ដាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ លោក​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម ទៅ​ជួប‌ជុំ​ជា​មួយ​ដូនតា​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 កាល​យ៉ាកុប​បាន​ផ្តាំ​ដល់​ពួក​កូន​រួច​ស្រេច​ហើយ នោះ​គាត់​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម​ទៅ បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​របស់​គាត់។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 យ៉ាកកូប​បាន​ផ្តែ​ផ្តាំ​កូនៗ​ចប់​សព្វ​គ្រប់​ហើយ គាត់​លើក​ជើង​ដាក់​លើ​គ្រែ​វិញ ហើយ​ក៏​ផុត​ដង្ហើម ទៅ​ជួប​ជុំ​ជា​មួយ​ដូន​តា​របស់​គាត់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 49:33
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ក៏​នាំ​គាត់​ចេញទៅ​ខាងក្រៅ ហើយ​មានបន្ទូលថា​៖ “ចូរ​មើល​ទៅ​មេឃ ហើយ​រាប់​ផ្កាយ​ចុះ ប្រសិនបើ​អ្នក​អាច​រាប់​ផ្កាយទាំងនោះ​បាន​!”។ ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ទៀត​ថា​៖ “ពូជពង្ស​របស់អ្នក​នឹង​បាន​ដូច្នោះ”។


នេះ​ជា​អាយុ​នៃ​ជីវិត​របស់​អ៊ីសម៉ាអែល គឺ​មួយរយសាមសិបប្រាំពីរ​ឆ្នាំ​។ គាត់​បាន​ផុតដង្ហើម ហើយ​ស្លាប់​ទៅ ក៏​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់​។


អ័ប្រាហាំ​បាន​ផុតដង្ហើម ហើយ​ស្លាប់​ទៅ​ក្រោយពី​មាន​អាយុវែង​ល្អ គឺ​មាន​អាយុច្រើន ទាំង​ស្កប់ចិត្ត ក៏​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់​។


អ៊ីសាក​បាន​ផុតដង្ហើម ហើយ​ស្លាប់​ទៅ​ពេល​មាន​អាយុច្រើន និង​ស្កប់ចិត្ត​នឹង​អាយុ​របស់ខ្លួន ក៏​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់ នោះ​អេសាវ និង​យ៉ាកុប​កូនប្រុស​របស់គាត់​ក៏​បញ្ចុះសព​គាត់​៕


យ៉ាកុប​ហៅ​ពួក​កូនប្រុស​របស់គាត់​មក ហើយ​និយាយថា​៖ “ចូរ​ប្រមូលគ្នា ដើម្បីឲ្យ​យើង​ប្រាប់​ពួកឯង​នូវ​អ្វីដែល​នឹង​កើតឡើង​ដល់​ពួកឯង នៅ​ថ្ងៃខាងមុខ​។


យ៉ាកុប​បង្គាប់​ពួកគេ​ទៀត​ថា​៖ “យើង​នឹង​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់យើង​។ ចូរ​បញ្ចុះ​យើង​ជាមួយ​ដូនតា​របស់យើង ក្នុង​រអាង​នៅ​ចម្ការ​របស់​អេប្រុន​ជនជាតិហេត


ចម្ការ និង​រអាង​ដែល​នៅ​ទីនោះ គឺបាន​ទិញ​ពី​កូនចៅ​ហេត”។


ពេលនោះ យ៉ូសែប​ក្រាប​លើ​មុខ​ឪពុក​គាត់ ទាំង​យំសោក ហើយ​ថើប​គាត់​។


ពេលនោះ ធូលីដី​នឹង​ត្រឡប់ទៅ​ផែនដី​ដូចដើម​វិញ ហើយ​វិញ្ញាណ​ក៏​នឹង​ត្រឡប់ទៅ​ព្រះ​ដែល​បាន​ប្រទាន​វា​មក​ដែរ​។


“ព្រះអម្ចាស់​អើយ ឥឡូវនេះ សូម​ប្រោស​ឲ្យ​បាវបម្រើ​របស់ព្រះអង្គ​ចាកចេញ​ទៅ​ដោយ​សុខសាន្ត តាម​ព្រះបន្ទូល​របស់ព្រះអង្គ​ចុះ


យ៉ាកុប​ក៏​ចុះ​ទៅ​អេហ្ស៊ីប​។ បន្ទាប់មក លោក​បាន​ស្លាប់ ហើយ​ដូនតា​របស់យើង​ក៏​ស្លាប់​ដែរ​។


ដោយសារតែ​ជំនឿ យ៉ូសែប​បាន​លើកឡើង​អំពី​ការគេចចេញ​របស់​កូនចៅ​អ៊ីស្រាអែល កាល​លោក​ជិត​ស្លាប់ ក៏​បង្គាប់​ពួកគេ​អំពី​ឆ្អឹង​របស់​លោក​។


បានមក​ដល់​ក្រុមជំនុំ​នៃ​បណ្ដា​កូនច្បង​ដែល​ត្រូវបាន​ចុះបញ្ជី​នៅ​ស្ថានសួគ៌ បានមក​ដល់​ព្រះ​ដែលជា​ចៅក្រម​នៃ​មនុស្ស​ទាំងអស់ បានមក​ដល់​វិញ្ញាណ​របស់​បណ្ដា​មនុស្ស​សុចរិត​ដែល​ត្រូវបាន​ធ្វើឲ្យគ្រប់លក្ខណ៍


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម