Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 50:13 - ព្រះគម្ពីរខ្មែរសាកល

13 គឺ​ពួក​កូនប្រុស​របស់គាត់​បាន​យក​គាត់​ទៅ​ដែនដី​កាណាន ហើយ​បញ្ចុះ​គាត់​ក្នុង​រអាងភ្នំ​ត្រង់​ចម្ការ​នៅ​ម៉ាក់ពេឡា​ទល់មុខ​ម៉ាមរេ ជា​ចម្ការ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​អេប្រុន​ជនជាតិហេត​ទុកជា​ទី​បញ្ចុះសព​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 គឺ​កូន​ចៅ​របស់​លោក​បាន​ដឹក​សព​របស់​លោក​ទៅ​ស្រុក​កាណាន ហើយ​បញ្ចុះ​ក្នុង​ល្អាង​នៃ​ចម្ការ​ម៉ាក់‌ពេឡា នៅ​ជិត​ម៉ាមរេ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ​ចម្ការ​នោះ​ពី​អេប្រុន ជា​សាសន៍​ហេត ទុក​ជា​ទី​បញ្ចុះ​សព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 គឺ​គេ​បាន​យក​សព​លោក​ទៅ​ស្រុក​កាណាន រួច​បញ្ចុះ​ក្នុង​គុហា​នៅ​ចម្ការ​ម៉ាក‌ពេឡា ជា​ចម្ការ​ដែល​លោក​អប្រាហាំ​បាន​ទិញ​ពី​លោក​អេប្រូន ជា​ជន‌ជាតិ​ហេត សម្រាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព នៅ​ជិត​ម៉ាមរ៉េ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 គឺ​ពួក​កូន​ចៅ​បាន​ដឹក​សព​គាត់ ទៅ​ដល់​ស្រុក​កាណាន ហើយ​បញ្ចុះ​នៅ​ក្នុង​រអាង នា​ចំការ​ម៉ាក់‌ពេឡា ខាង​មុខ​ម៉ាមរេ ដែល​អ័ប្រា‌ហាំ​បាន​ទិញ​ពី​អេប្រុន​ជា​សាសន៍​ហេត​ជា​មួយ​នឹង​ចំការ​នោះ ទុក​ជា​ទី​កប់​ខ្មោច​របស់​ផង​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

13 គឺ​គេ​បាន​យក​សព​គាត់​ទៅ​ស្រុក​កាណាន រួច​បញ្ចុះ​ក្នុង​រូង​ភ្នំ​នៅ​ចម្ការ​ម៉ាក‌ពេឡា ជា​ចម្ការ​ដែល​អ៊ីព្រហ៊ីម​បាន​ទិញ​ពី​អេប្រូន ជា​ជន‌ជាតិ​ហេត សម្រាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​នៅ​ជិត​ម៉ាមរ៉េ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 50:13
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចម្ការ​នោះ ព្រមទាំង​រអាង​ដែល​នៅ​ទីនោះ​ត្រូវបាន​ផ្ទេរ​ឲ្យ​អ័ប្រាហាំ ទុកជា​កម្មសិទ្ធិ​សម្រាប់ជា​ផ្នូរ ដោយ​កូនចៅ​ហេត​៕


ឲ្យ​គាត់​ប្រគល់​រអាង​នៅ​ម៉ាក់ពេឡា​ដែល​ជារបស់​គាត់​មក​ខ្ញុំ វា​នៅ​ចុង​ចម្ការ​របស់គាត់​ទេ​។ សូមឲ្យ​គាត់​ប្រគល់​វា​មក​ខ្ញុំ​តាម​តម្លៃ​ពេញ ទុកជា​កម្មសិទ្ធិ​សម្រាប់ជា​ផ្នូរ នៅចំពោះ​អស់លោក​ផង”។


អ័ប្រាហាំ​បាន​ផុតដង្ហើម ហើយ​ស្លាប់​ទៅ​ក្រោយពី​មាន​អាយុវែង​ល្អ គឺ​មាន​អាយុច្រើន ទាំង​ស្កប់ចិត្ត ក៏​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់​។


អ៊ីសាក និង​អ៊ីសម៉ាអែល​កូនប្រុស​របស់គាត់ ក៏​បញ្ចុះ​គាត់​នៅក្នុង​រអាង​នៅ​ម៉ាក់ពេឡា ត្រង់​ចម្ការ​របស់​អេប្រុន​កូនប្រុស​សូហារ​ជា​ជនជាតិហេត ដែល​នៅទល់មុខ​ម៉ាមរេ


យ៉ាកុប​មកដល់​អ៊ីសាក​ឪពុក​របស់គាត់​នៅ​ម៉ាមរេ​ក្នុង​គារយ៉ាត់-អើបា (​គារយ៉ាត់-អើបា​គឺ​ហេប្រុន​) ជា​កន្លែងដែល​អ័ប្រាហាំ និង​អ៊ីសាក​បាន​រស់នៅបណ្ដោះអាសន្ន​។


អ៊ីសាក​បាន​ផុតដង្ហើម ហើយ​ស្លាប់​ទៅ​ពេល​មាន​អាយុច្រើន និង​ស្កប់ចិត្ត​នឹង​អាយុ​របស់ខ្លួន ក៏​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់ នោះ​អេសាវ និង​យ៉ាកុប​កូនប្រុស​របស់គាត់​ក៏​បញ្ចុះសព​គាត់​៕


យើង​នឹង​ចុះទៅ​អេហ្ស៊ីប​ជាមួយ​អ្នក ហើយ​យើង​ក៏​នឹង​នាំ​អ្នក​ឡើងមកវិញជាប្រាកដ​ដែរ​។ រីឯ​ដៃ​របស់​យ៉ូសែប​នឹង​បិទ​ភ្នែក​របស់អ្នក”។


កាលណា​យើង​បាន​ដេកលក់​ជាមួយ​ដូនតា​របស់យើង ឯង​ត្រូវ​យក​យើង​ចេញ​ពី​អេហ្ស៊ីប ហើយ​បញ្ចុះ​យើង​ក្នុង​ផ្នូរ​របស់ពួកគាត់”។ យ៉ូសែប​តបថា​៖ “ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់លោកឪពុក”។


គឺយ៉ាងនេះឯង​ដែល​ពួក​កូនប្រុស​របស់យ៉ាកុប​បាន​ធ្វើ​សម្រាប់​គាត់ ដូចដែល​គាត់​បាន​បង្គាប់​ពួកគេ


ក្រោយពី​បញ្ចុះ​ឪពុក​របស់គាត់​ហើយ យ៉ូសែប​ក៏​ត្រឡប់​ទៅ​អេហ្ស៊ីប​វិញ ជាមួយ​បងប្អូន​របស់គាត់ និង​អស់អ្នក​ដែល​មក​ជាមួយ​គាត់​ដើម្បី​បញ្ចុះ​ឪពុក​របស់គាត់​។


ពួកគេ​បាន​យក​សពអ្នកទាំងនោះ​មក​ស៊ីគែម​វិញ ហើយ​បញ្ចុះ​ក្នុង​រូងផ្នូរ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​កូនចៅ​របស់​ហេម័រ នៅ​ស៊ីគែម ដោយ​ប្រាក់​មួយចំនួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម