Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 25:9 - ព្រះគម្ពីរខ្មែរសាកល

9 អ៊ីសាក និង​អ៊ីសម៉ាអែល​កូនប្រុស​របស់គាត់ ក៏​បញ្ចុះ​គាត់​នៅក្នុង​រអាង​នៅ​ម៉ាក់ពេឡា ត្រង់​ចម្ការ​របស់​អេប្រុន​កូនប្រុស​សូហារ​ជា​ជនជាតិហេត ដែល​នៅទល់មុខ​ម៉ាមរេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 លោក​អ៊ីសាក និង​លោក​អ៊ីស‌ម៉ា‌អែល ដែល​ជា​កូន​របស់​លោក នាំ​គ្នា​បញ្ចុះ​សព​លោក​នៅ​ក្នុង​ល្អាង​ម៉ាក់​ពេឡា នៅ​ចម្ការ​អេប្រុន កូន​របស់​សូហារ ជា​សាសន៍​ហេត​ដែល​នៅ​ខាង​មុខ​ម៉ាមរេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 លោក​អ៊ីសាក និង​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក នាំ​គ្នា​បញ្ចុះ​សព​លោក​នៅ​ក្នុង​គុហា​ម៉ាកពេ‌ឡា នៅ​ក្នុង​ចម្ការ​របស់​លោក​អេប្រូន កូន​របស់​លោក​សូហារ​ជន‌ជាតិ​ហេត ដែល​ស្ថិត​នៅ​ខាង​កើត​ម៉ាម‌រេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 រួច​អ៊ីសាក នឹង​អ៊ីសម៉ា‌អែល​ជា​កូន​ក៏​បញ្ចុះ​សព​គាត់​នៅ​ក្នុង​រអាង​ម៉ាក់‌ពេឡា នា​ចំការ​អេប្រុន​កូន​សូហារ ជា​សាសន៍​ហេត​ដែល​នៅ​ខាង​មុខ​ម៉ាមរេ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 អ៊ីសា‌ហាក់ និង​អ៊ីស្មា‌អែល ជា​កូន​របស់​គាត់​នាំ​គ្នា​បញ្ចុះ​សព​គាត់​នៅ​ក្នុង​រូង​ភ្នំ​ម៉ាកពេ‌ឡា នៅ​ក្នុង​ចម្ការ​របស់​អេប្រុន កូន​របស់​សូហារ​ជន‌ជាតិ​ហេត ដែល​ស្ថិត​នៅ​ខាង​កើត​ម៉ាមរេ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 25:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​និយាយ​នឹង​ពួកគេ​ថា​៖ “ប្រសិនបើ​អស់លោក​សុខចិត្ត​ឲ្យ​ខ្ញុំ​បញ្ចុះ​សព​នេះ​ចេញពី​មុខ​ខ្ញុំ នោះ​សូម​ស្ដាប់​ខ្ញុំ​សិន ហើយ​សូម​ជួយ​អង្វរ​អេប្រុន​កូន​របស់​សូហារ​ជំនួស​ខ្ញុំ​ផង


អ៊ីសាក​បាន​ផុតដង្ហើម ហើយ​ស្លាប់​ទៅ​ពេល​មាន​អាយុច្រើន និង​ស្កប់ចិត្ត​នឹង​អាយុ​របស់ខ្លួន ក៏​ត្រូវបាន​ប្រមូល​ទៅឯ​ដូនតា​របស់គាត់ នោះ​អេសាវ និង​យ៉ាកុប​កូនប្រុស​របស់គាត់​ក៏​បញ្ចុះសព​គាត់​៕


កាលណា​យើង​បាន​ដេកលក់​ជាមួយ​ដូនតា​របស់យើង ឯង​ត្រូវ​យក​យើង​ចេញ​ពី​អេហ្ស៊ីប ហើយ​បញ្ចុះ​យើង​ក្នុង​ផ្នូរ​របស់ពួកគាត់”។ យ៉ូសែប​តបថា​៖ “ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់លោកឪពុក”។


នៅ​ទីនោះ​គេ​បាន​បញ្ចុះ​អ័ប្រាហាំ និង​សារ៉ា​ប្រពន្ធ​របស់គាត់ នៅ​ទីនោះ​គេ​បាន​បញ្ចុះ​អ៊ីសាក និង​រេបិកា​ប្រពន្ធ​របស់គាត់ ហើយ​នៅ​ទីនោះ​យើង​បាន​បញ្ចុះ​លេអា​ដែរ​។


គឺ​ពួក​កូនប្រុស​របស់គាត់​បាន​យក​គាត់​ទៅ​ដែនដី​កាណាន ហើយ​បញ្ចុះ​គាត់​ក្នុង​រអាងភ្នំ​ត្រង់​ចម្ការ​នៅ​ម៉ាក់ពេឡា​ទល់មុខ​ម៉ាមរេ ជា​ចម្ការ​ដែល​អ័ប្រាហាំ​បាន​ទិញ​ពី​អេប្រុន​ជនជាតិហេត​ទុកជា​ទី​បញ្ចុះសព​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម