ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 23:6 - ព្រះគម្ពីរខ្មែរសាកល

“លោកម្ចាស់​នៃយើងខ្ញុំ​អើយ សូម​ស្ដាប់​យើងខ្ញុំ​! លោក​ជា​អ្នកដឹកនាំ​ពី​ព្រះ​ក្នុងចំណោម​យើងខ្ញុំ​។ សូម​បញ្ចុះ​សព​នេះ នៅក្នុង​ផ្នូរ​ដែលល្អបំផុត​របស់យើងខ្ញុំ​ចុះ​! ក្នុងចំណោម​យើងខ្ញុំ គ្មាន​អ្នកណា​ឃាត់​លោក​មិនឲ្យ​បញ្ចុះ​សព​ក្នុង​ផ្នូរ​គេ​ឡើយ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«លោក​ម្ចាស់ សូម​ស្តាប់​យើង​ខ្ញុំសិន លោក​ជា​អ្នក​ធំ​របស់​ព្រះ​ដែល​នៅ​ជា‌មួយ​យើង​ខ្ញុំ​ស្រាប់​ហើយ សូម​បញ្ចុះ‌សព​ប្រពន្ធ​របស់​លោក​នៅ​ក្នុង​ផ្នូរ​ដែល​ល្អ​ជាង​គេ​របស់​យើង​ខ្ញុំ​ចុះ គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ប្រកែក មិន​ឲ្យ​លោក​ប្រើ​ផ្នូរ​របស់​ខ្លួន សម្រាប់​បញ្ចុះ​សព​ប្រពន្ធ​របស់​លោក​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«លោក​ម្ចាស់ សូម​មេត្តា​ស្ដាប់​យើង​ខ្ញុំ​សិន! ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​លោក​មាន​ឋានៈ​ខ្ពស់ ក្នុង​ចំណោម​យើង​ខ្ញុំ​ស្រាប់​ហើយ សូម​លោក​បញ្ចុះ​សព​ភរិយា​របស់​លោក នៅ​ក្នុង​ចំណោម​ផ្នូរ​ដ៏​ល្អ​ណា​មួយ​របស់​យើង​ខ្ញុំ​ក៏​បាន។ ក្នុង​ចំណោម​យើង​ខ្ញុំ គ្មាន​នរណា​ម្នាក់​បដិសេធ​មិន​ឲ្យ​លោក​ប្រើ​ផ្នូរ​របស់​ខ្លួន សម្រាប់​បញ្ចុះ​សព​ភរិយា​របស់​លោក​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ម្ចាស់​អើយ សូម​ស្តាប់​យើង​ខ្ញុំ លោក​ជា​អ្នក​ធំ​របស់​ព្រះ​ដែល​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​រាល់​គ្នា ដូច្នេះ សូម​ឲ្យ​លោក​កប់​សព​របស់​ប្រពន្ធ​លោក​នៅ​ក្នុង​ផ្នូរ​ដែល​ល្អ​ជាង​គេ​របស់​យើង​ខ្ញុំ​ចុះ ក្នុង​ពួក​យើង​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​ប្រកែក​ថា មិន​ឲ្យ​លោក​កប់​ខ្មោច​នៅ​ក្នុង​ផ្នូរ​របស់​យើង​ខ្ញុំ​នោះ​ទេ

សូមមើលជំពូក

អាល់គីតាប

«លោក សូម​មេត្តា​ស្តាប់​យើង​ខ្ញុំ​សិន! អុលឡោះ​បាន​ប្រទាន​ឲ្យ​អ្នក​មាន​ឋានៈ​ខ្ពស់ ក្នុង​ចំណោម​យើង​ខ្ញុំ​ស្រាប់​ហើយ សូម​អ្នក​បញ្ចុះ​សព​ភរិយា​របស់​អ្នក នៅ​ក្នុង​ចំណោម​ផ្នូរ​ដ៏​ល្អ​ណា​មួយ​របស់​យើង​ខ្ញុំ​ក៏​បាន។ ក្នុង​ចំណោម​យើង​ខ្ញុំ គ្មាន​នរណា​ម្នាក់​បដិសេធ​មិន​ឲ្យ​អ្នក​ប្រើ​ផ្នូរ​របស់​ខ្លួន សម្រាប់​បញ្ចុះ​សព​ភរិយា​របស់​អ្នក​ឡើយ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 23:6
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់រ៉ាម​មាន​ហ្វូងសត្វ ប្រាក់ និង​មាស​ច្រើន​ណាស់​។


នៅពេល​អាប់រ៉ាម​ឮ​ថា​សាច់ញាតិ​របស់ខ្លួន​ត្រូវបាន​នាំទៅជាឈ្លើយសឹក គាត់​ក៏​នាំ​មនុស្សដែលត្រូវបានបង្វឹក​ដែល​កើត​ក្នុង​ផ្ទះ​របស់គាត់​បីរយដប់ប្រាំបី​នាក់ ហើយ​ដេញតាម​រហូតដល់​ដាន់​។


ដូច្នេះ សារ៉ា​សើច​នឹង​ខ្លួនឯង​ថា​៖ “ខ្ញុំ​ចាស់ជរា​ហើយ ហើយ​លោកម្ចាស់​របស់ខ្ញុំ​ក៏​ចាស់ជរា​ដែរ តើ​ខ្ញុំ​នៅតែ​មាន​តម្រេក​ទៀត​ឬ​?”។


ឥឡូវនេះ ចូរ​ប្រគល់​ប្រពន្ធ​របស់​បុរស​នោះ​ទៅវិញ​ចុះ ដ្បិត​គាត់​ជា​ព្យាការី ដូច្នេះ​គាត់​នឹង​អធិស្ឋាន​ឲ្យ​អ្នក នោះ​អ្នក​នឹង​មានជីវិតរស់​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ប្រគល់ទៅវិញ​ទេ ចូរ​ដឹង​ថា​អ្នក​មុខជាស្លាប់មិនខាន គឺ​អ្នក និង​មនុស្ស​ទាំងអស់​ដែល​ជារបស់​អ្នក”។


កាល​នោះ​មានកើតឡើងដូច្នេះ​: អ័ប៊ីម្ម៉ាឡិច និង​ភីកុល​មេទ័ព​របស់ទ្រង់ និយាយ​នឹង​អ័ប្រាហាំ​ថា​៖ “ព្រះ​ទ្រង់គង់នៅ​ជាមួយ​អ្នក​ក្នុង​ការទាំងអស់​ដែល​អ្នក​ធ្វើ​។


កូនចៅ​ហេត​ក៏​តប​នឹង​អ័ប្រាហាំ​ថា​៖


អ័ប្រាហាំ​ក៏​ក្រោកឡើង ហើយ​ក្រាបចុះ​នៅចំពោះ​កូនចៅ​ហេត​ជា​អ្នកស្រុក​នោះ


នាង​តបថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ សូម​ពិសា​ចុះ”។ រួច​នាង​ក៏​ប្រញាប់​ដាក់​ក្អម​នៅ​ដៃ​នាង​ចុះ ហើយ​ឲ្យ​គាត់​ផឹក​។


ព្រះយេហូវ៉ា​បាន​ប្រទានពរ​ចៅហ្វាយ​របស់ខ្ញុំ​យ៉ាងច្រើន ហើយ​លោក​បានជាស្ដុកស្ដម្ភ​។ ព្រះអង្គ​បាន​ប្រទាន​ហ្វូងចៀម និង​ហ្វូងគោ ប្រាក់ និង​មាស បាវបម្រើប្រុស និង​បាវបម្រើស្រី អូដ្ឋ និង​លា​ឲ្យ​លោក​។


រ៉ាជែល​និយាយ​នឹង​ឪពុក​របស់នាង​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ សូម​កុំ​ក្ដៅក្រហាយ​ដែល​ខ្ញុំ​មិនអាច​ក្រោកឡើង​នៅមុខ​លោក​បាន​នោះ​ឡើយ ពីព្រោះ​ខ្ញុំ​មករដូវ”។ ដូច្នេះ គាត់​ខំរក ប៉ុន្តែ​រកមិនឃើញ​រូបព្រះប្រចាំត្រកូល​ទាំងនោះ​ឡើយ​។


នោះ​អ្នក​ត្រូវ​ឆ្លើយថា​: ‘ទាំងនេះ​ជារបស់​យ៉ាកុប​បាវបម្រើ​របស់លោក ជា​ជំនូន​ដែល​ជូន​មក​អេសាវ​លោកម្ចាស់​នៃខ្ញុំ​។ មើល៍! គាត់​ក៏​កំពុងមក​តាមក្រោយ​យើងខ្ញុំ​ដែរ’”។


ពួកគេ​តប​នឹង​យ៉ូសែប​ថា​៖ “ទេ​! លោកម្ចាស់​នៃខ្ញុំ​អើយ​! បាវបម្រើ​របស់លោក​បាន​មក ដើម្បី​ទិញ​ស្បៀងអាហារ​ទេ​។


តើ​នេះ​មិនមែន​ជាពែង​ដែល​ចៅហ្វាយ​របស់ខ្ញុំ​ផឹក​ពី​វា ហើយ​ទស្សទាយ​ដោយ​ប្រើ​វា​ទេ​ឬ​? អ្នករាល់គ្នា​បាន​ធ្វើអាក្រក់​ហើយ ដែល​ធ្វើ​ដូច្នេះ​!’”។


មើល៍! ប្រាក់​ដែល​យើងខ្ញុំ​បាន​រកឃើញ​នៅ​មាត់​បាវ​របស់យើងខ្ញុំ ក៏​យើងខ្ញុំ​បាន​យក​ពី​ដែនដី​កាណាន​មក​ជូន​លោក​វិញ​ដែរ​។ ដូច្នេះ ឲ្យ​យើងខ្ញុំ​លួច​ប្រាក់ ឬ​មាស​ពី​ផ្ទះ​របស់​ចៅហ្វាយ​លោក​ដូចម្ដេចកើត​!


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ផលពីការនឿយហត់​របស់​អេហ្ស៊ីប និង​កម្រៃ​របស់​អេត្យូពី ព្រមទាំង​ជនជាតិសាបា​ជា​មនុស្ស​មាន​មាឌធំ នឹង​ឆ្លងមក​ឯ​អ្នក ក៏​នឹង​ទៅជា​របស់​អ្នក​។ ពួកគេ​នឹង​ទៅតាម​អ្នក ពួកគេ​នឹង​ឆ្លងមក​ទាំង​ជាប់​ច្រវាក់ ហើយ​ក្រាបចុះ​នៅចំពោះ​អ្នក ទាំង​សារភាព​ដល់​អ្នក​ថា​: ‘ព្រះ​គង់នៅ​ក្នុង​អ្នក​ជាប្រាកដ​! គ្មានអ្នកណា​ទៀត​ឡើយ​! គ្មាន​ព្រះ​ណាឡើយ​!’”។