លោកុប្បត្តិ 24:18 - ព្រះគម្ពីរខ្មែរសាកល18 នាងតបថា៖ “លោកម្ចាស់នៃខ្ញុំអើយ សូមពិសាចុះ”។ រួចនាងក៏ប្រញាប់ដាក់ក្អមនៅដៃនាងចុះ ហើយឲ្យគាត់ផឹក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 នាងតបថា៖ «អញ្ជើញពិសា លោកម្ចាស់!»។ រួចនាងក៏ដាក់ក្អមចុះជាប្រញាប់ ហើយឲ្យទឹកគាត់ពិសា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 នាងតបមកវិញថា៖ «សូមលោកម្ចាស់អញ្ជើញពិសា!»។ នាងប្រញាប់ប្រញាល់ផ្អៀងក្អមឲ្យទឹកអ្នកបម្រើនោះពិសា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 រួចនាងឆ្លើយថា ចាសអញ្ជើញពិសាចុះ លោកម្ចាស់ ហើយនាងក៏ដាក់ក្អមចុះមកជាប្រញាប់ឲ្យគាត់ផឹក សូមមើលជំពូកអាល់គីតាប18 នាងតបមកវិញថា៖ «សូមលោកម្ចាស់អញ្ជើញពិសា!»។ នាងប្រញាប់ប្រញាល់ផ្អៀងក្អមឲ្យទឹកអ្នកបម្រើនោះពិសា។ សូមមើលជំពូក |
សូមឲ្យនាងក្រមុំណាដែលទូលបង្គំនិយាយនឹងនាងថា: ‘សូមដាក់ក្អមរបស់នាងចុះដើម្បីឲ្យខ្ញុំផឹកផង’ ហើយនាងតបថា: ‘សូមពិសាចុះ ហើយខ្ញុំក៏ឲ្យអូដ្ឋរបស់លោកផឹកដែរ’ នោះ ជាស្ត្រីដែលព្រះអង្គបានតម្រូវសម្រាប់អ៊ីសាកបាវបម្រើរបស់ព្រះអង្គ។ តាមរយៈការនេះ ទូលបង្គំនឹងដឹងថាព្រះអង្គបានសម្ដែងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដល់ចៅហ្វាយរបស់ទូលបង្គំមែន”។