Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 18:12 - ព្រះគម្ពីរខ្មែរសាកល

12 ដូច្នេះ សារ៉ា​សើច​នឹង​ខ្លួនឯង​ថា​៖ “ខ្ញុំ​ចាស់ជរា​ហើយ ហើយ​លោកម្ចាស់​របស់ខ្ញុំ​ក៏​ចាស់ជរា​ដែរ តើ​ខ្ញុំ​នៅតែ​មាន​តម្រេក​ទៀត​ឬ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 លោក​ស្រី​សារ៉ា​នឹក​អស់​សំណើច​ក្នុង​ចិត្ត​ថា៖ «ខ្ញុំ​ចាស់​ប៉ុណ្ណេះ​ទៅ​ហើយ តើ​នឹង​នៅ​មាន​តម្រេក​ទៀត​ឬ? ណា​មួយ​លោក​ម្ចាស់​របស់​ខ្ញុំ​ក៏​ចាស់​ណាស់​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 គាត់​អស់​សំណើច​នឹក​ក្នុង​ចិត្ត​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ចាស់​ប៉ុណ្ណឹង​ហើយ តើ​ខ្ញុំ​នៅ​មាន​តម្រេក​ទៀត​ឬ? រីឯ​លោក​ម្ចាស់​របស់​ខ្ញុំ​សោត ក៏​ចាស់​ជរា​ណាស់​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នាង​នឹក​អស់​សំណើច​ក្នុង​ខ្លួន​ថា អញ​ចាស់​ប៉ុណ្ណេះ​ទៅ​ហើយ តើ​នឹង​នៅ​មាន​ដំរេក​ទៀត​ដែរ​ឬ​អី ណា​មួយ​លោក​ម្ចាស់​ប្ដី​អញ​ក៏​ចាស់​ណាស់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 គាត់​អស់​សំណើច​នឹក​ក្នុង​ចិត្ត​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ចាស់​ប៉ុណ្ណឹង​ហើយ តើ​ខ្ញុំ​នៅ​មាន​តំរេក​ទៀត​ឬ? រីឯ​ប្ដី​របស់​ខ្ញុំ​សោត ក៏​ចាស់​ជរា​ណាស់​ដែរ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 18:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រាហាំ​ក៏​ក្រាប​មុខ​ដល់ដី​ទាំង​សើច​។ គាត់​និយាយ​ក្នុងចិត្ត​ថា​៖ “តើ​នឹង​មានកូន​កើត​ដល់​មនុស្ស​អាយុ​មួយរយ​ឆ្នាំ​ឬ​? រីឯ​សារ៉ា​វិញ ជា​ស្ត្រី​មានអាយុ​កៅសិប​ឆ្នាំ​ហើយ តើ​អាច​បង្កើត​កូន​បាន​ឬ​?”។


ព្រះយេហូវ៉ា​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​៖ “ហេតុអ្វីបានជា​សារ៉ា​សើច​ដូច្នេះ ហើយ​ពោលថា​: ‘ខ្ញុំ​ចាស់​ហើយ តើ​ខ្ញុំ​ពិតជា​នឹង​បង្កើត​កូន​មែន​ឬ​?’


ពេលនោះ មាត់​របស់យើង​បាន​ពេញ​ដោយ​សំណើច ហើយ​អណ្ដាត​របស់យើង​ក៏​ពេញ​ដោយ​សម្រែកហ៊ោសប្បាយ​; នោះ​គេ​បាន​ពោល​ក្នុងចំណោម​ប្រជាជាតិ​នានា​ថា​៖ “ព្រះយេហូវ៉ា​បាន​ធ្វើ​ការ​ធំអស្ចារ្យ​សម្រាប់​អ្នកទាំងនេះ​!”។


នោះ​ស្ដេច​នឹង​ប្រាថ្នាចង់បាន​សម្រស់​របស់អ្នក​! ដ្បិត​ទ្រង់​ជា​ចៅហ្វាយ​របស់អ្នក ដូច្នេះ​ចូរ​ថ្វាយបង្គំ​ទ្រង់​ចុះ​!


ទោះបីជាយ៉ាងណាក៏ដោយ ចូរឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួនឯង ហើយ​ចូរឲ្យ​ប្រពន្ធ​កោតខ្លាច​ប្ដី​របស់ខ្លួន​ដែរ​៕


ដូច​សារ៉ា​ដែល​ស្ដាប់បង្គាប់​អ័ប្រាហាំ ទាំង​ហៅ​លោក​ថា​លោកម្ចាស់​ទៀតផង​។ ប្រសិនបើ​អ្នករាល់គ្នា​ធ្វើល្អ​ដោយ​មិន​ភ័យខ្លាច​ចំពោះ​សេចក្ដីគំរាមកំហែង​ណាមួយ នោះ​អ្នករាល់គ្នា​បានជា​កូន​របស់​សារ៉ា​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម