Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 23:7 - ព្រះគម្ពីរខ្មែរសាកល

7 អ័ប្រាហាំ​ក៏​ក្រោកឡើង ហើយ​ក្រាបចុះ​នៅចំពោះ​កូនចៅ​ហេត​ជា​អ្នកស្រុក​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 លោក​អ័ប្រា‌ហាំ​ក្រោក​ឡើង ហើយ​ក្រាប​ចុះ​នៅ​មុខ​ពួក​កូន​ចៅ​ហេត ដែល​នៅ​ស្រុក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​អប្រាហាំ​ក្រោក​ឡើង ហើយ​ក្រាប​ចុះ​នៅ​មុខ​អ្នក​ស្រុក​នោះ គឺ​នៅ​មុខ​ជន‌ជាតិ​ហេត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 នោះ​អ័ប្រា‌ហាំ​ក្រោក​ឡើង ឱន​គោរព​ចំពោះ​អស់​ពួក​កូន​ចៅ​ហេត ដែល​នៅ​ស្រុក​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អ៊ីព្រហ៊ីម​ក្រោក​ឡើង ហើយ​ក្រាប​ចុះ​នៅ​មុខ​អ្នក​ស្រុក​នោះ គឺ​នៅ​មុខ​ជន‌ជាតិ​ហេត។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 23:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

កាណាន​បង្កើត​ស៊ីដូន​ជា​កូនច្បង និង​ហេត


គាត់​ងើបភ្នែកឡើង​ក៏​ឃើញ នោះ​មើល៍! មាន​បុរស​បី​នាក់​ឈរ​នៅចំពោះមុខ​គាត់​! នៅពេល​ឃើញ​ដូច្នោះ គាត់​ក៏​រត់​ពី​មាត់ទ្វារ​រោង​ទៅ​ជួប​ពួកគេ ហើយ​ក្រាបមុខដល់ដី


រីឯ​ទូតសួគ៌​ទាំង​ពីរ​នោះ​មកដល់​សូដុម​នៅ​ពេលល្ងាច ពេលនោះ​ឡុត​កំពុង​អង្គុយ​នៅ​ខ្លោងទ្វារក្រុង​សូដុម​។ នៅពេល​ឡុត​ឃើញ​ពួកគេ គាត់​ក៏​ក្រោកឡើង​ទៅ​ទទួល​ពួកគេ ហើយ​ក្រាបមុខដល់ដី


អ័ប្រាហាំ​ក៏​ក្រាបចុះ​នៅចំពោះ​ពួក​អ្នកស្រុក​នោះ


“លោកម្ចាស់​នៃយើងខ្ញុំ​អើយ សូម​ស្ដាប់​យើងខ្ញុំ​! លោក​ជា​អ្នកដឹកនាំ​ពី​ព្រះ​ក្នុងចំណោម​យើងខ្ញុំ​។ សូម​បញ្ចុះ​សព​នេះ នៅក្នុង​ផ្នូរ​ដែលល្អបំផុត​របស់យើងខ្ញុំ​ចុះ​! ក្នុងចំណោម​យើងខ្ញុំ គ្មាន​អ្នកណា​ឃាត់​លោក​មិនឲ្យ​បញ្ចុះ​សព​ក្នុង​ផ្នូរ​គេ​ឡើយ”។


រួច​និយាយ​នឹង​ពួកគេ​ថា​៖ “ប្រសិនបើ​អស់លោក​សុខចិត្ត​ឲ្យ​ខ្ញុំ​បញ្ចុះ​សព​នេះ​ចេញពី​មុខ​ខ្ញុំ នោះ​សូម​ស្ដាប់​ខ្ញុំ​សិន ហើយ​សូម​ជួយ​អង្វរ​អេប្រុន​កូន​របស់​សូហារ​ជំនួស​ខ្ញុំ​ផង


រួច​យ៉ូសែប​យក​ពួកគេ​ចេញ​ពី​ភ្លៅ​របស់អ៊ីស្រាអែល ហើយ​ក្រាបមុខដល់ដី​។


មនុស្ស​ដែល​មាន​មិត្តភក្ដិ​ច្រើន​ក៏​អាច​វិនាស​ដែរ ប៉ុន្តែ​មាន​មិត្តសម្លាញ់​ម្នាក់​ដែល​ស្និទ្ធស្នាល​ជាង​បងប្អូន​ទៅទៀត​៕


ចូរ​ស្វែងរក​សេចក្ដីសុខសាន្ត និង​ភាពវិសុទ្ធ​ជាមួយ​មនុស្ស​ទាំងអស់ ដ្បិត​បើអ្នកណាគ្មាន​ភាពវិសុទ្ធ អ្នកនោះ​នឹង​មិន​ឃើញ​ព្រះអម្ចាស់​ឡើយ​។


ជាទីបញ្ចប់ ចូរឲ្យ​គ្រប់គ្នា​មាន​ចិត្តគំនិតតែមួយ អាណិតអាសូរគ្នាទៅវិញទៅមក ស្រឡាញ់គ្នាជាបងប្អូន មេត្តាករុណា និង​មានចិត្តបន្ទាបខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម