អ័ប្រាហាំក៏ក្រាបមុខដល់ដីទាំងសើច។ គាត់និយាយក្នុងចិត្តថា៖ “តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំឬ? រីឯសារ៉ាវិញ ជាស្ត្រីមានអាយុកៅសិបឆ្នាំហើយ តើអាចបង្កើតកូនបានឬ?”។
លោកុប្បត្តិ 17:18 - ព្រះគម្ពីរខ្មែរសាកល រួចអ័ប្រាហាំទូលព្រះថា៖ “ឱបើអ៊ីសម៉ាអែលអាចរស់នៅចំពោះព្រះអង្គទៅអេះ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំទូលព្រះថា៖ «ឱសូមឲ្យតែអ៊ីសម៉ាអែលបាននៅរស់ចំពោះព្រះអង្គ នោះគ្រប់គ្រាន់ហើយ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំទូលព្រះជាម្ចាស់ថា៖ «បើព្រះអង្គទុកឲ្យអ៊ីស្មាអែលមានជីវិតរស់នោះ ក៏គ្រប់គ្រាន់ហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ័ប្រាហាំទូលថា ឱបើសិនជាអ៊ីសម៉ាអែលនឹងរស់នៅចំពោះទ្រង់ទៅអេះ អាល់គីតាប អ៊ីព្រហ៊ីម មានប្រសាសន៍ទៅកាន់អុលឡោះថា៖ «បើអុលឡោះទុកឲ្យអ៊ីស្មាអែលមានជីវិតរស់នោះ ក៏គ្រប់គ្រាន់ហើយ!»។ |
អ័ប្រាហាំក៏ក្រាបមុខដល់ដីទាំងសើច។ គាត់និយាយក្នុងចិត្តថា៖ “តើនឹងមានកូនកើតដល់មនុស្សអាយុមួយរយឆ្នាំឬ? រីឯសារ៉ាវិញ ជាស្ត្រីមានអាយុកៅសិបឆ្នាំហើយ តើអាចបង្កើតកូនបានឬ?”។
ព្រះមានបន្ទូលថា៖ “ទេ! សារ៉ាប្រពន្ធរបស់អ្នកនឹងបង្កើតកូនប្រុសម្នាក់ឲ្យអ្នក ហើយអ្នកត្រូវដាក់ឈ្មោះវាថាអ៊ីសាក។ យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងជាមួយវា ជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ចសម្រាប់ពូជពង្សជំនាន់ក្រោយរបស់វា។
ការនេះជាការគួរឲ្យព្រួយចិត្តយ៉ាងខ្លាំងក្នុងភ្នែករបស់អ័ប្រាហាំ ដោយព្រោះកូនប្រុសរបស់គាត់។
កាលណាអ្នកភ្ជួររាស់ដី វានឹងលែងផ្ដល់ភោគផលរបស់វាដល់អ្នកទៀតហើយ។ អ្នកនឹងទៅជាជនដើរសាត់អណ្ដែត និងជាជនពនេចរនៅលើផែនដី”។
មើល៍! ថ្ងៃនេះព្រះអង្គបានបណ្ដេញទូលបង្គំចេញពីទឹកដីនេះ ដូច្នេះទូលបង្គំត្រូវលាក់ខ្លួនពីព្រះភក្ត្ររបស់ព្រះអង្គ។ ទូលបង្គំនឹងទៅជាជនដើរសាត់អណ្ដែត និងជាជនពនេចរនៅលើផែនដី ហើយអស់អ្នកដែលឃើញទូលបង្គំ មុខជាសម្លាប់ទូលបង្គំមិនខាន”។
មានមនុស្សជាច្រើននិយាយថា៖ “តើនរណាអាចបង្ហាញឲ្យយើងឃើញការល្អ?”។ ព្រះយេហូវ៉ាអើយ សូមឲ្យពន្លឺនៃព្រះភក្ត្ររបស់ព្រះអង្គភ្លឺមកលើយើងខ្ញុំផង។
រីឯទូលបង្គំវិញ ព្រះអង្គបានទ្រទ្រង់ទូលបង្គំ ដោយសារតែសេចក្ដីគ្រប់លក្ខណ៍របស់ទូលបង្គំ ហើយឲ្យទូលបង្គំឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គជារៀងរហូត។
គឺអំពើទុច្ចរិតរបស់អ្នករាល់គ្នាវិញទេតើ ដែលខណ្ឌចែករវាងអ្នករាល់គ្នា និងព្រះរបស់អ្នករាល់គ្នា គឺបាបរបស់អ្នករាល់គ្នាទេតើ ដែលបាំងព្រះភក្ត្រព្រះអង្គពីអ្នករាល់គ្នា មិនឲ្យព្រះអង្គសណ្ដាប់ឡើយ។
ដ្បិតសេចក្ដីសន្យានេះ គឺសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងមនុស្សទាំងអស់ដែលនៅឆ្ងាយផង គឺអ្នកណាក៏ដោយដែលព្រះអម្ចាស់ជាព្រះនៃយើងបានត្រាស់ហៅ”។