Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:11 - ព្រះគម្ពីរខ្មែរសាកល

11 ការ​នេះ​ជា​ការ​គួរឲ្យព្រួយចិត្ត​យ៉ាងខ្លាំង​ក្នុង​ភ្នែក​របស់​អ័ប្រាហាំ ដោយព្រោះ​កូនប្រុស​របស់គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ពាក្យ​នោះ​ធ្វើ​ឲ្យ​លោក​អ័ប្រា‌ហាំ​ពិបាក​ចិត្ត​ណាស់ ព្រោះ​អ៊ីស​ម៉ាអែល​ក៏​ជា​កូន​របស់​លោក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពាក្យ​នេះ​ធ្វើ​ឲ្យ​លោក​អប្រាហាំ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​អ៊ីស្មា‌អែល​ក៏​ជា​កូន​របស់​លោក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 តែ​សេចក្ដី​នោះ​នាំ​ឲ្យ​អ័ប្រា‌ហាំ​ពិបាក​ចិត្ត​ណាស់ ដោយ​ព្រោះ​កូន​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពាក្យ​នេះ​ធ្វើ​ឲ្យ​អ៊ីព្រហ៊ីម​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​អ៊ីស្មា‌អែល​ក៏​ជា​កូន​របស់​គាត់​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​អ័ប្រាហាំ​ទូល​ព្រះ​ថា​៖ “ឱបើ​អ៊ីសម៉ាអែល​អាច​រស់នៅ​ចំពោះ​ព្រះអង្គ​ទៅអេះ!”។


ប៉ុន្តែ​ព្រះ​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​៖ “កុំ​ព្រួយចិត្ត​អំពី​ក្មេងប្រុស និង​ស្ត្រីដែលជាបាវបម្រើ​របស់អ្នក​ឡើយ​។ ក្នុង​ការទាំងអស់​ដែល​សារ៉ា​បាន​ប្រាប់​អ្នក ចូរ​ស្ដាប់តាម​សំឡេង​របស់នាង​ចុះ ដ្បិត​ពូជពង្ស​របស់​អ្នក​នឹង​ត្រូវបាន​ហៅឈ្មោះ​តាមរយៈ​អ៊ីសាក​។


អ្នក​ដែល​ស្រឡាញ់​ឪពុក ឬ​ម្ដាយ​ជាង​ស្រឡាញ់​ខ្ញុំ មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ទេ ហើយ​អ្នក​ដែល​ស្រឡាញ់​កូនប្រុស ឬកូនស្រី​ជាង​ស្រឡាញ់​ខ្ញុំ ក៏​មិន​ស័ក្ដិសម​នឹង​ខ្ញុំ​ដែរ​;


យ៉ាងណាមិញ ការប្រៀនប្រដៅ​ទាំងអស់ កាលណា​យើងទទួលនោះ​តែងតែ​មានអារម្មណ៍​មិន​សប្បាយ​មែន គឺ​ឈឺចាប់​វិញ ប៉ុន្តែ​ក្រោយមក ទើប​បង្កើត​ផល​ដ៏សុខសាន្ត​នៃ​សេចក្ដីសុចរិត ដល់​អ្នក​ដែល​ត្រូវបាន​បង្វឹក​តាម​របៀបនេះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម