Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 17:18 - អាល់គីតាប

18 អ៊ីព្រហ៊ីម មាន​ប្រសាសន៍​ទៅ​កាន់​អុលឡោះ​ថា៖ «បើ​អុលឡោះ​ទុក​ឲ្យ​អ៊ីស្មា‌អែល​មាន​ជីវិត​រស់​នោះ ក៏​គ្រប់​គ្រាន់​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 រួច​អ័ប្រាហាំ​ទូល​ព្រះ​ថា​៖ “ឱបើ​អ៊ីសម៉ាអែល​អាច​រស់នៅ​ចំពោះ​ព្រះអង្គ​ទៅអេះ!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 លោក​អ័ប្រា‌ហាំ​ទូល​ព្រះ​ថា៖ «ឱ​សូម​ឲ្យ​តែ​អ៊ីស‌ម៉ា‌អែល​បាន​នៅ​រស់​ចំពោះ​ព្រះ‌អង្គ នោះ​គ្រប់​គ្រាន់​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លោក​អប្រាហាំ​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «បើ​ព្រះអង្គ​ទុក​ឲ្យ​អ៊ីស្មា‌អែល​មាន​ជីវិត​រស់​នោះ ក៏​គ្រប់​គ្រាន់​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 រួច​អ័ប្រា‌ហាំ​ទូល​ថា ឱ​បើ‌សិន​ជា​អ៊ីស‌ម៉ាអែល​នឹង​រស់​នៅ​ចំពោះ​ទ្រង់​ទៅ​អេះ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 17:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម​ក្រាប​ចុះ អោន​មុខ​ដល់​ដី គាត់​អស់​សំណើច ហើយ​នឹក​ក្នុង​ចិត្ត​ថា «តើ​មនុស្ស​អាយុ​មួយ​រយ​ឆ្នាំ​ដូច​ខ្ញុំ​នេះ អាច​មាន​កូន​ទៅ​កើត​ឬ? រីឯ​សារ៉ា​ដែល​មាន​អាយុ​កៅ‌សិប​ឆ្នាំ​ហើយ តើ​នៅ​តែ​អាច​សំរាល​កូន​បាន​ឬ?»។


ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​ថា៖ «ទេ គឺ​សារ៉ា​ជា​ភរិយា​របស់​អ្នក នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក​មែន! អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា​“អ៊ីសា‌ហាក់”។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​នោះ និង​ពូជ‌ពង្ស ដែល​កើត​មក​តាម​ក្រោយ ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​តទៅ។


ពាក្យ​នេះ​ធ្វើ​ឲ្យ​អ៊ីព្រហ៊ីម​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​អ៊ីស្មា‌អែល​ក៏​ជា​កូន​របស់​គាត់​ដែរ។


ពេល​ណា​អ្នក​ភ្ជួរ​រាស់​ដី ដី​នឹង​លែង​ឲ្យ​ភោគ​ផល​ដល់​អ្នក​ទៀត​ហើយ អ្នក​នឹង​ទៅ​ជា​មនុស្ស​អនាថា សាត់​ព្រាត់​នៅ​លើ​ផែនដី»។


ថ្ងៃ​នេះ ទ្រង់​ដេញ​ខ្ញុំ​ចេញ​ពី​ដី​ដែល​មាន​ជី​ជាតិ​ល្អ ខ្ញុំ​ក៏​ត្រូវ​ចេញ​ឆ្ងាយ​ពី​ទ្រង់​ទៀត ហើយ​នឹង​ទៅ​ជា​មនុស្ស​អនាថា​សាត់​ព្រាត់​នៅ​លើ​ផែនដី បើ​មាន​នរណា​ម្នាក់​ជួប​ខ្ញុំ គេ​មុខ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន»។


មនុស្ស​ជា​ច្រើន​ពោល​ថា: តើ​នរណា​នាំ​សុភ‌មង្គល​មក​ឲ្យ​យើង​ខ្ញុំ? អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​មើល​មក​យើង​ខ្ញុំ ដោយ​ចិត្ត​សប្បុរស​ផង!


ទ្រង់​បាន​ជួយ​ខ្ញុំ ដោយ​ប្រោស​ខ្ញុំ​ឲ្យ​ជា​ទាំង​ស្រុង ហើយ​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ជា​មួយ​ទ្រង់​រហូត​ត​ទៅ។


តាម​ពិត គឺ​អំពើ​អាក្រក់​របស់​អ្នក​រាល់​គ្នា​ទេ​តើ ដែល​ខណ្ឌ​អ្នក​រាល់​គ្នា​ពី​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា អំពើ​បាប​របស់​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​ទ្រង់​លាក់​មុខ មិន​ព្រម​ស្ដាប់​ឮ​ពាក្យ​របស់​អ្នក​រាល់​គ្នា


យើង​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​គំនិត​តែ​មួយ មាន​គោល‌ដៅ​តែ​មួយ ដើម្បី​គោរព​កោត​ខ្លាច​យើង​រហូត​ត​ទៅ។ ដូច្នេះ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​នឹង​ប្រកប​ដោយ​សុភ‌មង្គល។


ដ្បិត​អុលឡោះ​មាន​បន្ទូល​សន្យា​នេះ ចំពោះ​បង​ប្អូន​ទាំង​អស់​គ្នា ចំពោះ​កូន​ចៅ​របស់​បង​ប្អូន និង​ចំពោះ​អស់​អ្នក​ដែល​នៅ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន​ដែរ តាម​តែ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​យើង​ត្រាស់​ហៅ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម