ព្រះមានបន្ទូលនឹងអ័ប្រាហាំថា៖ “ចំណែកឯសារ៉ាយប្រពន្ធរបស់អ្នក អ្នកមិនត្រូវហៅឈ្មោះនាងថាសារ៉ាយទៀតឡើយ គឺត្រូវហៅឈ្មោះនាងថាសារ៉ាវិញ។
លោកុប្បត្តិ 17:14 - ព្រះគម្ពីរខ្មែរសាកល រីឯមនុស្សប្រុសដែលមិនទទួលពិធីកាត់ស្បែក ជាអ្នកដែលមិនបានកាត់ស្បែក គឺស្បែកចុងស្វាសនៃរូបសាច់របស់ខ្លួន អ្នកនោះនឹងត្រូវកាត់ចេញពីប្រជាជនរបស់ខ្លួន ពីព្រោះគេបានផ្ដាច់សម្ពន្ធមេត្រីរបស់យើង”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សប្រុសណាដែលមិនកាត់ស្បែក គឺមិនបានកាត់ស្រោមចុងស្វាស អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ព្រោះអ្នកនោះមិនបានកាន់តាមសេចក្ដីសញ្ញារបស់យើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបុរសណាដែលគ្មានសញ្ញាសម្គាល់កាត់ស្បែកនៅលើរូបកាយទេ ត្រូវកាត់កាល់បុរសនោះឲ្យដាច់ចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះអ្នកនោះបានផ្ដាច់សម្ពន្ធមេត្រីរបស់យើងហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សប្រុសណាដែលមិនកាត់ស្បែក គឺមិនបានកាត់ស្រោមចុងស្វាស អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ព្រោះបានលះចោលសេចក្ដីសញ្ញារបស់អញហើយ។ អាល់គីតាប រីឯបុរសណា ដែលគ្មានសញ្ញាសំគាល់ខតាន់ នៅលើរូបកាយទេ ត្រូវកាត់កាល់បុរសនោះ ឲ្យដាច់ចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះអ្នកនោះបានផ្តាច់សម្ពន្ធមេត្រីរបស់យើងហើយ»។ |
ព្រះមានបន្ទូលនឹងអ័ប្រាហាំថា៖ “ចំណែកឯសារ៉ាយប្រពន្ធរបស់អ្នក អ្នកមិនត្រូវហៅឈ្មោះនាងថាសារ៉ាយទៀតឡើយ គឺត្រូវហៅឈ្មោះនាងថាសារ៉ាវិញ។
គឺពួកគេនិយាយថា៖ “ពួកយើងមិនអាចធ្វើរឿងនេះបានឡើយ គឺមិនអាចឲ្យប្អូនស្រីរបស់ពួកយើងទៅមនុស្សដែលគ្មានការកាត់ស្បែកបានទេ ដ្បិតធ្វើដូច្នោះជាសេចក្ដីអាម៉ាស់ដល់ពួកយើង។
សម្លាញ់ភ្ងារបស់ខ្ញុំបានលូកដៃទាស់នឹងពួកមិត្តសម្លាញ់របស់ខ្លួន ក៏បានក្បត់សម្ពន្ធមេត្រីរបស់ខ្លួនផង។
ផែនដីបានសៅហ្មងនៅក្រោមអ្នកដែលរស់នៅលើវា ពីព្រោះពួកគេបានរំលងក្រឹត្យវិន័យ បំពានបទបញ្ញត្តិ ហើយផ្ដាច់សម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច។
មហាវិថីបានស្ងាត់ជ្រងំ អ្នកដំណើរក៏លែងមានទៀត; សម្ពន្ធមេត្រីត្រូវបានផ្ដាច់ ទីក្រុងនានាត្រូវបានមើលងាយ ហើយមនុស្សក៏មិនត្រូវបានឲ្យតម្លៃដែរ។
ដោយហេតុនេះ អ្នកណាក៏ដោយដែលហូបនំប៉័ង ឬផឹកពីពែងរបស់ព្រះអម្ចាស់ដោយមិនគប្បី អ្នកនោះនឹងមានទោសចំពោះព្រះកាយ និងព្រះលោហិតរបស់ព្រះអម្ចាស់។
ដ្បិតអ្នកដែលហូប និងផឹកដោយមិនឲ្យតម្លៃដល់ព្រះកាយរបស់ព្រះអម្ចាស់ អ្នកនោះនាំទោសដាក់ខ្លួនតាមរយៈការហូប និងផឹកនោះ។