Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 17:15 - ព្រះគម្ពីរខ្មែរសាកល

15 ព្រះ​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​៖ “ចំណែកឯ​សារ៉ាយ​ប្រពន្ធ​របស់អ្នក អ្នក​មិន​ត្រូវ​ហៅ​ឈ្មោះ​នាង​ថា​សារ៉ាយ​ទៀតឡើយ គឺ​ត្រូវ​ហៅ​ឈ្មោះ​នាង​ថា​សារ៉ា​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អ័ប្រា‌ហាំ​ទៀត​ថា៖ «រីឯ​សារ៉ាយ​ជា​ប្រពន្ធ​របស់​អ្នក មិន​ត្រូវ​ហៅ​ថា "សារ៉ាយ"​ទៀត​ទេ គឺ​ត្រូវ​ហៅ​នាង​ថា "សារ៉ា" វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រាហាំ​ទៀត​ថា៖ «រីឯ​សារ៉ាយ​ជា​ភរិយា​របស់​អ្នក​វិញ មិន​ត្រូវ​ហៅ​នាង​ថា​“សារ៉ាយ”​ទៀត​ទេ គឺ​នាង​នឹង​មាន​ឈ្មោះ​ថា​“សារ៉ា”​វិញ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 រួច​ព្រះ‌ទ្រង់​ក៏​មាន​បន្ទូល​នឹង​អ័ប្រា‌ហាំ​ទៀត​ថា ឯ​សារ៉ាយ​ជា​ប្រពន្ធ​ឯង នោះ​ឯង​មិន​ត្រូវ​ហៅ​ថា​សារ៉ាយ​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា​សារ៉ា​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អុលឡោះ​មាន​បន្ទូល​មក​កាន់​អ៊ីព្រហ៊ីម​ទៀត​ថា៖ «រីឯ​សារ៉ាយ ជា​ភរិយា​របស់​អ្នក​វិញ មិន​ត្រូវ​ហៅ​នាង​ថា “សារ៉ាយ” ទៀត​ទេ គឺ​នាង​នឹង​មាន​ឈ្មោះ​ថា “សារ៉ា” វិញ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 17:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អាប់រ៉ាម និង​ណាឃរ​បាន​យក​ប្រពន្ធ ប្រពន្ធ​របស់​អាប់រ៉ាម​ឈ្មោះ​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​មីលកា ជា​កូនស្រី​របស់​ហារ៉ាន​ដែលជា​ឪពុក​របស់​មីលកា និង​យីសកា​។


រីឯ​មនុស្សប្រុស​ដែលមិនទទួលពិធីកាត់ស្បែក ជា​អ្នកដែល​មិន​បាន​កាត់ស្បែក គឺ​ស្បែកចុងស្វាស​នៃ​រូបសាច់​របស់ខ្លួន អ្នក​នោះ​នឹង​ត្រូវ​កាត់ចេញ​ពី​ប្រជាជន​របស់ខ្លួន ពីព្រោះ​គេ​បាន​ផ្ដាច់​សម្ពន្ធមេត្រី​របស់យើង”។


យើង​នឹង​ឲ្យពរ​នាង ហើយ​ឲ្យ​កូនប្រុស​ម្នាក់​ដល់​អ្នក​តាមរយៈ​នាង​។ យើង​នឹង​ឲ្យពរ​នាង ហើយ​នាង​នឹង​បានជា​ម្ដាយ​នៃ​ប្រជាជាតិ​នានា​; អស់ទាំង​ស្ដេច​នៃ​បណ្ដាជន​នឹង​ចេញមក​ពី​នាង”។


ឈ្មោះ​របស់អ្នក​មិន​ត្រូវ​ហៅថា​អាប់រ៉ាម​ទៀត​ឡើយ គឺ​ឈ្មោះ​របស់អ្នក​ត្រូវ​ហៅថា​អ័ប្រាហាំ​វិញ ដ្បិត​យើង​បាន​តែងតាំង​អ្នក​ជា​ឪពុក​របស់​ប្រជាជាតិ​ជាច្រើន​។


បុរសនោះ​ក៏​និយាយថា​៖ “ឈ្មោះ​របស់អ្នក​មិន​ត្រូវ​ហៅថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅថា​អ៊ីស្រាអែល​វិញ ពីព្រោះ​អ្នក​បាន​តយុទ្ធ​នឹង​ព្រះ ហើយ​នឹង​មនុស្ស ក៏​ឈ្នះ​ផង”។


“អ្នករាល់គ្នា​ដែល​ដេញតាម​សេចក្ដីសុចរិត ហើយ​ស្វែងរក​ព្រះយេហូវ៉ា​អើយ ចូរ​ស្ដាប់តាម​យើង​ចុះ​! ចូរ​រំពឹងមើលទៅ​ថ្មដា​ដែល​អ្នករាល់គ្នា​ត្រូវបាន​ដាប់ចេញមក ចូរ​រំពឹងមើលទៅ​កន្លែងយកថ្ម​ដែល​អ្នករាល់គ្នា​ត្រូវបាន​ជីកឡើងមក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម