Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 17:13 - ព្រះគម្ពីរខ្មែរសាកល

13 ទោះបីជា​អ្នកដែលកើត​ក្នុង​ផ្ទះ​របស់អ្នក ឬ​អ្នកដែលទិញ​ដោយ​ប្រាក់​ក៏ដោយ ក៏​ត្រូវតែ​ទទួលពិធីកាត់ស្បែកជាដាច់ខាត​។ ធ្វើដូច្នេះ សម្ពន្ធមេត្រី​របស់យើង​នឹង​ជាប់​ក្នុង​រូបសាច់​របស់អ្នករាល់គ្នា ទុកជា​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ទាំង​អ្នក​ដែល​កើត​នៅក្នុង​ផ្ទះ​របស់​អ្នក ទាំង​អ្នក​ដែល​បាន​ទិញ​មក​នឹង​ប្រាក់​ក្តី ក៏​ត្រូវ​តែ​កាត់​ស្បែក​ឲ្យ​ទាំង​អស់ ដើម្បី​ឲ្យ​សេចក្ដី​សញ្ញា​របស់​យើង​នៅ​ជាប់​ក្នុង​សាច់​របស់​អ្នក​រាល់​គ្នា ជា​សេចក្ដី​សញ្ញា​ដែល​នៅ​អស់​កល្ប​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 គេ​ត្រូវ​កាត់​ស្បែក​ឲ្យ​ប្រុសៗ ដែល​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក និង​ប្រុសៗ​ដែល​អ្នក​ទិញ​មក​ដោយ​ប្រាក់ ទុក​ជា​សញ្ញា​សម្គាល់​លើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​អំពី​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ទោះ​បើ​កូន​ដែល​កើត​នៅ​ផ្ទះ​ឯង ឬ​កូន​ដែល​បាន​ទិញ​នឹង​ប្រាក់​មក​ក្តី នោះ​ក៏​ត្រូវ​តែ​កាត់​ស្បែក​ទាំង​អស់​ដែរ ទើប​សេចក្ដី​សញ្ញា​របស់​អញ​នឹង​នៅ​ជាប់​ក្នុង​សាច់​ឯង​រាល់​គ្នា ទុក​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច

សូមមើលជំពូក ចម្លង

អាល់គីតាប

13 គេ​ត្រូវ​ខតាន់​ឲ្យ​ប្រុសៗ ដែល​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក និង​ប្រុសៗ​ដែល​អ្នក​ទិញ​មក​ដោយ​ប្រាក់ ទុក​ជា​សញ្ញា​សំគាល់​លើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​អំពី​សម្ពន្ធ‌មេត្រី ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 17:13
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​អាប់រ៉ាម​ឮ​ថា​សាច់ញាតិ​របស់ខ្លួន​ត្រូវបាន​នាំទៅជាឈ្លើយសឹក គាត់​ក៏​នាំ​មនុស្សដែលត្រូវបានបង្វឹក​ដែល​កើត​ក្នុង​ផ្ទះ​របស់គាត់​បីរយដប់ប្រាំបី​នាក់ ហើយ​ដេញតាម​រហូតដល់​ដាន់​។


អាប់រ៉ាម​ទូល​ទៀត​ថា​៖ “មើល៍! ព្រះអង្គ​មិន​បាន​ប្រទាន​កូន​ឲ្យ​ទូលបង្គំ​សោះ ដូច្នេះ​មើល៍! កូន​របស់​អ្នកផ្ទះ​ទូលបង្គំ​នឹងទៅជា​អ្នកទទួលមរតក​របស់ទូលបង្គំ​វិញ”។


យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​រវាង​យើង និង​អ្នក ព្រមទាំង​រវាង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក​រហូតដល់​គ្រប់ជំនាន់ ទុកជា​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច ដើម្បី​ធ្វើជា​ព្រះ​ដល់​អ្នក និង​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក​។


មក៍! ចូរឲ្យ​យើង​លក់​វា​ទៅ​ជនជាតិអ៊ីសម៉ាអែល​វិញ ហើយ​កុំឲ្យ​យើង​ដាក់​ដៃ​លើ​វា​ឡើយ ដ្បិត​វា​ជា​ប្អូនប្រុស​របស់យើង ជា​សាច់សាលោហិត​របស់យើង”។ ពួក​បងប្អូន​របស់គាត់​ក៏​ស្ដាប់តាម​។


ក្នុងពេលជាមួយគ្នា ជនជាតិម៉ាឌាន​ទាំងនោះ​បាន​លក់​យ៉ូសែប​នៅ​អេហ្ស៊ីប គឺ​លក់​ទៅ​ប៉ូទីផារ​ជា​មន្ត្រី​របស់​ផារ៉ោន និងជា​មេបញ្ជាការ​កងរក្សាអង្គ​៕


យ៉ូសែប​ត្រូវគេ​នាំចុះ​ទៅ​អេហ្ស៊ីប ហើយ​ជនជាតិអេហ្ស៊ីប​ម្នាក់​ឈ្មោះ​ប៉ូទីផារ​ជា​មន្ត្រី​របស់​ផារ៉ោន និងជា​មេបញ្ជាការ​កងរក្សាអង្គ បាន​ទិញ​គាត់​ពី​ដៃ​របស់​ពួក​ជនជាតិអ៊ីសម៉ាអែល​ដែល​បាន​នាំ​គាត់​ចុះ​មក​ទីនោះ​។


កាលណា​មាន​ឥន្ទធនូ​នៅ​លើ​ពពក យើង​នឹង​មើលឃើញ ក៏​នឹង​នឹកចាំ​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​រវាង​ព្រះ និង​សត្វមានជីវិត​ទាំងអស់​នៃ​គ្រប់ទាំង​សាច់​ដែល​នៅលើ​ផែនដី”។


ប៉ុន្តែ​ដោយសារ​គាត់​គ្មាន​អ្វី​សង ចៅហ្វាយ​ក៏​បញ្ជា​ឲ្យ​លក់​ទាំង​គាត់ ទាំង​ប្រពន្ធ និង​កូន​គាត់ ព្រមទាំង​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន ដើម្បី​សង​បំណុលនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម