ទូតសួគ៌របស់ព្រះយេហូវ៉ាបានជួបនាងនៅក្បែរប្រភពទឹកក្នុងទីរហោស្ថាន គឺក្បែរប្រភពទឹកតាមផ្លូវទៅស៊ើរ
លោកុប្បត្តិ 16:13 - ព្រះគម្ពីរខ្មែរសាកល នោះហាការក៏ហៅព្រះនាមរបស់ព្រះយេហូវ៉ាដែលមានបន្ទូលនឹងនាង ថា៖ “ព្រះអង្គជាព្រះដែលទតឃើញ” ដ្បិតនាងបាននិយាយថា៖ “សូម្បីតែនៅទីនេះ ខ្ញុំបានឃើញព្រះអង្គដែលទតឃើញខ្ញុំ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ នាងក៏ហៅព្រះនាមព្រះយេហូវ៉ា ដែលមានព្រះបន្ទូលមកនាងថា «ព្រះអង្គជាព្រះដែលទតឃើញ » ដ្បិតនាងពោលថា៖ «នៅទីនេះ ខ្ញុំបានឃើញព្រះដែលទ្រង់ទតឃើញខ្ញុំ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងហាការបានថ្វាយព្រះនាមព្រះអម្ចាស់ ដែលមានព្រះបន្ទូលមកនាងថា “ព្រះអង្គជាអែលរ៉ូអ៊ី” ដ្បិតនាងពោលថា «ព្រះជាម្ចាស់ទតឃើញខ្ញុំនៅទីនេះ មុនខ្ញុំបានឃើញព្រះអង្គ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនាងក៏ហៅព្រះនាមព្រះយេហូវ៉ា ដែលកំពុងមានបន្ទូលនឹងនាងថា «ព្រះដ៏ទតឃើញ» ដ្បិតនាងគិតថា នៅទីនេះអញបានឃើញព្រះដែលទ្រង់ទតឃើញអញទេតើ អាល់គីតាប ហាជើរបានដាក់ឈ្មោះអុលឡោះតាអាឡាដែលមានបន្ទូលមកនាងថា “អែលរ៉ូអ៊ី” ដ្បិតនាងពោលថា «អុលឡោះឃើញខ្ញុំនៅទីនេះ មុនខ្ញុំបានឃើញទ្រង់»។ |
ទូតសួគ៌របស់ព្រះយេហូវ៉ាបានជួបនាងនៅក្បែរប្រភពទឹកក្នុងទីរហោស្ថាន គឺក្បែរប្រភពទឹកតាមផ្លូវទៅស៊ើរ
អ័ប្រាហាំក៏ដាក់ឈ្មោះកន្លែងនោះថា យេហូវ៉ា-យីរេ ដូចដែលគេនិយាយដរាបដល់សព្វថ្ងៃនេះថា៖ “នៅលើភ្នំរបស់ព្រះយេហូវ៉ា នឹងមានការផ្គត់ផ្គង់”។
គាត់ក៏ភ័យខ្លាច ហើយនិយាយថា៖ “កន្លែងនេះគួរឲ្យខ្លាចណាស់ហ្ន៎! ទីនេះមិនមែនជាអ្វីផ្សេងទេ គឺជាដំណាក់របស់ព្រះ ហើយនេះជាទ្វារនៃស្ថានសួគ៌”។
ប្រសិនបើព្រះរបស់ឪពុកខ្ញុំ គឺព្រះរបស់អ័ប្រាហាំ ជាព្រះដែលអ៊ីសាកកោតខ្លាច មិនបានគង់នៅជាមួយខ្ញុំទេ នោះលោកអ៊ំប្រាកដជាបញ្ជូនខ្ញុំទៅដោយដៃទទេហើយ។ ព្រះបានទតឃើញទុក្ខវេទនារបស់ខ្ញុំ និងការនឿយហត់នៃដៃរបស់ខ្ញុំ បានជាព្រះអង្គស្ដីបន្ទោសលោកអ៊ំយប់មិញ”។
យ៉ាកុបដាក់ឈ្មោះកន្លែងនោះថា ព្នីអែល ពីព្រោះគាត់ថា៖ “ខ្ញុំបានឃើញព្រះមុខទល់នឹងមុខ ប៉ុន្តែជីវិតរបស់ខ្ញុំត្រូវបានរំដោះឲ្យរួច”។
ពេលយ៉ាកុបឆ្លងកាត់ព្នីអែល ព្រះអាទិត្យក៏រះឡើងមកលើគាត់ ហើយគាត់ដើរខ្ញើចៗ ព្រោះតែត្រគាកគាត់។
ព្រះនេត្ររបស់ព្រះយេហូវ៉ានៅគ្រប់កន្លែង ព្រះអង្គទតមើលទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ។
ដ្បិតផ្លូវរបស់មនុស្សនៅចំពោះព្រះនេត្ររបស់ព្រះយេហូវ៉ា ហើយព្រះអង្គស្ទង់មើលគ្រប់ទាំងគន្លងរបស់គេ។