Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 16:12 - ព្រះគម្ពីរខ្មែរសាកល

12 កូននោះ​នឹង​បានដូចជា​លាព្រៃ​នៅកណ្ដាល​មនុស្ស ដៃ​របស់វា​ទាស់នឹង​មនុស្ស​ទាំងអស់ ហើយ​ដៃ​របស់​មនុស្ស​ទាំងអស់​ក៏​ទាស់នឹង​វា​ដែរ វា​នឹង​រស់នៅ​ដោយ​ប្រឆាំងនឹង​អស់ទាំង​បងប្អូន​របស់ខ្លួន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 កូន​នេះ​នឹង​បាន​ដូច​ជា​លា​ព្រៃ នៅ​កណ្ដាល​មនុស្ស ដៃ​របស់​វា​បាន​ទាស់​នឹង​មនុស្ស​ទាំង​អស់ ហើយ​ដៃ​របស់​មនុស្ស​ទាំង​អស់ ក៏​ទាស់​នឹង​វា​វិញ​ដែរ ហើយ​វា​នឹង​តាំង​ទី​លំនៅ នៅ​មុខ​បង‌ប្អូន​ទាំង​អស់​របស់​វា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 កូន​នេះ​ប្រៀប​បាន​ទៅ​នឹង​លា​ព្រៃ វា​នឹង​វាយ​មនុស្ស​ទាំង​អស់ ហើយ​មនុស្ស​ទាំង​អស់​ក៏​នឹង​វាយ​វា​វិញ​ដែរ។ វា​នឹង​រស់​នៅ​ដាច់​ដោយ​ឡែក​ពី បងប្អូន​របស់​វា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 វា​នឹង​បាន​ដូច​ជា​លា​ព្រៃ​នៅ​កណ្តាល​មនុស្ស ដៃ​វា​នឹង​បាន​ទាស់​នឹង​មនុស្ស​ទាំង​អស់ ហើយ​ដៃ​មនុស្ស​ទាំង​អស់​នឹង​បាន​ទាស់​នឹង​វា​ដែរ វា​នឹង​តាំង​ទី​លំនៅ​នៅ​មុខ​ពួក​បង​ប្អូន​ទាំង​អស់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

12 កូន​នេះ​ប្រៀប​បាន​ទៅ​នឹង​លា​ព្រៃ វា​នឹង​វាយ​មនុស្ស​ទាំង​អស់ ហើយ​មនុស្ស​ទាំង​អស់​ក៏​នឹង​វាយ​វា​វិញ​ដែរ។ វា​នឹង​រស់​នៅ​ដាច់​ដោយ​ឡែក​ពី បង‌ប្អូន​របស់​វា»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 16:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាន​គង់នៅ​ជាមួយ​ក្មេងប្រុស​នោះ ហើយ​វា​ក៏​ធំឡើង​។ វា​រស់នៅ​ក្នុង​ទីរហោស្ថាន ហើយ​ក្លាយជា​អ្នក​បាញ់​ធ្នូ​។


កូនចៅអ៊ីសម៉ាអែល​រស់នៅ​ចាប់ពី​ហាវីឡា រហូតដល់​ស៊ើរ​ដែល​នៅទល់មុខ​អេហ្ស៊ីប តាមផ្លូវ​ទៅ​អាស្ស៊ីរី​។ អ៊ីសម៉ាអែល​បាន​រស់នៅដោយប្រឆាំងនឹង​បងប្អូន​ទាំងអស់​របស់ខ្លួន​។


ឯង​នឹង​រស់​ដោយ​ដាវ​របស់ឯង ហើយ​ឯង​នឹង​បម្រើ​ប្អូនប្រុស​របស់ឯង ប៉ុន្តែ​កាលណា​ឯង​រើបម្រះ ឯង​នឹង​បំបាក់​នឹម​របស់វា​ចេញពី​ក​របស់ឯង”។


បន្ទាប់មក ពួកគេ​អង្គុយ​ហូប​អាហារ​។ នៅពេល​ពួកគេ​ងើបភ្នែកឡើង​មើល​ទៅ នោះ​មើល៍! មាន​ក្បួនឈ្មួញ​ជនជាតិអ៊ីសម៉ាអែល​ដែល​មក​ពី​កាឡាត​។ អូដ្ឋ​របស់ពួកគេ​ផ្ទុក​គ្រឿងទេស ថ្នាំកំញាន និង​ជ័រល្វីងទេស​ដើម្បី​នាំចុះ​ទៅ​អេហ្ស៊ីប​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម