ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 14:13 - ព្រះគម្ពីរខ្មែរសាកល

មាន​អ្នករត់រួច​ម្នាក់​ចូលមក ហើយ​ជម្រាប​អាប់រ៉ាម​ជា​ជនជាតិហេព្រើរ ដែល​រស់នៅ​ក្បែរ​ដើមអូក​របស់​ម៉ាមរេ​ជា​ជនជាតិអាម៉ូរី​។ ម៉ាមរេ​ជា​បងប្អូន​របស់​អែសកុល និង​អាន់នើរ ពួកគេ​ជា​សម្ពន្ធមិត្ត​របស់​អាប់រ៉ាម​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ មាន​មនុស្ស​ម្នាក់​ដែល​រត់​រួច បាន​មក​ជម្រាប​លោក​អាប់‌រ៉ាម ជា​សាសន៍​ហេព្រើរ ដែល​រស់​នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ សាសន៍​អាម៉ូរី ដែល​ជា​បង​ប្អូន​របស់​អែសកុល និង​អាន់នើរ។ អ្នក​ទាំង​នេះ​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​អាប់‌រ៉ាម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​ម្នាក់​ដែល​រត់​រួច បាន​នាំ​ដំណឹង​មក​ជម្រាប​លោក​អាប់រ៉ាម ជា​ជន‌ជាតិ​ហេប្រឺ។ លោក​អាប់រ៉ាម​តាំង​ទី​លំ‌នៅ​នៅ​តំបន់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ាមរ៉េ។ លោក​ម៉ាមរ៉េ​ជា​ជន‌ជាតិ​អាម៉ូរី ហើយ​ត្រូវ​ជា​បងប្អូន​របស់​លោក​អែស‌កុល និង​លោក​អាន់‌នើរ ដែល​ជា​សម្ពន្ធ‌មិត្ត​របស់​លោក​អាប់រ៉ាម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​មនុស្ស​ម្នាក់​ដែល​បាន​រត់​រួច​ពី​ចំបាំង គាត់​ទៅ​ជំរាប​ដល់​អាប់រ៉ាម​ជា​សាសន៍​ហេព្រើរ ដែល​នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ជា​សាសន៍​អាម៉ូរី ដែល​ជា​បង​អែស‌កុល ហើយ​នឹង​អាន់នើរ​ដែល​បាន​ចង​មិត្រ​មេត្រី​នឹង​អាប់រ៉ាម

សូមមើលជំពូក

អាល់គីតាប

មាន​ម្នាក់​ដែល​រត់​រួច បាន​នាំ​ដំណឹង​មក​ជម្រាប​អ៊ីប្រាំ ជា​ជន‌ជាតិ​ហេប្រឺ។ អ៊ីប្រាំ​តាំង​ទី​លំនៅ នៅ​តំបន់​ដើម​ជ្រៃ​របស់​តា​ម៉ាមរ៉េ។ តា​ម៉ាមរ៉េ​ជា​ជន‌ជាតិ​អាម៉ូរី ហើយ​ត្រូវ​ជា​បង‌ប្អូន​របស់​អែសកុល និង​អាន់នើរ ដែល​ជា​សម្ពន្ធ‌មិត្ត​របស់​អ៊ីប្រាំ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 14:13
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រមទាំង​ជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគើកាស៊ី


អាប់រ៉ាម​ក៏​រើរោង​ទៅ​រស់នៅ​ក្បែរ​ដើមអូក​របស់​ម៉ាមរេ​ដែល​នៅ​ហេប្រុន ហើយ​សង់​អាសនា​មួយ​ដល់​ព្រះយេហូវ៉ា​នៅ​ទីនោះ​៕


ខ្ញុំព្រះបាទ​មិនយកអ្វីឡើយ លើកលែងតែ​អ្វីដែល​ពួក​យុវជន​បាន​ហូប និង​ចំណែក​របស់​ពួក​មនុស្ស​ដែល​ទៅ​ជាមួយ​ខ្ញុំព្រះបាទ​ប៉ុណ្ណោះ គឺ​អាន់នើរ អែសកុល និង​ម៉ាមរេ​; សូមឲ្យ​ពួកគេ​យក​ចំណែក​របស់ពួកគេ​ចុះ”៕


បន្ទាប់មក ព្រះយេហូវ៉ា​លេចមក​ដល់​អ័ប្រាហាំ​នៅក្បែរ​ដើមអូក​របស់​ម៉ាមរេ ពេល​គាត់​កំពុង​អង្គុយ​នៅ​មាត់ទ្វារ​រោង​ក្រោម​កម្ដៅ​ថ្ងៃ​។


អ័ប្រាហាំ​ទូល​តបថា​៖ “ខ្ញុំព្រះបាទ​សូម​ស្បថ”។


បន្ទាប់មក អ័ប្រាហាំ​នាំ​ចៀម និង​គោ​មក​ថ្វាយ​អ័ប៊ីម្ម៉ាឡិច ហើយ​ពួកគេ​ទាំង​ពីរ​ក៏​ចុះ​សន្ធិសញ្ញា​ជាមួយគ្នា​។


គឺយ៉ាងនេះឯង​ដែល​ពួកគេ​ចុះ​សន្ធិសញ្ញា​ជាមួយគ្នា​នៅ​បៀរ-សេបា រួច​អ័ប៊ីម្ម៉ាឡិច និង​ភីកុល​មេទ័ព​របស់ទ្រង់ ក៏​ក្រោកឡើង​ត្រឡប់​ទៅ​ដែនដី​ភីលីស្ទីន​វិញ​។


នាង​ក៏​ហៅ​អ្នកផ្ទះ​មក ប្រាប់​ពួកគេ​ថា​៖ “មើល៍! ប្ដីរបស់ខ្ញុំ​បាន​នាំ​អា​ប្រុស​ជនជាតិហេព្រើរ​មក​ឲ្យ​ពួកយើង ដើម្បី​លេងសើច​នឹង​ពួកយើង​ហើយ​! វា​បាន​ចូលមកឯ​ខ្ញុំ​ដើម្បី​ដេក​ជាមួយ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​។


ដ្បិត​ខ្ញុំ​ពិតជា​ត្រូវគេ​ចាប់​ពី​ដែនដី​របស់​ជនជាតិហេព្រើរ​មកមែន ហើយ​នៅ​ទីនេះ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​អ្វី​ដែល​សមតែ​ត្រូវគេ​ដាក់​ក្នុង​គុកងងឹត​នេះ​ដែរ”។


នៅ​ទីនោះ មាន​យុវជន​ជនជាតិហេព្រើរ​ម្នាក់​ជា​ទាសករ​របស់​មេបញ្ជាការ​កងរក្សាអង្គ នៅជាមួយ​យើងខ្ញុំ​។ យើងខ្ញុំ​បាន​រៀបរាប់ប្រាប់​គាត់ នោះ​គាត់​ក៏​កាត់ស្រាយ​យល់សប្តិ​នោះ​ឲ្យ​យើងខ្ញុំ គឺ​បាន​កាត់ស្រាយ​ឲ្យ​តាម​យល់សប្តិ​រៀងៗខ្លួន​។


គេ​រៀប​ឲ្យ​យ៉ូសែប​ដោយឡែក រៀប​ឲ្យ​ពួកគេ​ដោយឡែក ហើយ​រៀប​ឲ្យ​ពួក​ជនជាតិអេហ្ស៊ីប​ដែល​ហូប​ជាមួយ​យ៉ូសែប​ដោយឡែក ពីព្រោះ​ជនជាតិអេហ្ស៊ីប​មិនអាច​ហូប​អាហារ​ជាមួយ​ជនជាតិហេព្រើរ​បានឡើយ ដ្បិត​ការនេះ​ជា​ការគួរឲ្យស្អប់ខ្ពើម​ដល់​ជនជាតិអេហ្ស៊ីប​។


តើ​ពួកគេ​ជា​ជនជាតិហេព្រើរ​ឬ​? ខ្ញុំក៏​ដូចគ្នា​ដែរ​។ តើ​ពួកគេ​ជា​ជនជាតិអ៊ីស្រាអែល​ឬ​? ខ្ញុំក៏​ដូចគ្នា​ដែរ​។ តើ​ពួកគេ​ជា​ពូជពង្ស​របស់​អ័ប្រាហាំ​ឬ​? ខ្ញុំក៏​ដូចគ្នា​ដែរ​។


ចូរឲ្យ​មានគំនិត​ដូច្នេះ​នៅក្នុងចំណោម​អ្នករាល់គ្នា ដ្បិត​នេះ​ជា​គំនិត​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែរ​។