Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 21:24 - ព្រះគម្ពីរខ្មែរសាកល

24 អ័ប្រាហាំ​ទូល​តបថា​៖ “ខ្ញុំព្រះបាទ​សូម​ស្បថ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 លោក​អ័ប្រា‌ហាំ​ទូល​ថា៖ «ទូល‌បង្គំ​សូម​ស្បថ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 លោក​អប្រាហាំ​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​សូម​ស្បថ​ដូច្នេះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 អ័ប្រា‌ហាំ​ទូល​ឆ្លើយ​ថា ទូលបង្គំ​សុខ​ចិត្ត​ស្បថ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អ៊ីព្រហ៊ីម​មាន​ប្រសាសន៍​ទៅ​កាន់​ស្តេច​ថា៖ «ខ្ញុំ​សូម​ស្បថ​ដូច្នេះ!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 21:24
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​អ្នករត់រួច​ម្នាក់​ចូលមក ហើយ​ជម្រាប​អាប់រ៉ាម​ជា​ជនជាតិហេព្រើរ ដែល​រស់នៅ​ក្បែរ​ដើមអូក​របស់​ម៉ាមរេ​ជា​ជនជាតិអាម៉ូរី​។ ម៉ាមរេ​ជា​បងប្អូន​របស់​អែសកុល និង​អាន់នើរ ពួកគេ​ជា​សម្ពន្ធមិត្ត​របស់​អាប់រ៉ាម​។


ដូច្នេះ​ឥឡូវនេះ ចូរ​ស្បថ​នឹង​យើង​នៅ​ទីនេះ​ដោយ​អាង​ព្រះ​ថា អ្នក​នឹង​មិន​ប្រព្រឹត្តដោយឧបាយកល​ទាស់នឹង​យើង ឬ​កូន​របស់យើង ឬ​ចៅ​របស់យើង​ឡើយ​។ ដូចដែល​យើង​បាន​ប្រព្រឹត្ត​ដល់​អ្នក​ដោយ​សេចក្ដីមេត្តា​យ៉ាងណា អ្នក​ត្រូវ​ប្រព្រឹត្ត​ដល់​យើង និង​ទឹកដី​ដែល​អ្នក​បាន​រស់នៅបណ្ដោះអាសន្ន​នេះ​យ៉ាងនោះដែរ”។


ក្នុងពេលជាមួយគ្នា អ័ប្រាហាំ​ក៏​បន្ទោស​អ័ប៊ីម្ម៉ាឡិច​អំពី​អណ្ដូង​ទឹក​ដែល​ពួក​បាវបម្រើ​របស់​អ័ប៊ីម្ម៉ាឡិច​បាន​ដណ្ដើមយក​។


អ៊ីស្រាអែល​និយាយថា​៖ “ចូរ​ស្បថ​នឹង​យើង​មក”។ យ៉ូសែប​ក៏​ស្បថ​នឹង​គាត់ រួច​អ៊ីស្រាអែល​ក៏​ថ្វាយបង្គំ​នៅ​ក្បាល​គ្រែ​៕


ខាងឯ​អ្នករាល់គ្នា ចូរ​នៅសុខ​ជាមួយ​មនុស្ស​ទាំងអស់ ប្រសិនបើ​អាច​។


ជាការពិត គេ​តែងតែ​ស្បថ​ដោយ​អាង​អ្នក​ដែល​ធំជាង ហើយ​ពាក្យសម្បថ​នោះ​ជា​ការបញ្ជាក់ ដើម្បី​បញ្ចប់​ជម្លោះ​ទាំងអស់​របស់​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម