Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 39:14 - ព្រះគម្ពីរខ្មែរសាកល

14 នាង​ក៏​ហៅ​អ្នកផ្ទះ​មក ប្រាប់​ពួកគេ​ថា​៖ “មើល៍! ប្ដីរបស់ខ្ញុំ​បាន​នាំ​អា​ប្រុស​ជនជាតិហេព្រើរ​មក​ឲ្យ​ពួកយើង ដើម្បី​លេងសើច​នឹង​ពួកយើង​ហើយ​! វា​បាន​ចូលមកឯ​ខ្ញុំ​ដើម្បី​ដេក​ជាមួយ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 នាង​ក៏​ស្រែក​ហៅ​មនុស្សដែល​នៅ​ក្នុង​ផ្ទះមក​ប្រាប់​ថា៖ «មើល​ចុះ ប្ដី​ខ្ញុំ​បាន​នាំ​សាសន៍​ហេព្រើរ​ម្នាក់​នេះ​មក​ឲ្យ​មើល‌ងាយ​យើង! វា​ចូល​មក​បម្រុង​នឹង​ដេក​ជា‌មួយ​ខ្ញុំ តែ​ខ្ញុំ​បាន​ស្រែក​យ៉ាង​ខ្លាំង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 នាង​ក៏​ស្រែក​ហៅ​ពួក​អ្នក​បម្រើ​មក​ប្រាប់​ថា៖ «មើល​ចុះ ប្ដី​ខ្ញុំ​បាន​យក​ជន‌ជាតិ​ហេប្រឺ​នេះ​មក​ឲ្យ​មាក់‌ងាយ​យើង។ វា​ចូល​មក​បម្រុង​នឹង​រំលោភ​លើ​ខ្ញុំ ប៉ុន្តែ ខ្ញុំ​បាន​ស្រែក​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​នាង​ក៏​ហៅ​ពួក​អ្នក​ផ្ទះ​មក​ប្រាប់​ថា ឃើញ​ឬ​ទេ លោក​បាន​នាំ​សាសន៍​ហេព្រើរ​នេះ​មក​ឲ្យ​មើល‌ងាយ​យើង វា​បាន​ចូល​មក​ចង់​ដេក​នឹង​អញ តែ​អញ​បាន​ស្រែក​ជា​ខ្លាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

14 នាង​ក៏​ស្រែក​ហៅ​ពួក​អ្នក​បម្រើ​មក​ប្រាប់​ថា៖ «មើល​ចុះ ប្ដី​ខ្ញុំ​បាន​យក​ជន‌ជាតិ​ហេប្រឺ​នេះ មក​ឲ្យ​មាក់‌ងាយ​យើង។ វា​ចូល​មក​បំរុង​នឹង​រំលោភ​លើ​ខ្ញុំ ប៉ុន្តែ ខ្ញុំ​បាន​ស្រែក​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 39:14
21 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​សិម​ដែលជា​ដូនតា​នៃ​កូនចៅ​ទាំងអស់​របស់​ហេប៊ើរ ជា​បងប្រុស​របស់​យ៉ាផែត ក៏​បាន​បង្កើត​កូន​ដែរ​។


មាន​អ្នករត់រួច​ម្នាក់​ចូលមក ហើយ​ជម្រាប​អាប់រ៉ាម​ជា​ជនជាតិហេព្រើរ ដែល​រស់នៅ​ក្បែរ​ដើមអូក​របស់​ម៉ាមរេ​ជា​ជនជាតិអាម៉ូរី​។ ម៉ាមរេ​ជា​បងប្អូន​របស់​អែសកុល និង​អាន់នើរ ពួកគេ​ជា​សម្ពន្ធមិត្ត​របស់​អាប់រ៉ាម​។


កាល​នាង​ឃើញ​ថា​គាត់​ទុក​អាវ​របស់គាត់​ចោល​ក្នុង​ដៃ​នាង ហើយ​រត់គេច​ទៅ​ខាងក្រៅ​ដូច្នេះ


នៅពេល​វា​ឮ​ថា​ខ្ញុំ​បន្លឺ​សំឡេង​ស្រែកឡើង វា​ក៏​ទុក​អាវ​របស់វា​ចោល​នៅក្បែរ​ខ្ញុំ ហើយ​រត់​ចេញទៅ​ខាងក្រៅ”។


រួច​នាង​ប្រាប់​រឿង​ដដែល​នោះ​ដល់​ប្ដី​ថា​៖ “ទាសករ​ជនជាតិហេព្រើរ​ដែល​បង​បាន​នាំមក​ឲ្យ​យើង បាន​ចូលមក​ចង់មើលងាយ​ខ្ញុំ


ក្រោយពី​ការ​ទាំងនេះ​មានកើតឡើងដូច្នេះ​: ប្រពន្ធ​របស់​ម្ចាស់​យ៉ូសែប ចេះតែដៀងភ្នែកមើល​យ៉ូសែប ហើយ​និយាយថា​៖ “ចូរ​រួមដំណេក​ជាមួយ​ខ្ញុំ​!”។


ដ្បិត​ខ្ញុំ​ពិតជា​ត្រូវគេ​ចាប់​ពី​ដែនដី​របស់​ជនជាតិហេព្រើរ​មកមែន ហើយ​នៅ​ទីនេះ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​អ្វី​ដែល​សមតែ​ត្រូវគេ​ដាក់​ក្នុង​គុកងងឹត​នេះ​ដែរ”។


អណ្ដាត​នៃ​ល្បិចកល​អើយ តើ​ព្រះអង្គ​នឹង​ឲ្យ​អ្វី​ដល់​ឯង​? តើ​ព្រះអង្គ​នឹង​បន្ថែម​អ្វី​ដល់​ឯង​?


ពួក​សាក្សី​ព្យាបាទ​ក្រោកឡើង សាកសួរ​អំពីរឿង​ដែល​ខ្ញុំ​មិន​ដឹង​។


ដោយសារតែ​សំឡេង​របស់​សត្រូវ ដោយសារតែ​ការសង្កត់សង្កិន​របស់​មនុស្ស​អាក្រក់​; មែនហើយ ពួកគេ​ទម្លាក់​មហន្តរាយ​លើ​ទូលបង្គំ ព្រមទាំង​បៀតបៀន​ទូលបង្គំ​ដោយ​កំហឹង​ផង​។


អ្នកដែល​លាក់បាំង​សម្អប់ គឺមាន​បបូរមាត់​ភូតភរ ហើយ​អ្នកដែល​បញ្ចេញ​ពាក្យមួលបង្កាច់ អ្នកនោះ​ជា​មនុស្សល្ងង់​។


ពួកអ្នកដែល​ស្គាល់​សេចក្ដីសុចរិតយុត្តិធម៌ ជា​ប្រជាជន​ដែល​ក្រឹត្យវិន័យ​របស់យើង​នៅ​ក្នុងចិត្ត​អើយ ចូរ​ស្ដាប់តាម​យើង​ចុះ​! កុំ​ខ្លាច​ការត្មះតិះដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ធ្លាក់ទឹកចិត្ត​ដោយព្រោះ​ពាក្យជេរប្រមាថ​របស់គេ​ដែរ​។


គ្រប់ទាំង​អាវុធ​ដែល​ពួកគេ​សូនឡើង​ទាស់នឹង​អ្នក គ្មាន​ប្រសិទ្ធភាព​ឡើយ ហើយ​អស់ទាំង​អណ្ដាត​ដែល​ក្រោកឡើង​ទាស់នឹង​អ្នក​ក្នុង​ការកាត់ក្ដី អ្នក​នឹង​ផ្ដន្ទាទោស​វាវិញ​។ នេះ​ហើយ ជា​មរតក​របស់​អ្នកបម្រើ​នៃ​ព្រះយេហូវ៉ា និង​ជា​សេចក្ដីសុចរិតយុត្តិធម៌​របស់ពួកគេ​ដែល​ចេញពី​យើង”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៕


ពួក​នាយកបូជាចារ្យ និង​ក្រុមប្រឹក្សា​ទាំងមូល​រក​បន្ទាល់មិនពិត​ទាស់នឹង​ព្រះយេស៊ូវ ដើម្បី​ប្រហារជីវិត​ព្រះអង្គ


“អ្នករាល់គ្នា​មានពរ​ហើយ នៅពេល​គេ​ត្មះតិះដៀល បៀតបៀន និង​និយាយ​អាក្រក់​គ្រប់យ៉ាង​ដោយ​ភូតភរ​ទាស់នឹង​អ្នករាល់គ្នា ដោយសារតែ​ខ្ញុំ​។


ហើយ​ចាប់ផ្ដើម​ចោទប្រកាន់​ព្រះអង្គ​ថា៖ “យើងខ្ញុំ​បាន​ឃើញ​អ្នកនេះ​កំពុង​នាំ​ជនរួមជាតិ​របស់យើងខ្ញុំ​ឲ្យវង្វេង ហើយ​ហាមមិនឲ្យ​បង់ពន្ធ​ថ្វាយ​សេសារ ព្រមទាំង​ហៅ​ខ្លួនឯង​ថា​ព្រះ​គ្រីស្ទ គឺ​ស្ដេច​ទៀតផង”។


តាមរយៈ​សិរីរុងរឿង និង​ការអាប់យស​; តាមរយៈ​កេរ្តិ៍ឈ្មោះអាក្រក់ និង​កេរ្តិ៍ឈ្មោះល្អ​; យើង​ហាក់ដូចជា​មនុស្ស​បោកប្រាស់ ប៉ុន្តែ​ជា​មនុស្ស​ពិតត្រង់​;


ពោលគឺ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តបាប ក៏​ត្រូវគេ​វាយ ហើយ​ស៊ូទ្រាំ តើ​មាន​អ្វី​គួរឲ្យសរសើរ​? ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តល្អ ក៏​រងទុក្ខលំបាក ហើយ​ស៊ូទ្រាំ នោះ​ទើប​ជា​ការគួរឲ្យសរសើរ​នៅចំពោះ​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម